ក្មេងអាយុ១ឆ្នាំ៣ខែម្នាក់បានឃើញឪពុកកំពុងកិនសាច់ក៏ចង់ជួយកិនឪពុក។ ដោយក្តីធ្វេសប្រហែសនិងឆោតល្ងង់បានហុចសាច់ អោយកូនជួយសូក ។ ដាក់ម្តងអត់អី ២ដងអត់អី សរសើរកូនទៀតថា«កូនប៉ាចេះណាស់ឆ្លាតណាស់ ដល់លើកទីបី មួយរំពេចសាច់ក៏ចូលដៃក៏ចូលជាប់គាំងក្នុងម៉ាស៊ីន ត្រូវលើកយកម៉ាស៊ីនមកជាមួយទៅកាន់មន្ទីរពេទ្យ។

នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យអនុស្សារីយ៍ស៊ុនយាឃៀល ក្រុមគ្រូពេទ្យបានសហការគ្នាយ៉ាងសកម្មដើម្បីសង្គ្រោះដោយបានដាក់ថ្នាំសណ្តំ បន្ទាប់មករួមជាមួយក្រុមជាងដែកបានកាត់ម៉ាស៊ីនកិនសាច់លាន់
ឮរំពង ដូចជាបានកែប្រែបន្ទប់សង្គ្រោះបន្ទាន់អោយទៅជាទីតាំងជាងក្រឡឹង ដើម្បីដកយកដៃចេញរួចបញ្ជូនអ្នកជម្ងឺទៅកាន់បន្ទប់វះកាត់។ ឥឡូវនេះយើងបានសង្គ្រោះដៃរបស់ក្មេងបានហើយ (បញ្ជៀសកាត់ដៃ)តែយើងនៅរង់ចាំការវះកាត់លើកទីពីរទៀត ដើម្បីអោយដៃកំរើកនិងធ្វើចលនាបានឡើងវិញ(តួនាទីរបស់ដៃ)។ ការវះកាត់មួយនេះត្រូវការជំនាញច្បាស់លាស់ អត់ធ្មត់ ទេពកោសល្យ ដាក់កាយដាក់ចិត្តដោយប្រើពេលវេលាយ៉ាងតិចជុំវិញ៥-៧ម៉ោង ។
យើងបានតាំងចិត្តថានឹងធ្វើវា តែយើងត្រូវការកំលាំងចិត្តដោយសូមអោយអ្នកទាំងអស់គ្នាជួយបែបន់អោយការវះកាត់សំរាប់ក្មេងនេះ ជាលើកទី២ប្រកបដោយជោគជ័យផង។ តើយើងរៀនបានអ្វីក្រោយអានរឿងនេះចប់?សូមអធ្យាស្រ័យនិងអភ័ទោសដោយប្រការណាមួយ៕ បញ្ចាក់ពី FB Tourphot Sin


Discussion about this post