បើ តាម សេចក្តីរាយការណ៍ បានឱ្យ ដឹង ថា មាន ករណី ហិ . ង្សា មួយ រហូត ឈាន ទៅ ដល់ ការ ផ្ទុះអាវុធ ជា ច្រើន គ្រា . ប់ បណ្ដាល អោយ មាន អ្នក រង របួស ដោយសារ គ្រា . ប់ កាំ ភ្លើ . ង ចំនួន ៤ នាក់ ផង ដែរ បង្ក ឱ្យ មានការ ភ្ញាក់ផ្អើល កាលពី វេលា ម៉ោង ១ រំលង អធ្រាត្រ ឈាន ចូល ថ្ងៃ ទី ១២ ខែធ្នូ ឆ្នាំ ២០២២ នៅ ចំណុច ច្រមុះជ្រូក ក្បាលថ្នល់ ផ្លូវ ព្រះ មុនី វង្ស ស្ថិត ក្នុង សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។

សេចក្តីរាយការណ៍ បន្ត ថា ជន រង គ្រោះ ភាគី ដែល មាន គ្នា ២ នាក់ រួម មាន ៖ ទី ១- ឈ្មោះ ខា សុខ ឃី ភេទ ប្រុស អាយុ ៤១ ឆ្នាំ មុខរបរ កម្មករ សំណង់ មានស្រុក កំណើត ភូមិ អន្លង់ ជ្រៃ ឃុំ ច្បារ អំពៅ ស្រុក ជើងព្រៃ ខេត្តកំពង់ចាម ។ ទី ២- ឈ្មោះ រី ន រឹទ្ធ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ សារព័ត៌មាន មិន បាន បញ្ជាក់ ពី ទីលំនៅ បាន ជិះ ម៉ូតូ ធន់ ធំ មួយ គ្រឿង ម៉ាក ហុងដា NC750X ពណ៌ ក្រហម ពាក់ ស្លាក លេខ ភ្នំពេញ 1JR 9080 ជា មធ្យោបាយ ។

ដោយឡែក ភាគី អ្នក ដឹក ជញ្ជូន ម្ហូបអាហារ ដែល ត្រូវ ខ្មាន់ កាំ ភ្លើ . ង បាញ់ ត្រូវ នោះ រួម មាន ៖ ១- ឈ្មោះ មាស់ រ៉ា វិត ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ អ្នក ដឹក ជ ញ្ជួ ន រង របួស ជើង , ២- ឈ្មោះ សិន ប៉ោ គឹ ម ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ អ្នក ដឹក ជញ្ជូន រង របួស ជើង ខាងឆ្វេង និង ត្រចៀក ខាងឆ្វេង , ៣- ឈ្មោះ ស្រឿ ន សុ ភ័ក្ដ្រ ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរ អ្នក ដឹក ជញ្ជូន រង របួស ជើង ខាងឆ្វេង និង ៤- ឈ្មោះ ឃាង លី គាង ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរ អ្នក ដឹក ជញ្ជូន រង របួស កែងដៃ ។ រីឯ ជន ដៃដល់ ដែល ជា ខ្មាន់ កាំ ភ្លើ . ង វិញ មិន ទាន់ ស្គាល់ អត្តសញ្ញាណ នៅឡើយ ទេ ព្រោះ ក្រោយ ពេល កើតហេតុ បាន រត់គេច ខ្លួន បាត់ ស្រមោល ។

