ជារឿង ថ្មី មួយ សម្រាប់ ស្រុក យើង ដែល មនុស្ស ទូទៅ ស្ទើរ មួយ ប្រទេស ពុំដែល បាន ជួប ប្រទះ ពេល បាន ជួប ហើយ ស្ទើរ ស្រក់ ទឹកភ្នែក ព្រោះតែ សម្រែក ទួញ យំ ពី យុវជន ម្នាក់ ដែល បាន មើលថែ ម្តាយ ជិត ១០ ឆ្នាំ រហូត ម្តាយ លាចាក លោក ក៏ ត្រូវ បាន បងស្រី បង្កើត និង សាច់ញាតិ មក ដឹក យក ទៅ បញ្ចុះ នៅ កន្លែង ផ្សេង ដែល ខុស ពី បណ្តាំ ម្តាយ កាល នៅ រស់ ។

លោក វរសេនីយ៍ រស់ កី អធិការ នគរបាល ស្រុក ស្ទឹង ហាវ នៃ ស្នងការដ្ឋាន នគរបាល ខេត្ត ព្រះ សីហ នុ បាន ឲ្យ ដឹង ថា ជុំវិញ រឿង ដណ្តើម ស . ព ម្តាយ ទៅ បញ្ចុះ ទីកន្លែង ផ្សេង គ្នា នេះ ភាគី បងស្រី បង្កើត ចំនួន 0២ នាក់ ឈ្មោះ ( ស៊ុន វ ន្នី និង ស៊ុន វ ណ្ណា ) ដែល កំពុង មាន ជម្លោះ ជាមួយ យុវជន ស៊ុន ជី វលី ដែល ត្រូវជា ប្អូន ពៅ ខណៈ ដែល បង ទាំង ០២ បញ្ជូន ស . ព ម្តាយ ចេញពីផ្ទះ យក ទៅ បញ្ចុះ នៅ ឯ ឃុំ សំ រ៉ុ ង ស្រុក ព្រៃ នប់ ខេត្ត ព្រះ សីហ នុ ក៏ ផ្ទុះ រឿង បែកផ្សែង ដោយ ការ កើតទុក្ខ មិន សុខចិត្ត និង រារាំង មិន ឲ្យ បង ៗ លើក ស . ព ដាក់ លើ រថយន្ត ដង្ហែ ស . ព ចេញពីផ្ទះ យក ទៅ បញ្ចុះ តាម ការ គ្រោងទុករ បស់បង ៗ នៅ ឯ ឃុំ សំ រ៉ុ ង ស្រុក ព្រៃ នប់ ខេត្ត ព្រះ សីហ នុ ។
លោក អធិការ បាន បញ្ជាក់ ឲ្យ ដឹង បន្ថែម ទៀត ថា អាជ្ញា ធរមាន សមត្ថកិច្ច ចុះ ទៅ ដល់ ផ្ទះ ស . ព មិន មានការ ហាមឃាត់ អំពី ការ ដង្ហែ ស . ព នោះ ទេ គ្រាន់តែ ជា អ្នកសម្របសម្រួល និង ការពារ មិន ឲ្យ មាន ករណី ហិង្សា កើតឡើង តែ ប៉ុ ណ្ណះ ជា ចុង ក្រោយ ភាគី កូនពៅ និង ភាគី ខាង បង ៗ ស្រី ក៏ បាន សម្រប សម្រួល គ្នា ដង្ហែ ស . ព ម្តាយ យក ទៅ បញ្ចុះ តាម ការ គ្រោងទុក នៅ ឯ ឃុំ សំ រ៉ុ ង ស្រុក ព្រៃ នប់ ខេត្ត ព្រះ សីហ នុ ។
ដោយឡែក យុវជន ស៊ុន ជី វលី បាន អះអាង ថា រូប គាត់ ជា កូនពៅ ក្នុង គ្រួ សារ បាន ស្រែក ទ្រហោ យំសោក បោក ខ្លួន ដូច សត្វ អក ព្រាត់ ទ្រនុំ លាយឡំ នឹង សម្រែក ថា សូមអ្នក ម្តាយ អភ័យ ឲ្យ កូន ផង ដែល កូន ពិតជា អសមត្ថភាព ដែល មិន អាច ធ្វើ តាម បណ្តាំ អ្នក ម្តាយ និង បំពេញ បំណង អ្នក ម្តាយ កាល គាត់ នៅ រស់រាន មានជីវិត បាន ផ្តាំ ថា បើ គាត់ ស្លា . ប់ ទៅ ឲ្យ យកស . ព គាត់ ទៅ បូជា នៅ ទី វត្ត អា រ៉ា ម បែរជា បង ៗ យក សព គាត់ ទៅ បញ្ចុះ ខុស ពី បណ្តាំ អ្នក ម្តាយ ។

