ខេត្តបាត់ដំបង ៖ បន្ទាប់ ពី លួងលោម ក្មេង ស្រី អាយុ ១១ ឆ្នាំ យក ទៅ រួ.ម. ភេ.ទ បាន សម្រេច ចំនួន ០២ លើក ផ្ទូ ន ៗ យុវជន ម្នាក់ ត្រូវ បាន កម្លាំង សមត្ថកិច្ច ឃាត់ខ្លួន ដោយ យោង តាម បណ្ដឹង ក្រុម គ្រួសារ ក្មេង ស្រី នោះ កាលពី ព្រឹក ថ្ងៃ ទី ៩ ធ្នូ ខណៈ កំពុង ធ្វើ ដំណើរ តាម ផ្លូវ ត្រង់ ចំណុច ភូមិ កកោះ ឃុំ កកោះ ស្រុក មោង ប្ញ ស្សី ។

យោង តាម របាយ ការ ណ៍ សមត្ថកិច្ច បាន ឲ្យ ដឹង ថា ជនសង្ស័យ ឈ្មោះ វៀច តុលា ហៅ តុល អាយុ ២២ ឆ្នាំ នៅ ភូមិ ចក ធំ ឃុំ កកោះ ស្រុក មោង ប្ញ ស្សី រីឯ ក្មេង ស្រី រង គ្រោះ អាយុ ១១ ឆ្នាំ នៅ ភូមិ កកោះ ឃុំ កកោះ ។
របាយ ការ ណ៍ដដែល បាន បញ្ជាក់ ថា យុវជន រូប នេះ បាន នាំ ក្មេង ស្រី យក ទៅ រួម ភេទ នៅ នឹង ផ្ទះ របស់ ខ្លួន រហូត បាន សម្រេច ចំនួន ០២ លើក ។ លើក ទី ១ នៅ យប់ ថ្ងៃ ទី ០៦ ធ្នូ និង លើក ទី ២ នៅ យប់ ថ្ងៃ ទី០៨ ធ្នូ ។ ការ ប្រព្រឹត្ត លើក ចុង ក្រោយ ក៏ ត្រូវ បែកការ ដោយសារ បាត់ ក្មេង ស្រី ហើយ ត្រូវ ក្រុម គ្រួសារ នាង ស៊ើប ដឹង រឿងរ៉ាវ ទើប អា ណា ព្យាបាល នាង ដាក់ បណ្ដឹង ទៅ សមត្ថកិច្ច ឲ្យ ចាត់ការ យុវជន រូប នេះ តាម ច្បាប់ តែ ម្ដង ។
អធិការ ស្រុក មោង ប្ញ ស្សី លោក ស គឹ ម ឡុ ង បាន ប្រាប់ថា បើ តាម ចម្លើយ បំភ្លឺ របស់ ភាគី ទាំង ០២ គឺ ពួក គេ ហាក់ បាន ព្រមព្រៀង គ្នា មិន មាន នរណា ចាប់បង្ខំ នរណា ទេ ។ ប៉ុន្តែ ក្រោយ រឿង នេះ កើត ឡើង លើក ទី ២ បាន បែកធ្លាយ ដល់ ក្រុម គ្រួសារ ទើបត្រូវ អាណាព្យាបាល នាង ប្ដឹង តែ ម្ដង ។
លោក ថា មូលហេតុ ដែល ត្រូវ បាន ប្ដឹង ចោទប្រកាន់ ដោយសារ តែ ក្មេង ស្រី ទើប មាន អាយុ ១១ ឆ្នាំ ស្ថិត ក្នុង វ័យ អនីតិជន នៅឡើយ ។ លោក អធិការ បាន និយាយ ថា ក្រោយ ពី ត្រូវ ឃាត់ខ្លួន យុវជន វៀច តុលា ហៅ តុល បាន សារភាព ថា ខ្លួន ពិតជា បា នប បូល នាង យក ទៅ រួម ភេទ នៅផ្ទះ របស់ ខ្លួន ចំនួន ០២ ដង មែន តែ ខ្លួន មិន បាន ចាប់បង្ខំ នាងទេ ។
ដោយឡែក ចម្លើយ របស់ ក្មេង ស្រី អាយុ ១១ ឆ្នាំ ក៏ បាន ផ្ដល់ ចម្លើយ ប្រហាក់ប្រហែល គ្នា នឹង ភាគី ខាង ប្រុស ដែរ ។ ប៉ុន្តែ យ៉ាង ក្ដី លោក ស គឹ ម ឡុ ង បាន បញ្ជាក់ ថា បើ ផ្អែក លើ ផ្លូវច្បាប់ យុវជន រូប នេះ ត្រូវ តែ មាន កំហុស ព្រោះ រួម ភេទ ជាមួយ អនីតិជន ដែល មាន អាយុ ក្រោម ១៥ ឆ្នាំ ។ ពេល នេះ មន្ត្រី របស់ លោក បាន បញ្ជូន ជនសង្ស័យ រូប នេះ ទៅ កាន់ ការិយាល័យ ជំនាញ នៃ ស្នងការ ខេត្ត ហើយ ដើម្បី ចាត់ការ តាម នីតិវិធី ៕

Discussion about this post