រដ្ឋមន្ត្រីក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ លោក ជំទាវ បណ្ឌិត សភាចា រ្យ ភឿ ង ស កុ ណា បាន សម្តែង នូវ ក្តី សោកស្តាយ ជា ខ្លាំង ក្រោយ ពី បាន ទទួល ព័ត៌មាន ថា « កុដិ បុរាណ ចំនួន ៣ នៅ វត្ត ឧណ្ណាលោម កសាង តាំងពី ឆ្នាំ ១៩៣០ ដែល បាន ចាត់ទុកជា សម្បត្តិ បេតិកភណ្ឌ ជាតិ ដើម្បី កសាង ចេតិយ ថ្មី ទៅ វិញ »។

លោក ជំទាវ បណ្ឌិត សភាចា រ្យ ភឿ ង ស កុ ណា ក្នុង លិខិត ចុះ ថ្ងៃ ទី ០៩ ខែធ្នូ ឆ្នាំ ២០២២ ទូល ថ្វាយ សម្ដេច ទេព វង្ស សម្ដេចព្រះ មហា សង្ឃរាជា គណៈមហានិកាយ នៃ ព្រះរាជាណាចក្រ កម្ពុជា ស្ដី ពី ករណី នៃ ការ វា.យ កុដិ បុរាណ ចំនួន ៣ ក្នុង បរិវេណ វត្ត ឧណ្ណាឡោម បាន ស្នើ សូម ឱ្យ មានការ បញ្ឈប់ នូវ ការ រុះរើ វា.យ កម្ទេច កុដិ បុរាណ ទាំង ៣ នោះ ព្រោះ « កុដិ ទាំង បី នេះ ក្រសួង បាន ចាត់ទុកជា សម្បត្តិ បេតិកភណ្ឌ ជាតិ ហើយ បាន ចុះ ក្នុង បញ្ជី របស់ មន្ទីរ វប្បធម៌ និង វិចិត្រសិល្បៈ រាជធានី ភ្នំពេញ កាលពី ឆ្នាំ ២០១៧» ។

នេះ បើ យោង តាម លិខិត ដដែល លោក ជំទាវ រដ្ឋមន្ត្រី ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ បាន គោរព ទូល ថ្វាយ សម្តេចព្រះ មហា សង្ឃ រាជាធិបតី កិត្តិ ឧទ្ទេស បណ្ឌិត ថា ៖ កាលពី ថ្ងៃ ទី ៧ ខែធ្នូ ឆ្នាំ ២០២២ កន្លង មកនេះ ទូលព្រះបង្គំ បាន ទទួល ដំណឹង ពី មន្ត្រី ជំនាញ និង មហាជន រាយការណ៍ មក ស្ដី ពី ករណី នៃ ការ វា.យ កម្ទេច កុដិ បុរាណ ចំនួន ៣ ( កុ ដ្ឋ លេខ ៤៣, ៤៤ និង ៤៥) ដែល កសាង នា កំឡុង ឆ្នាំ ១៩៣០ នៅ ក្នុង បរិវេណ វត្ត ឧណ្ណាលោម ដើម្បី សាងសង់ ព្រះ ចេតិយ ។
« ក្រោយ ដឹង ដំណឹង នេះ ក្រសួង មានការ សោកស្តាយ ជា ខ្លាំង ព្រោះ កុដិ ទាំង បី នេះ ក្រសួង បាន ចាត់ទុក ជា សម្បត្តិ បេតិកភណ្ឌ ជាតិ ហើយ បាន ចុះ ក្នុង បញ្ជី របស់ មន្ទីរ វប្បធម៌ និង វិចិត្រសិល្បៈ រាជធានី ភ្នំពេញ កាលពី ឆ្នាំ ២០១៧» ។ នេះ ជា ការ លើក ឡើង របស់ ថ្នាក់ដឹកនាំ ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ ។
លោក ជំទាវ បណ្ឌិត សភាចា រ្យ ភឿ ង ស កុ ណា បាន បន្ត ថា « សកម្មភាព នេះ កំពុង រង ការ រិះគន់ យ៉ាង ផុស ផុល ពី មហាជន តាម រយៈ បណ្ដាញ សង្គម ។ ក្នុង នាម ក្រសួង ជា សេនាធិការ របស់ រាជរដ្ឋាភិបាល ដែល មាន តួនាទី និង ភារៈ កិច្ច ក្នុង ការ គ្រប់គ្រង ថែរក្សា ការពារ សម្បត្តិ បេតិកភណ្ឌ វប្បធម៌ ជាតិ ក្រសួង សូម បញ្ជាក់ ទូល ថ្វាយ ថា សកម្មភាព នៃ ការ រុះរើ និង វា.យ កម្ទេច កុដិ ចាស់ ដោយ ពុំ បាន សិក្សា ពិគ្រោះ និង ការ អនុញ្ញាត ពី ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ ជា ទ ង្វើ ដែល ផ្ទុយ នឹង ច្បាប់ ព្រមទាំង សារា ចរ របស់ រាជរដ្ឋាភិបាល ដែល ជា ឯកសារ គតិយុត្តិ ជា ធរមាន ដូច បាន ភ្ជាប់ មក ជាមួយ ដែល ចង្អុលបង្ហាញ ថា រាល់ ការ ជួសជុល ព្រះ វិហារ ឬ សំណង់ អគារ បេតិកភណ្ឌ នានា ត្រូវ ស្នើ សុំ ការ អនុញ្ញាត ពី ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ ដែល ជា ក្រសួង ជំនាញ » ។
បន្ថែម ពីលើ នេះ ក្រសួង ក៏ បាន ទូល ថ្វាយ សូម សម្តេចព្រះ អគ្គ មហា សង្ឃ រាជាធិបតី កិត្តិ ឧទ្ទេស បណ្ឌិត ទេព វង្ស សម្តេចព្រះ មហា សង្ឃ រាជា គណៈមហានិកាយ នៃ ព្រះរាជាណាចក្រ កម្ពុជា ព្រះរាជ មេត្តា បញ្ឈប់ ការ រុះរើ វា.យ កម្ទេច អគារ បុរាណ នេះ ដោយ សេចក្ដី អនុគ្រោះ ដ៏ ខ្ពង់ខ្ពស់ បំផុត ។ សូម សម្តេចព្រះ អគ្គ មហា សង្ឃ រាជាធិបតី កិត្តិ ឧទ្ទេស បណ្ឌិត ទេព វង្ស សម្តេចព្រះ មហា សង្ឃរាជា គណៈមហានិកាយ នៃ ព្រះ រាជាណាចក្រ កម្ពុជា ព្រះរាជ មេត្តា ទទួល នូវ គារវៈកិច្ច ជាទី សក្ការៈ ដ៏ ខ្ពង់ខ្ពស់ បំផុត អំពី ទូលព្រះបង្គំ ៕









Discussion about this post