ម្យ៉ាងទៀត កូន មាន តែ ម្នាក់ឯង ពុំ មាន ប្រពន្ធ កូន ពុំ មានទ្រព្យ សម្បត្តិ ដូច បងស្រី ទាំង ២ នាក់ មាន តែ អ្នក ដទៃ ទេ ដែល បាន មក លើកទឹកចិត្ត តែ ពួក គាត់ ពុំ អាច ជួយ អ្វី ដល់ កូន ឡើយ ។ ផ្តល់ កិច្ច សម្ភាសន៍ ជាមួយ អ្នក យក ព័ត៌មាន ប្អូនប្រុស ស៊ុន ជី វលី បាន អំពាវនាវ ដល់ សម្តេច ពុក សម្តេចម៉ែ ជួយ រក យុត្តិ ធម៌ អោយ រូប ខ្ញុំ និង ម្តាយ របស់ខ្ញុំ ផង ដើម្បី ឱ្យ វិញ្ញាណក្ខន្ធ អ្នក ម្តាយ បាន ទៅ កាន់ សុខ គតិ ភព ផង ចុះ។

ដោយសារ មុន នឹង គាត់ ទទួលមរណៈភាព រូប គាត់ បាន ឲ្យ មេធាវី លោក ពូ ឈុ ន ជ្រា ជួយ ធ្វើ លិខិត បណ្តាំ ទុកជា ភស្តុ តាង ដោយ ខ្លាច បងស្រី ទាំង ២ ដែល បាន ធ្វើ ឲ្យ គាត់ ឆ្អែតចិត្ត មក ធ្វើបាប រូប ខ្ញុំ ដោយ ធ្វើ ជា បណ្តាំ ទទួល មរតក និង ការ ចាត់ចែង ក្នុង ពិធីបុណ្យ និង បណ្តាំ ជា សម្លេង ផង ដែរ ។
ប៉ុន្តែ អ្វី ៗ គឺ ពុំ មាន ន័យ អ្វី ទាំងអស់ គឺ បងស្រី ទាំង ២ នាក់ បាន នាំ សាច់ញាតិ មក ចោមរោម សំ ឡុ . ត គំ . រា . ម កំហែង វាយដំ មក លើ រូប ខ្ញុំ ឲ្យ ព្រម ប្រគល់ ស . ព ម្តាយ ឲ្យ ពួក គាត់ តាម សម្រួល នៅ ពេល រៀប បញ្ជូន ស . ព ម្តាយ ចេញ ខ្ញុំ មិន ព្រមពួ គគាត់ ក៏ បាន វា . យ ធ្វើបាប ខ្ញុំ សូ ម្បី តែ អាជ្ញាធរ ស្រុក និង ប៉ូលិស សុខចិត្ត ឈរ មើល ទាំង ភាព អយុត្តិធម៌ ។

បើ ទោះបីជា ខ្ញុំ បិទ បណ្តាំ ម្តាយ នៅ មុខ រោង បុណ្យ យ៉ាងណា ក្តី គឺ ពួក គាត់ ឆ្លើយ ថា យក សម្លេង ភាគ ច្រើន ឯ រឿង បណ្តាំ ជា រឿង ក្នុង គ្រួសារ ។ ត្រង់ ចំណុច បងថ្លៃ ប្រើ ហិង្សា មក លើ រូប ខ្ញុំ ពួក គាត់ មើល មិនឃើញ ទេ តើ ឯណា ទៅ យុត្តិធម៌ សម្រាប់ អ្នក ទន់ខ្សោយ ដូចនេះ មាន តែ ថ្នាក់ដឹកនាំ ជាន់ខ្ពស់ ដែល អាច ផ្តល់ យុត្តិធម៌ ដល់ រូប ខ្ញុំបាទ ផង ។

ជុំវិញ បញ្ហា ជម្លោះ ដណ្តើម ស . ព ម្តាយ នេះ លោកយាយ លី ជៀន អាយុ ៧៦ ឆ្នាំ ដែល មាន លំនៅ ឋាន ជាប់ គ្នា បាន រៀបរាប់ ថា ក្នុង នាម គាត់ ជា មនុស្ស ចាស់ ក្នុងភូមិ ម្នាក់ សូម និយាយ តែ ពាក្យពិត ព្រោះ ក្នុង រឿង នេះ វា មិនល្អ ភ្នែក មើល ទាល់តែ សោះ ព្រោះ តាម គាត់ ដឹង ឮ និង ត្រចៀក ឃើញនឹងភ្នែក រាល់ ថ្ងៃ គាត់ ពិតជា អាណិត ជី វលី ណាស់ ខ្លួន ប្រុស មើលថែ ទាំ ម្តាយ រាប់ សិប ឆ្នាំ ដោយ ពុំដែល ត្អូញ ត្អែរ អ្វី ឡើយ បំរើ សព្វគ្រប់ លាង អាច ន៍ លាង ឈាម ពេញ ៗ ដៃ ពុំ ខ្ពើម អ្វី ឡើយ ឯ បង ៗ ស្រី ទាំង ២ នាក់ យូរ ៗ ឃើញ មុខ ម្តង ឯ បងប្អូន សាច់ញាតិ ស្ទើរ ពុំដែល ឃើញ សោះឡើយ ។

