ខេត្តកំពត៖ ជនរងគ្រោះដែលត្រូវបានឃាតក វាយសម្លាប់នេះត្រូវបាននគរបាលស្រុកអង្គរជ័យនិងកម្លាំងកងរាជអាវុធហត្ថធ្វើកោសល្យវិច័យរួមគ្នាកា លពីថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២២ នៅនឹងកន្លែងកើតហេតុតែម្ដង។

យុវជនម្នាក់ត្រូវបានឃាតករមិនស្គាល់មុខសម្លាប់ហើយទុកសពចោលនៅភូមិចាស់មួយស្ថិតក្នុងភូមិអូរម្កាក់ជិតជួរភ្នំសែនហានក្នុងភូមិសាស្ត្រឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។ ជនរងគ្រោះត្រូវគេអត្តសញ្ញាណផងដែរគឺឈ្មោះទុំ ចាន់ថា ហៅហេង អាយុ២៩ឆ្នាំ នៅភូមិត្រពាំងខ្យង ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ។
ក្រុមសាច់ញាតិជនរងគ្រោះបញ្ជាក់ប្រាប់ថា យុវជនរងគ្រោះឈ្មោះ ទុំ ចាន់ថា ជាអ្នកបើករថយន្តដឹកអីវ៉ាន់ចាប់ហួយដាក់ឱ្យម៉ូយ ហើយនៅថ្ងៃសីលទី៨ខែធ្នូ ជនរងគ្រោះបានមកផ្សារតានីទិញផ្លែឈើយកមកសែនក្បាលឡានរួចក៏បាត់ដំណឹងរហូត ទូរស័ព្ទក៏ទាក់ទងគ្នាមិនបាន។ លុះដល់ថ្ងៃទី១០ខែធ្នូឆ្នាំ២០២២ ទើបមាននគរបាលបានបង្ហាញអត្តសញ្ញាណបណ្ណ័ ជនរងគ្រោះដែលត្រូវបានគេសម្លាប់ទៅក្រុមសាច់ញាតិទើបដឹងថា ឈ្មោះទុំ ចាន់ថា បាត់ខ្លួនតាំងពីថ្ងៃទី៨ ខែធ្នូហូតដល់ថ្ងៃទី១០ ទើបគេប្រទះឃើញសពនៅក្នុងព្រៃ។ គេមិនទាន់បានលម្អិតករណីឃាតកម្ម ប្លន់យកម៉ូតូនេះថា តើបាត់បង់ទ្រព្យសម្បត្តិអ្វីខ្លះនៅឡើយទេ។
នៅព្រឹកព្រលឹមថ្ងៃទី១០ខែធ្នូ ប្រជាពលរដ្ឋនៅភូមិដើមពោធិ ឃុំអង្គសុរភី ស្រុកកំពង់ត្រាចបានប្រទះឃើញម៉ូតូហុងដាឌ្រីមសេ125មួយគ្រឿងផលឹតឆ្នាំ២០២២នៅក្នុងភូមិរបស់ខ្លួន។ ម៉ូតូនោះត្រូវបានគេដោះត្រឹមផ្នែកខាងក្រោយចោលទាំងស្លាកលេខបាត់ផង។ ការដាក់ប្លុងចោលម៉ូតូមួយគ្រឿងនោះត្រូវបាននគរបាលស្រុកកំពង់ត្រាចនិងនគរបាលស្រុកអង្គរជ័យមករួមគ្នាផ្ទៀងផ្ទាត់ ករណីសម្លាប់មនុស្សនៅស្រុកអង្គរជ័យ ក្រោមការដឹកនាំស្រាវជ្រាវពីលោកឧត្តមសេនីត្រីលក ញ៉ាវ ស្នងការរងនគរបាលខេត្តកំពតបានបញ្ជាក់អះអាងកាលពីថ្ងៃទី១០ខែធ្នូឆ្នាំ២០២៣ថា ម៉ូតូដែលប្លុងចោលនោះជាម៉ូតូរបស់ជនរងគ្រោះដែលគេបានសម្លាប់នៅស្រុកអង្គរជ័យ។
លោកអធិការនគរបាលស្រុកអង្គរជ័យនិយាយថា សមត្ថកិច្ចនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពតសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរជ័យកំពុងធ្វើការស្រាវជ្រាវក្នុងរឿងនេះ ដើម្បីវែកមុខនិងឃាត់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់៕





Discussion about this post