ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ យុវជនជិត១៣៨៨នាក់នៃសម័្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តព្រះសីហនុត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការដោយ មានលោក ហុង រ៉ា ជាតំណាងសមាជិកខេត្តនិងបានឡើងលើវេទិកាប្តេជ្ញាថា ដឹកនាំយុវជនសមាជិកទាំងអស់ចូលរួមជ្រោមជ្រែងក្នុងការជួយដល់រាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍សក្តានុពលក្នុងខេត្តព្រះសីហនុនិងបន្តការលើកតម្កើនផ្សព្វផ្សាយលើវិស័យទេសចរណ៍ខេត្តសមុទ្រមួយនេះឱ្យបានភាពរីកចម្រើន ក្នុងគោលដៅទាក់ទាញ់ភ្ញៀវទេសចរណ៍។
ពិធីប្រកាសទទួលស្គាល់ជាផ្លូវការគណៈកម្មធិការប្រតិបត្តិសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពសាខាខេត្តព្រះសីហនុដែលមានសមាជិក១៣៨៨នាក់នេះគឺក្រោមវត្តមាន ឯកឧត្តម ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ធកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងជាប្រធានប្រតិបត្តិសម័្ពន្ធយុវជនស្រលាញ់សន្តិភាព និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយពិធីនេះប្រគល់សេចក្តីសម្រេចនិងត្រាជូនលោក ហុងរ៉ា ប្រធានប្រតិបត្តិសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពខេត្តព្រះសីហនុ។
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានអបអរសាទរការទទួលស្គាល់រចនាសម្ពន្ធដឹកនាំរបស់គណ:កម្មាធិការប្រតិ បត្តិសម្ពន្ធយុវជនស្រឡាញ់សន្តិភាពខេត្តព្រះសីហនុ បង្ហាញពីស្មារតីសាមគ្គីភាព ការទទួលខុសត្រូវ ការចូលរួមការងារសង្គមជាមួយអាជ្ញាធរមូលដ្ឋាន ចូលរួមការងារមនុស្សធម៌ និងការងារសង្គមជាច្រើនផ្សេងទៀត នេះជា អំរែកភារកិច្ចថ្មីមួយសម្រាប់យុវជនរបស់យើង ស្មើសុំគណកម្មការប្រតិបត្តិខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវសហ ការជាមួយអាជ្ញាខេត្ត ក្រុង ស្រុកក្នុងការចូលរួមការងារសង្គមនៅក្នុងមូលដ្ឋាន គឺជួយមូលដ្ឋានឪ្យមានភាពងាយស្រួល យើងត្រូវកសាងកម្លាំងថ្មី ដែលមិនពាក់ព័ន្ធនិងកម្លាំងផ្សេង រក្សាសន្តិភាព បណ្តុះបណ្តាលសមាជិករបស់យើងឪ្យមានចំណេះ ជំនាញបំពេញការងាររបស់រាជរដ្ឋាភិបាល ។
ទន្ទឹមនឹងផងដែរឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងឱ្យដឹងថា លោកពិតជាត្រេកអរនិងចាប់អារម្មណ៍ជាខ្លាំង ចំពោះក្រុមយុវជនស្រលាញ់សន្តិភាពខេត្តព្រះសីនុ ព្រោះលោកមិននឹកស្មានថា កម្លាំងយុវជនទាំងអស់នៅទីនេះ សុទ្ធសឹងតែប្រជាពលរដ្ឋកំពុងប្រកបមុខរបបពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ហើយលោកបានចាត់ទុកថា យុវជនស្រលាញ់សន្តិភាពខេត្តព្រះសីហនុ ជាអ្នកប្រមាញ់ទីក្រុង ជាធនធានសំខាន់របស់ខេត្តព្រះសីហនុ ។ ព្ច ដែលសូមធ្វើការរាយការណ៍ប្រាប់អាជ្ញាធរមានសមត្ថកិច្ច ប្រសិនបានឃើញភាពអសន្តិសុខប្រការណាមួយ ជាពិសេសអំពើរចោរកម្មនិងការបំផ្លិតបំផ្លាញទ្រព្យសម្បត្តិលំអរសាធារណៈ។
ឯកឧត្តម អភិបាលខេត្ត រំពឹងថា កិច្ចខិតខំប្រឹងប្រែងរបស់យុវជនស្រឡាញ់សន្តិភាព ក្រោមដំបូលគណបក្សប្រជាជន មានឪកាសកសាងសង្គមជាតិមានការអភិវឌ្ឍរីកចម្រើន ហើយភារកិច្ចរបស់យើង គឺរួមគ្នាថែរក្សាសុខសន្តិភាព ខិតខំរៀបចំសណ្តាប់ធ្នាប់ បរិស្ថានល្អ ស្មើសុំឪ្យមានការរួមគ្នាជាបងប្អូនអ្នកប្រមាញ់ទីក្រុង ដែលជាអ្នកប្របកមុខរបបអ្នកបើកបរម៉ូតូកង់បី រឺម៉ុក និងទូកកម្សាន្តទេសចរណ៍ គឺជាភ្នែកជាត្រចៀកសម្រាប់សមត្ថកិច្ចបើឃើញមានរឿងមិនសមស្របណាមួយ សូមរាយការមកកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីយើងមានចំណាត់ការបានទាន់ពេលវេលា ព្រោះយើងរួមគ្នាថែរក្សាសុវត្ថុភាពសង្គម ការពារទ្រព្យសម្បត្តិសាធារណរបស់យើងទាំងអស់គ្នា ក្នុងតំណាក់កាលប្រទេសជាតិមានសន្តិភាព ។
ជាចុងក្រោយមុនបិទពិធីផងដែរឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានកត់សម្គាល់និងចាប់អារម្មណ៍ខ្លាំងសម្រាប់ឯកឧត្តមអភិបាលខេត្តផ្ទាល់នោះ គឺក្រុមយុជនស្រលាញ់សន្តិភាពខេត្តព្រះសីហនុ ជាក្រុមយុវជនលេចធ្លោដែលឧស្សាហ៍ចុះសួរសុខទុក្ខ និងប្រាស្រ័យទាក់ទងគ្នាយ៉ាងស្និតស្នាល មិនថាពេលសុខសប្បាយឬពេលឈឺមានទុក្ខលំបាកយ៉ាងណា គឺទំនាក់ទំនងការជួយគ្នាទៅវិញមកគឺមានចំណុចល្អពិសេសដូចគ្នា។
ឯកឧត្តមអភិបាលខេត្តលោកបានផ្តល់ការលើកទឹកចិត្តនិងជួយជ្រោមដល់ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាពខេត្តព្រះសីហនុ ដោយបានបញ្ជាឱ្យ មន្ត្រី ប.ប.ស ខេត្តព្រះសីហនុ រួមទាំងមន្ត្រី ក្រុង ស្រុក និងឃុំ សហការគ្នាជាមួយ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាពសាខាខេត្តព្រះសីហនុ ឱ្យចុះឈ្មោះ សមាជិកយុវជន១៣៨៨នាក់ទាំងអស់ទទួលបាន ប័ត្រពិនិត្យនិងព្យាបាលសុខភាពមិនគិតប្រាក់របស់ ប.ស.ស ដើម្បីជាការគាំទ្រនិងមើលថែពីរាជរដ្ឋាភិបាលក្រោមមាគា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ដែលគិតគូសុខទុក្ខប្រជាពលរដ្ឋជាធំជាអទិភាព៕
Discussion about this post