ហើយ ចំពោះ បណ្តាំ ចុង ក្រោយ គឺ ឈ្មោះ ហេង ម៉ា ឡា ជា ម្តាយ ដែល បាន ស្លា . ប់ នេះ បាន ធ្លាប់ ប្រាប់ គាត់ ថា នៅ ពេល គាត់ ស្លា . ប់ គាត់ អោយ កូនពៅ គាត់ យក គាត់ ទៅ ទុក នៅ វត្ត និង ឱ្យ កូនពៅ គាត់ ជា អ្នក ចាត់ចែង គាត់ មិន ចង់ទៅ បញ្ចុះ នៅ វាល រេញ ទេ ។
អ្នកស្រី រតនា អាយុប្រមាណ ៣០ ឆ្នាំ បាន អះអាង ថា ជា បងធម៌ របស់ ប្អូនប្រុស ស៊ុន ជី វលី បាន រៀបរាប់ ថា ក្នុង នាមរូប គាត់ ជា អ្នក ដទៃ សុទ្ធសាធ សែន អាណិត ជី វលី ណាស់ គាត់ ជា មនុស្ស ប្រុស បែរជា មាន ភារកិច្ច មើលថែ ទាំ ម្តាយ ទាំង ខ្លួន នៅ វ័យក្មេង ពេញ សប្បាយ តែ រូប គាត់ បែរជា យក ពេលវេលា នោះ មក ថែទាំ ម្តាយ យ៉ាង ល្អ បំផុត ធ្វើ ឲ្យ អារម្មណ៍ គាត់ អាណិត ស្រលាញ់ យ៉ាង ខ្លាំង ហើយ បាន ទទួល គាត់ ធ្វើ ជា ប្អូនធម៌ ដើម្បី បាន សាង នូវ អំពើ ល្អជា មួយ គាត់ ដើម្បី ជួយ សង្គ្រោះ ស្ត្រី ដែល ត្រូវ កូនស្រី និង សាច់ញ្ញាត្តិ មួយ ចំនួន បង់ បោះចោល ជា ពិសេស ចាប់ ទាំង ពី ឆ្នាំ ២០១៧ ដែល បានដឹង ថា ម្តាយ របស់ ជី វលី បាន ធ្វើ បណ្តាំមរតក មក អោយ ជី វលី , សាច់ញ្ញាត្តិ ដែល បាន មក ព្រួត គ្នា សម្លុត ជី វលី នឹង លើក គ្នីគ្នា មក ដណ្តើម យកស . ព ម្តាយ ទៅ បញ្ចុះ ខុស ពី បណ្តាំ លោក ម្តាយ ធ្វើខ្លួន ហាក់ដូចជា ស្រលាញ់ ម្តាយ ណាស់ អ ញ្ចឹ ង នេះ ខ្ញុំ និយាយ តែ ពាក្យពិត ។

ហើយ ការ ជួយ ជ្រោមជ្រែង ជី វលី នេះ គឺ ដោយសារ មើលឃើញ ជីវ លី ជា ក្មេង ប្រុស គួរ ឲ្យ អាណិត បំផុត ឥឡូវ ម្តាយ ក៏ បាត់បង់ បងប្អូន ក៏ គ្មាន សាច់ញាតិ ក៏ មិន មាន អ្នក រាប់រក ដោយសារ តែ គាត់ ពុំ មានទ្រព្យ សម្បត្តិ ដូច បងស្រី ទាំង ពីរ ។ ប៉ុន្តែ រូប គាត់ សង្ឃឹម នឹង ជឿជាក់ ថា ជី វលី នឹង មាន អនាគត់ ល្អ ព្រោះ គាត់ ជា ក្មេង ដែល មានគុណ ធម៌ ក្នុង ការ តបស្នង សងគុណ ឪពុក ម្តាយ លោកស្រី ជឿជាក់ ថា វិញ្ញាណក្ខន្ធ ម្តាយ ជី វលី នឹង តាម ថែរក្សា ជី វលី ជា រៀង រហូត ។

មាន តែ ព្រលឹង ម្តាយ ជីវ លី ទេ ទើប ដឹង ថា អ្នក ណា ជា អ្នក មើលថែ ទាំ គាត់ រហូត ដង្ហើម ចុង ក្រោយ ។ ភាព អកត្តញ្ញូ , ភាព លោភលន់ ពិត ណាស់ នឹង ត្រូវ វិនាស ជាក់ ជា ពុំខាន ផ្ទុយ ទៅ វិញ ភាព កត្តញ្ញូ របស់ កូន ៗ គ្រប់ រូប នឹង តបស្នង នូវ សេចក្តីសុខ ទាំង ផ្លូវ កាយ និង ផ្លូវចិត្ត ។
សូមទស្សនាវិឌិអូ៖
Discussion about this post