ជនសង្ស័យ ម្នាក់ ក្នុង ចំណោម បក្សពួក ចំនួន ៤ នាក់ ត្រូវ បាន សមត្ថកិច្ច ចាប់ខ្លួន បន្ទាប់ ពី ធ្វើ សកម្មភាព ប្រើ ហិ . ង្សា កា . ប់ ភាគី ម្ខាង និង ដាវ កែ ច្នៃ ឱ្យ រង របួស ដោយសារ តែ ភ្លើង ប្រចណ្ឌ អតីត ប្រពន្ធ ។
ការ ចាប់ខ្លួន ជន ដៃដល់ ធ្វើ ឡើង នៅ វេលា ម៉ោង ១០ និង ១០ នាទី ព្រឹក ថ្ងៃ ទី ៩ ខែធ្នូ ឆ្នាំ ២០២២ ក្នុងភូមិ រហាល ទិល ឃុំ តា លោ ស្រុក តា លោ សែន ជ័យ ខេត្តពោធិ៍សាត់ ។
លោក អ៊ុ ល ហៃ អធិការ នគរបាល ស្រុក តា លោ សែន ជ័យ ប្រាប់ ឲ្យ ដឹង ថា ជនសង្ស័យ ឈ្មោះ វុ យ សំភាស់ ភេទ ប្រុស អាយុ ២២ ឆ្នាំ មាន ប្រពន្ធ ឈ្មោះ ម៉េ ន ដា នី អាយុ ១៨ ឆ្នាំ បាន ធ្វើ លិខិត លែងលះ គ្នា ត្រឹម ឃុំ រស់នៅ ក្នុងភូមិ ឃុំ ខាងលើ ។
លោក អធិការ បញ្ជាក់ ឲ្យ ដឹង ថា ក្រោយ ពី ទទួល ពាក្យបណ្ដឹង ពី ជន រង គ្រោះ លោក បាន បញ្ជា ឲ្យ កម្លាំង ចុះ ទៅ នាំ ខ្លួន ជនសង្ស័យ ខាងលើ ភ្លាម ៗ ចំណែក គូកន បី នាក់ ផ្សេង ទៀត ដឹងខ្លួន បាន រត់គេច បាត់ អស់ ។
លោក ថា នៅ ចំពោះ មុខ សមត្ថកិច្ច ជនសង្ស័យ បាត់ ឆ្លើយ សារភាព ថា ខ្លួន ពិតជា បាន នាំ បក្សពួក ទៅ កា . ប់ ជន រង គ្រោះ ខាងលើ ឱ្យ រង របួស ដៃ ពិតប្រាកដ មែន ដោយសារ តែ ប្រចណ្ឌ ថ្វី ត្បិត បាន ធ្វើ លិខិត លែងលះ គ្នា នៅ ឃុំ ក៏ ពិតមែន ប៉ុន្តែ មិន ទាន់ ដាច់ ស្រឡះ នៅឡើយ ទេ ។ ព្រោះតែ ខ្លួន និង អតីត ប្រពន្ធ មាន ចុះ អេ ត្តា ស៊ី វិល ជាមួយ គ្នា ត្រឹមត្រូវ ។
ចំពោះ ជនសង្ស័យ សមត្ថកិច្ច កំពុង បង្ក សំណុំរឿង បញ្ជូន ទៅ ស្នងការដ្ឋាន នគរបាល ខេត្តពោធិ៍សាត់ ដើម្បី ចាត់ការ បន្ត ចំណែក បក្សពួក បី នាក់ ផ្សេង ទៀត សមត្ថកិច្ច កំពុង ស្រាវជ្រាវ ដើម្បី ចាប់ខ្លួន ផង ដែរ ៕


Discussion about this post