ភ្នំពេញ៖ តារាសម្តែងស្រីក្មេងតូច អាង សុជាតា ហៅ ឈូឈូ តារាល្បីតួឯកប្រចាំប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០២២ជាឆ្នាំរបស់នាងត្រូវប្រឡងបញ្ចប់ការសិក្សាថ្នាក់ទី១២ ឬ ឆ្នាំប្រឡងបាក់ឌុប ហើយសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ ជាថ្ងៃក្រសួងអប់រំប្រកាសលទ្ធផលរបស់សិស្សទូរទាំងប្រទេសជាផ្លូវការ។

តាមបញ្ជាក់របស់តារាស្រីរូបនេះបានឱ្យដឹងថា ការប្រឡងបាក់ឌុបរបស់នាងពិតជាមិននឹកស្មានថា ទទួលបានលទ្ធផលល្អបែបនេះសោះ ដោយនាងបានជាប់ហើយ។ សម្រាប់តារាស្រីក្មេងរូបស្រស់នេះ នាងពិតជារំភើបខ្លាំងណាស់ដែលទទួលបានលទ្ធផលល្អទាំង មិននឹកស្មាន និង ត្រេកអរយ៉ាងខ្លាំង ចំពោះលទ្ធផលដែលជាទីគាប់ចិត្តរបស់នាង។ អ្វីដែលពិសេសសម្រាប់នាងនោះ ការខិតខំប្រឹងរបស់នាងសម្រាប់ការសិក្សាទី១២ មិនឱ្យក្រុមគ្រួសារនិងជាពិសេសអ្នកម្តាយ ខកបំណងចំពោះនាងឡើយ។

ទន្ទឹមនឹងការអបអរដោយក្តីរំភើបដែលទទួលបានលទ្ធផលជាប់យ៉ាងល្អនេះ កញ្ញា អាង សុជាតា ក៏យំផងដែរ ព្រោះយំត្រេកអរយ៉ាងខ្លាំង ដែលនាងបានខំតស៊ូរៀនចប់ដោយទទួលលទ្ធផលល្អបែបនេះ។ អ្នកគាំទ្ររបស់នាងក៏បានចូលរួមអបអរនិងផ្ញើរសារជូនពរទៅកាន់ Idolផងដែរ។
ក្រោយទទួលបានលទ្ធផលល្អ ជាប់បាក់ឌុបនេះជាតារាស្រីលំដាប់ជួរមុខ អាង សុជាតា ក៏បានបង្ហើបបន្តទៀតឱ្យដឹងថា នាងត្រៀមខ្លួនសិក្សារបន្តនៅសាកលវិទ្យាល័យ បន្តទៀតដើម្បីចាប់យកជំនាញអាជីពណាមួយ ។ បើទោះបីជាការងារសិល្បៈ និងការថតរឿងភាគ មានជាហូរហែរជាប់រវល់ច្រើនយ៉ាងណា ក៏នាងនៅតែខិតខំរៀនសូត្របន្តទៀត មិនបោះបង់ការសិក្សាឡើយ។ ទាំងការងារសិល្បៈនិងការរៀនសូត្រគឺនាងតែចាប់ទាំងពីរ មិនអាចបោះបង់មួយណាឡើយដើម្បីអនាគតទៅមុខ៕









អត្ថបទដោយ Mr. Renno រូបភាព Facebook
Discussion about this post