ភ្នំពេញ ៖ កាលពី ៣ ថ្ងៃ កន្លង ទៅ នេះ មានការ ភ្ញាក់ផ្អើល មួយ បាន កើតឡើង ខណៈ ម្ចាស់ផ្ទះ ជួល ដើ រ កត់ លេខ កុង ទ័ រ ទឹក នៅ តាម បន្ទប់ ជួល ទាំងអស់ ដើម្បី ចេញ វិ ក្កយ ប ត្រ គិតលុយ ពី អ្នក ប្រើប្រាស់ ស្រាប់តែ ប្រទះ ឃើញ ស្រី ម្នាក់ ដេក ស្លា.ប់មាន សភាព ហើម ស្អុយ នៅ ក្នុង បន្ទប់ ជួល មួយ ។ បន្ទាប់ មក បាន រាយការណ៍ ជូន នគរបាល ឲ្យ ចុះ ទៅ ពិនិត្យ កោសល្យវិច័យ ជា លទ្ធផល បញ្ជាក់ ថា ជន រង គ្រោះ ស្លា.ប់ ដោយ ថប់ដង្ហើម ដោយសារ ជនដៃដល់ យក កន្សែងពោះគោ ខ្ទប់មាត់ និង ច្រមុះ នាង រហូត ដល់ ស្លា.ប់ ។

ក្រោយមក នគរបាល ច្រើន អង្គភាព បើក ការ ស្រាវជ្រាវ រហូត ឃាត់ខ្លួន ឃាតករ ខា ង លើ នោះ បាន តែ ម្ដង បាន ធ្វើការ ស្រាវជ្រាវ យ៉ាង ដុតដៃដុតជើង រយៈពេល ៣ ថ្ងៃ រហូត ដល់ ថ្ងៃ ទី ០៩ ខែធ្នូ ឆ្នាំ ២០២២ វេលា ម៉ោង ១១ និង ៣០ នាទី ព្រឹក ទើប ឈាន ដល់ ការ ឃាត់ខ្លួន ជន ដៃដល់ បាន នៅ តាម ផ្លូវជាតិ លេខ ៥ ស្ថិត នៅ ក្ន ង ភូមិ ប្រក់ ក្តារ ឃុំ វិហារ លួង ស្រុក ពញាឮ ខេត្តកណ្ដាល ហើយ ជន ដៃដល់ រូប នេះ គឺជា ប្ដី របស់ ស្ត្រី រង គ្រោះ តែ ម្ដង ។ ប៉ុន្តែ មូលហេតុ ដែល ឈាន ដល់ ការ ផ្តាច់ជីវិត ប្រពន្ធ ខ្លួនឯង បែប នេះ នៅ ពុំ ទាន់ ដឹង នៅឡើយ ព្រោះ ខណៈ នេះ ជនដៃដល់ កំពុង ស្ថិត នៅ ក្នុង ការ សាកសួរ នៅឡើយ ។
នគរបាល បាន ប្រាប់ ឲ្យ ដឹង ថា ជនដៃដល់ ឈ្មោះ គឹ ម សំ អាន ភេទប្រុស អាយុ ៥៤ ឆ្នាំ មុខរបរ កម្មករ សំណង់ ស្នាក់ នៅ បន្ទប់ ជួល ភូមិ ព្រៃវែង កើត សង្កាត់ ព្រៃវែង ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។ ចំណែកស្ត្រី រង គ្រោះជា ប្រពន្ធ ឈ្មោះ កង គា ហៅ អា ឈី អាយុ ៣៥ ឆ្នាំ មុខរបរ កម្មការិនី រោងចក្រ កាត់ដេរ មានស្រុក កំណើត នៅ ភូមិ ចុង អំពិល ឃុំ ចុង អំពិល ស្រុក ក ញ្ច្រៀ ច ខេត្តព្រៃវែង ។

