ជាតារាល្បីលំដាប់ជួរមុខនៅកម្ពុជា ប៉ុន្តែជីវិតរបស់់លោកមិនសមប្រកបឡើង ឡើងហើយធ្លាក់ចុះវិញ ទាំងខ្លួនលោកខំប្រឹងប្រែងក្នុងអាជីពសិល្បៈស្ទើរតែជិត១៥ឆ្នាំទៅហើយ ប៉ុន្តែស្ថានភាពជីវិតនិងគ្រួសារនៅតែជួបទុក្ខលំបាក។ បើទោះបីជាលោកខំប្រឹងធ្វើការងារទាំងថ្ងៃទាំងយប់ ដើម្បីចិញ្ចឹមឪពុកម្តាយចាស់ៗរបស់លោក យ៉ាងណាក្តីក៏មិនទាន់រកសុខឃើញឡើយ ខណៈអ្នកមានគុណរបស់លោក កំពុងធ្លាក់ខ្លួនឈឺ ហើយឪពុកលោកក៏ជាអតីតយោធិនពិការផងដែរ។

លោក បញ្ញា សិទ្ធ ក្រោយអស់ជម្រើសនិងកំពុងជួបទុក្ខខ្លាំងគ្មានលទ្ធភាពរកលុយរាប់សិបម៉ឺនដុល្លារដើម្បីព្យាបាលម្តាយនោះ បានធ្វើបង្ហោះសារនិងព្រមទម្លាយការពិតនៃស្ថានភាពម្តាយរបស់លោកខ្លួនធ្លាក់ឈឺធ្ងន់ធ្ងរដោយតម្រូវរកលុយវះកាត់ ជម្ងឺគ្រោះក្នុងតម្រង់នោម និងគ្រោះក្នុងពោះវៀន ដែលជម្ងឺចំបង។ អ្វីដែលលោកកំពុងបារម្ភនោះ ស្ថានភាពរបស់លោកម្តាយរាល់ថ្ងៃនេះ គឺមានជម្ងឺប្រចាំកាយស្រាប់ហើយដូចជា ទឹកនោមផ្អែម និងឈឺសន្លាក់ ទៀត ។ ហេតុដូច្នេះដែលនាំឱ្យលោកខ្វះខាត ខ្វះមុខ ក្រោយព្រោះចំបាច់តម្រូវចំណាយច្រើនទៅលើម្តាយ។

លោក បញ្ញា សិទ្ធ បានសរសេរលើហ្វេសប៊ុករបស់់លោកថា “ខ្ញុំសូមអរគុណបងបង នឹង មិត្តៗ សិល្បះដែលនៅរាប់អានខ្ញុំ ពេលនេះខ្ញុំអស់លិទ្ធភាពដែលមេីលគាត់ដោយសារវាយូឆ្នាំមកហេីយ កំរងនោម នឹង ពោះវៀត នឹងជំងឺជាច្រេីនទៀតដែលខ្ញុំបានមេីលថែគាត់ដោយខ្ញុំផ្ទាល់ អស់រយះពេលជាង 10 ឆ្នាំ ពេលនេះខ្ញុំត្រូវកាលុយមួយចំនួនយកគាត់ទៅវះកាត់នៅប្រទេសថៃ នៅថ្ងៃ 25/4/2023 នេះ នៅមានកាខ្វះខាតច្រេីន
មានតែទឹកចិត្តបងបង នឹង មិត្តសិល្បះទេដែលជួយម្តាយខ្ញុំបាន ព្រោះខ្ញុំគ្មានលិទ្ធភាពបន្តទៀតទេ ខ្ញុំលះបង់កាអៀនខ្មាស់សំរាប់ជីវិតម្តាយខ្ញុំ ។”
សូមបញ្ជាក់ផងដែរ លោក បញ្ញា សិទ្ធ បានបាត់មុខចេញសិល្បៈខ្មែរអស់ពេលជាច្រើនឆ្នាំក្នុងអំឡុងពេលចាប់តាំងកូវិដ១៩មកម្ល៉េះ ដោយលោកធ្លាប់បានបញ្ជាក់ថា ដោយសារតែស្ថានភាពគ្រួសារ លោកត្រូវបង្ខំចិត្តចំណាកស្រុកទៅធ្វើការងារឱ្យគេនៅទីក្រុងបាងកកប្រទេសថៃវិញ ដើម្បីរកលុយចិញ្ចឹមគ្រួសារ។ ទោះបីជាលោកជាតារាសម្តែងប្រុសលំដាប់ជួរមុខនៅកម្ពុជា ប៉ុន្តែជីវិតពិតរបស់លោក ក៏រងសម្ពាធ និងការប្រមាថមើលងាយផងដែរពីសំណាក់ មនុស្សដូចគ្នាក្នុងសិល្បៈខ្មែរឬបណ្តាអ្នកដឹកនាំរឿង ដែលបានយករូបលោកទៀតប្រៀបធៀបនឹងអ្នកលេងតិកតុកថាមានមើលច្រើនជាងតួកុនខ្មែរ ហើយមិនត្រឹមតែប៉ុណ្ណោះ បានមើលងាយតម្លៃការងារនិងថ្លៃឈ្នួលតារាខ្មែរថែមទៀត ។ កត្តាទាំងនេះ បានធ្វើឱ្យឈឺចាប់ក្នុងចិត្ត និងមិនអាចបន្តនៅស្រុកខ្មែរ ដោយបង្ខំចិត្ត ចំណាកស្រុកទៅធ្វើការងារនៅថៃ ដែលបានកម្រៃខ្ពស់ មកគ្រួសារ។

ជាមួយគ្នានោះ លោក បញ្ញា សិទ្ធ បានបង្ហោះសារជូនពរសម្តេចតេជោនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះ ទឹកចិត្តដ៏ប្រពៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលសម្តេចបានមើលឃើញទុក្ខលំបាករបស់រាស្រ្តសាមញ្ញនិងជាសិល្បករមួយរូប កំពុងទុក្ខលំបាកខ្ពស់ បានផ្តល់ថវិកាចំនួន៣ម៉ឺនដុល្លារ សម្រាប់ព្យាបាលរបស់ម្តាយលោក។ ការជួយរបស់សម្តេចតេជោ លើកនេះ ដល់លោក បញ្ញា សិទ្ធ និងគ្រួសារ លោកចាត់ទុកថា លោកហាក់បីដូចជាជួបទេវត្តាដើរលើដីមួយអង្គមកជួយស្រង់លោកចេញពីអណ្តូងហើយអោយបន្តរស់រានជាថ្មីជាមួយក្តីសង្ឃឹមទៅថ្ងៃខាងមុខ៕




អត្ថបទដោយ Renno រូបភាព ហ្វេសប៊ុក
Discussion about this post