តាម ប្រភព ព័ត៌មាន ពី កន្លែង កើតហេតុ បានអោយ ដឹង ថា មុន ពេល មាន ករណី ផ្ទុះអាវុធ ជា ច្រើន គ្រា . ប់ កើតឡើង នោះ ដំបូង ឡើយ គឺ មាន បុរស ២ នាក់ បាន ជិះ ម៉ូតូ ធន់ ធំ មួយ គ្រឿង ម៉ាក ហុងដា NC750X ដោយ ជិះ ធ្វើ ដំណើរ តាម បណ្ដោយ ផ្លូវ ៣៧១ ហើយ ក៏ ទាស់ ពាក្យ សម្តី គ្នា ជាមួយនឹង ភាគី មួយ ក្រុម ទៀត ដែល ជា អ្នក ដឹក ជញ្ជូន ម្ហូបអាហារ ដែល មាន គ្នា ចំនួន ៤ ទៅ ៥ ម៉ូតូ ក្នុង នោះ ក៏ មាន ស្រី មាន ប្រុស ថែម ទៀត ។
ប្រភព ដដែល បន្ត ថា ពេល នោះ ភាគី ខាង ក្រុម ដឹក ជញ្ជូន ម្ហូបអាហារ បាន ជិះ ដេញ តាម វា . យ បុរស ២ នាក់ ដែល ជិះ ម៉ូតូ ធន់ ធំ រហូត ដល់ ម្តុំ ច្រមុះជ្រូក ក្បាលថ្នល់ កន្លែង លក់ បាយ មួយ កន្លែង បន្ទាប់ មក ខាង ម៉ូតូ ធន់ ធំ ដែល ជិះ គ្នា ២ នាក់ នោះ បា នរក សមត្ថកិច្ច អោយ ជួយ តែ ពេល នោះ ដែល ក៏ ស្រាប់តែ បក្សពួក ក្រុម ដឹក ជញ្ជូន ម្ហូបអាហារ បាន លើកគ្នា មក ដោយ ម្នាក់ ៗ ប្រដាប់ ដោយ ដំបង ដុំ ថ្ម និង កាំបិតប៉័ងតោ ទៀត រួច ក៏ វា . យ ជន រង គ្រោះ ដែល ជិះ ម៉ូតូ ធន់ ធំ បណ្តាល ឲ្យ រង ខូចខាត តិចតួច ។
ប្រភព ដដែល បន្ត ទៀត ថា ហើយ គាប់ ជួន ពេល នោះ មាន បុរស ជា ខ្មាន់ កាំ ភ្លើ . ង ម្នាក់ ដោយ មិនដឹង ថា តើ មាន តួនាទី អ្វី នោះ ទេ? ដែល កំពុង តែ អង្គុយ ហូប បាយ នៅ ទីនោះ ស្រាប់តែ បាន ដក កាំ ភ្លើ . ង ខ្លី រួច បាញ់ គំ រា . ម មួយ គ្រា . ប់ តែ ម្តង ។ ពេល នោះ អ្នក ដឹក ជញ្ជូន ម្ហូបអាហារ នៅ តែ ដើរ ចូល ទៅ ទើប ខ្មាន់ កាំ ភ្លើ . ង រូប នោះ បាន បាញ់ ស្រោច ជា ច្រើន គ្រា . ប់ ធ្វើ អោយ មាន អ្នក រង របួស ដោយសារ គ្រា . ប់ កាំ ភ្លើ . ង ចំនួន ៤ នាក់ បន្ទាប់ មក ជនសង្ស័យ ដែល ជា ខ្មាន់ កាំ ភ្លើ . ង ក៏ បាន បើករថយន្ត តូ យ៉ូ តា ព្រុស ពណ៌ ខ្មៅ មិន ចាំ ស្លាក លេខ រត់គេច ខ្លួន ទៅ បាត់ ទៅ ពេល នោះ ដែរ ចំណែកឯ ភាគី ខាង ដឹក ជញ្ជូន ម្ហូបអាហារ បាន ជិះ ដេញ តាម រថយន្ត រហូត ដល់ ម្តុំ ជិត ផ្សារ ទំនើប អ៊ី អន ១ តែ ត្រូវ ខ្មាន់ កាំ ភ្លើ . ង បាន បើករថយន្ត គេចខ្លួន បាត់ ស្រមោល តែ ម្តង ទៅ ។
ប្រភព ដដែល បាន បន្ត ទៀត ថា បន្ទាប់ ពី ដឹង ថា មាន អ្នក រង របួស ដោយសារ គ្រា . ប់ កាំ ភ្លើ . ង មិត្តភក្តិ របស់ ក្រុម ដឹក ជ ញ្ជួ ន ម្ហូបអាហារ បាន នាំ គ្នា ជួយ ដឹក យក ជន រង គ្រោះ ទាំង ៤ នាក់ យក ទៅ សង្គ្រោះ ផង ដែរ ។
ពាក់ព័ន្ធ ក្នុង ហេតុការណ៍ ខាងលើ នេះ ដែរ លុះ បន្តិច ក្រោយមក ក៏ មាន កម្លាំង សមត្ថកិច្ច មូលដ្ឋាន ក៏ ដូច ជា កម្លាំង កងរាជអាវុធហត្ថ ខណ្ឌចំការមន បាន ចុះ ទៅ ដល់ កន្លែង កើតហេតុ ព្រមទាំង ប្រមូល យក វត្ថុ តាង ជា បាន សំបក ក ន្ទុះ ចំនួន ៨ គ្រា . ប់ , ក្បាល គ្រា . ប់ ១ គ្រា . ប់ , ស្រោម កាំ ភ្លើ . ង ១, ម៉ូតូ ហុងដា ឌ្រី ម ចំនួន ២ គ្រឿង រួម នឹង នារី ម្នាក់ ដែល ជា ក្រុម គ្នីគ្នា របស់ ខាង ម៉ូតូ ដឹក ជ ញ្ជួ ន ម្ហូបអាហារ យក ទៅ សួរនាំ នៅ មូលដ្ឋាន កងរាជអាវុធហត្ថ ខណ្ឌចំការមន ។
ដោយឡែក ខាង សមត្ថកិច្ច ប៉ុស្តិ៍ វិញ ក៏ បាន ធ្វើការ នាំ ខ្លួន បុរស ២ នាក់ ដែល ជា អ្នក ជិះ ម៉ូតូ ធន់ ធំ រួម ទាំង ម៉ូតូ ១ គ្រឿង យក ទៅ សួរនាំ នៅ ប៉ុស្តិ៍ នគរបាល រដ្ឋបាល ទន្លេបាសាក់ ដូច គ្នា ផង ដែរ ។ ក្រោយ ពេល កើតហេតុ ភាគី ដែល ត្រូវ កម្លាំង អាវុធហត្ថ ក៏ ដូច ជា កម្លាំង សមត្ថកិច្ច មូលដ្ឋាន បាន ធ្វើការ យក ទៅ សួរនាំ ត្រូវ បាន ឃាត់ខ្លួន ជា បណ្តោះអាសន្ន សិន ដើម្បី ឱ្យ សមត្ថកិច្ច លោក ធ្វើការ សួរនាំ ស្រាវជ្រាវ រហូត ឈាន ទៅ រក ការ ឃាត់ខ្លួន ជនសង្ស័យ ដែល ជា ខ្មាន់ កាំ ភ្លើ . ង យក មក ចាត់ការ តាម នីតិវិធី ច្បាប់ ផង ដែរ ៕








Discussion about this post