តាម ប្រភព មួយ នេះ បាន បញ្ជាក់ ថា កាលពី ថ្ងៃ ទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ មុន ពេល កើតហេតុ មាន បុរស ម្នាក់ ឈ្មោះ ថា ច់ ឃ្លោក អាយុ ៤៣ ឆ្នាំ បាន ទូរស័ព្ទ ទៅ កាន់ បុរស ម្នាក់ ទៀត ឈ្មោះ ជា ប៊ុ ន ធឿ ន អាយុ ៣១ ឆ្នាំ ដែល ជា ម្ចាស់ផ្ទះ ជួល ខាងលើ ដើម្បី កក់ បន្ទប់ ជួល ឱ្យ មិត្តភក្តិ របស់ ខ្លួន ស្នាក់ នៅ ។ ពេល នោះ ម្ចាស់ផ្ទះ ជួល បាន យល់ព្រម ទុក បន្ទប់ ឲ្យ ហើយ ១ អាទិត្យ ក្រោយមក គឺ នៅ ថ្ងៃ ទី ២ ខែធ្នូ ឆ្នាំ ២០២២ វេលា ម៉ោង ៦យប់ ទើប ឃើញ ឈ្មោះ គឹ ម សំ អាន ( ជនដៃដល់ ) និង ជន រង គ្រោះជា ប្រពន្ធ ទៅ កាន់ ផ្ទះ ជួល ខាងលើ ។
តាម ប្រភព ដដែល បាន និយាយ ថា ពេល នោះ អ្នក ទាំង ២ បាន ជួប ជាមួយ ឈ្មោះ ជា ប៊ុ ន ធឿ ន ដែល ជា ម្ចាស់ផ្ទះ ជួល ហើយ ប្រាប់ ថា « ខ្លួន គឺជា មិត្តភក្តិ របស់ ឈ្មោះ ថា ច់ ឃ្លោក ដែល បាន ទូរស័ព្ទ កក់ បន្ទប់ ជួល កាលពី ១ អាទិត្យ មុន នោះ បន្ទាប់ មក ម្ចាស់ ផ្ទះ បាន នាំ ឲ្យ ទៅ ស្នាក់ នៅ បន្ទប់ ជួល លេខ ១ ។ លុះ ស្នាក់ នៅ បាន ១ ថ្ងៃ រហូត ដល់ នៅ ថ្ងៃ ទី ០៣ ខែធ្នូ ឆ្នាំ ២០២២ វេលា ម៉ោង ៤ ជិត ភ្លឺ ជន ដៃដល់ ក៏ បាន ជិះ ម៉ូតូ ចេញពី បន្ទប់ ជួល ទៅ ក្រៅ ហើយ បាត់ រហូត មិនឃើញ ត្រឡប់ មក វិញ ឡើយ ។
នគរបាល រូប នោះ ប្រាប់ បន្ត ថា រហូត ដល់ ថ្ងៃ ទី ០៦ ខែធ្នូ ឆ្នាំ ២០២២ វេលា ម៉ោង ១០ និង ៥០ នាទី ព្រឹក ឈ្មោះ ជា ប៊ុ ន ធឿ ន បាន ដើរ កត់ លេខ កុង ទ័ រ ទឹក ភ្លើង តាម បន្ទប់ ជួល ដើម្បី ចេញ វិ ក័យ ប ត្រ ទូទាត់ ប្រាក់ ពី អ្នក ប្រើប្រាស់ ឃើញ បន្ទប់ ជួល លេខ ១ នោះ ចាក់សោរ ពី ខាងក្រៅ ហើយ មាន ធុំ ក្លិនស្អុយ ចេញពី ខាងក្នុង បន្ទប់ ។ ដោយ មានការ សង្ស័យ ម្ចាស់ផ្ទះ ខាងលើ ក៏ មើល តាម បង្អួច កញ្ចក់ ស្រាប់តែ ឃើញ ជន រង គ្រោះ ដេក ស្លា.ប់ គ្រប ភួយ ពីលើ បន្ទាប់ មក គាត់ ក៏ បាន ទូរស័ព្ទ រាយការណ៍ ប្រាប់ នគរបាល មូល ដ្ឋាន បានដឹង និង រាយការណ៍ បន្ត ទៅ ការិយាល័យ បច្ចេកទេស វិទ្យាសាស្ត្រ នៃ ស្នងការដ្ឋាន នគរបាល រាជ ធានី ភ្នំពេញ និង គ្រូពេទ្យ តុលាការ ចុះ ទៅ ធ្វើ កោសល្យវិច័យ ។ ខណៈនោះ លោក ឧកញ៉ា វេជ្ជបណ្ឌិត ន ង សុវណ្ណ រ័ ត្ន ( គ្រូពេទ្យ តុលាការ ) បាន សន្និដ្ឋាន ថា ជន រង គ្រោះពិតជា ស្លា.ប់ ដោយសារ ថប់ដង្ហើម ( ខ្ទប់មាត់ និង ច្រមុះ ) ។
នគរបាល ដដែល បាន ប្រាប់ ឲ្យ ដឹងផង ដែរ ថា បន្ទាប់ មកកម្លាំង នគរបាល ព្រហ្មទណ្ឌ កម្រិត ធ្ងន់ នៃ ស្នងការដ្ឋាន រាជធានី ភ្នំពេញ ដឹកនាំ ដោយ លោក ឧត្តមសេនីយ៍ឯក ស ថេ ត អគ្គស្នងការ រង នគរ បាល ជាតិ និង ជា ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ និង លោក ឧត្តមសេនីយ៍ទោ សុង លី ស្នងការ រង ទទួល ផែន ការងារ នគរបាល ព្រហ្មទណ្ឌ នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ។ សហ ការជា មួយ កម្លាំង ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដឹកនាំ ដោយ លោក ឧត្តមសេនីយ៍ឯក ង៉េ ង ជួរ ប្រធាន នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ រួម ជាមួយ កម្លាំង នគរបាល ខណ្ឌដង្កោ និង លោកស្រី គឹ ម ញឹប អភិបាល ខណ្ឌដង្កោ ព្រមទាំង នគរបាល ស្រុក ពញាឮ ខេត្តកណ្ដាល ដោយ មានការ សម្របសម្រួល ពី លោក សុក កែវ បណ្ឌិត ព្រះរាជអាជ្ញា រង នៃ អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ ផង បើក ការ ស្រាវជ្រាវ រយៈពេល ៣ ថ្ងៃ ទើប ឈាន ដល់ ការ ចាប់ខ្លួន ជន ដៃដល់ បាន ៕





Discussion about this post