ភ្នំពេញ៖ មកពីជារបបអាហារសុខភាពនិងមានគុណភាព ទើបសន្ទុះការគាំំទ្រពីមហាជន មានច្រើនហើយអ្វីដែលពិសេសនោះ ស្រទាប់យុវវ័យ ក្មេងៗជាច្រើននាំនិយមចូលចិត្តញាំ មិនថាឡើយតែមឥនុស្សចាស់នោះ ពេលនេះ ស៊ុបនិងសាច់អាំងចិនរសជាតិថ្មី 131 Hot Pot កំពុងមានសន្ទុះការគាំទ្រខ្លាំង ដែលសាខាថ្មីៗជាច្រើនបើកជាបន្តបន្ទាប់ចេញរូបរាង។
លោក ប៊ុន ធឿន ម្ចាស់ភោជនីយដ្ឋានមួយកន្លែងក្នុងខណ្ឌឬស្សីកែវបែរជាងាកមកចាប់អារម្មណ៍ក្នុងការទិញសិទ្ធបើកហាងស៊ុបចិនរសជាតិថ្មីចិនបួនរសជាតិ 131 Hot Pot ដែលលោកបានចាត់ទុកជាការពង្រីកអាជីវកម្មរបស់លោក។ លោកសម្រេចចិត្តសេងហាងបន្តមួយកន្លែងដែលជាអតីតហាងលក់បុកល្ហុងចាស់របស់គេនៅត្រើយម្ខាងមាត់ទន្លេជាប់ឆ្នេរសណ្ឋាគារសុខា មកកែប្រែជាហាងថ្មីក្រោយលោកបានសម្រេចយ៉ាងច្បាស់លាស់មើលឃើញភាពរីកចម្រើន 131 HOT POT គឺលោកទិញសិទ្ធបើកអាជីវកម្មប្រេនមួយនេះ មកដាក់នៅទីតាំងនៅមុខជួរឆ្នេរមាត់ទន្លេត្រើយម្ខាង សណ្ឋាគារសុខានេះ ក្នុងខណ្ឌជ្រោយចង្វានេះតែម្តង ដើម្បីរកប្រាក់ចំណេញពិតៗ ស្របពេលប្រេនមួយនេះកំពុងមានសក្តានុពលល្បីទូរទាំងប្រទេសកម្ពុជា។
លោក ប៊ុន ធឿន បានប្រាប់ឱ្យដឹងថា ក្រោយពីទទួលស្គាល់រសជាតិស៊ុបចិនបួនរសជាតិ 131 Hot Pot ថាមានរសជាតិឆ្ងាញ់និងប្លែកមាត់ ខុសស៊ុបធម្មតា លោកក៏បានសម្រេចទិញសិទ្ធបើកសាខាបន្តនៅត្រើយម្ខាង តែម្តងដោយមិនស្ទាក់ស្ទើរឡើយ។ អ្វីដែលពិសេសសម្រាប់លោកដែលជាអ្នករកស៊ីលើវិស័យម្ហូបអាហារនិងគ្រឿងផឹកស៊ីនេះ លោកគិតថា ភ្ញៀវមកញាំគឺមិនចេះធុញឡើយព្រោះ 131 Hot Pot មានស៊ុបដល់តែរសជាតិ ហើយបូកបន្ថែមសាច់អាំងទៀត។ មកញាំមួយអាទិត្យ ពីរបីដងក៏មិនេះ ធុញសម្រាប់ភ្ញៀវ ហេតុដូច្នេះទើបលោកសម្រេចចិត្តទិញសិទ្ធបើកសាខាបន្ត។
លោក ប៊ុន ធឿន បានបង្ហើបដោយឥតលាក់លៀមឡើយ លោកបានបញ្ជាក់ទៀតថា នៅពេលសាខាខាងជ្រោយចង្វាត្រើយម្ខាងនេះ ដំណើរការល្អនិងជោគជ័យហើយ លោកក៏ត្រៀមបន្តយកស៊ុបចិនបួនរសជាតិនេះ មកដាក់ក្នុងតំបន់ខណ្ឌឬស្សីកែវ សង្កាត់ឬស្សីកែវ របស់លោកតែម្តង ដើម្បីឱ្យភោជនីយដ្ឋានគោមាស៧២របស់លោក កាន់តែសម្បូរបែបមានមុខម្ហូបខ្មែរផងនិងចិនផង ។
ផ្តល់កិច្ចសំភាសន៍ប្រាប់ដល់សារព័ត៌មាន លោក ងួន បូរ៉ា ស្ថាបនិកនាំចូលប្រេនហាង “ស៊ុបនិងសាច់អាំងចិន ១៣១ ហតផត” រសជាតិថ្មីបែបចិន បានឱ្យដឹងថា ទន្ទឹមក្នុងឱកាសអបអរកម្ពុជាសម្រេចព្រឹត្តិការណ៍ SEA GAME ដែលធ្វើជាម្ចាស់ដោយជោគជ័យ ហើយក៏ផ្ទុះការគាំទ្រខ្លាំងឡើងសាខាក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត កំពុងលេចរូបរាងបើកជាបន្តហាងស៊ុបចិនរសជាតិថ្មីបួនមុខ 131 Hot Pot ទទួលបានសមាជិថ្មីបន្ថែម នៅលើទឹកដីខណ្ឌជ្រោយចង្វា នៃត្រើយម្ខាងមាត់ទន្លេទល់មុខរបមរាជវាំង គឺជាប់នឹងសណ្ឋាគារសុខាផងដែរនោះ លោក ងួន បូរ៉ា ស្ថាបនិកនាំចូលប្រេនហាង ស៊ុបចិនរសជាតិថ្មីបួនមុខ 131 Hot Pot ក៏បានប្រកាសផ្តល់ការបញ្ជុះតម្លៃទិញសិទ្ធបើកអាជីវកម្មក្នុងតម្លៃពិសេស កក់បិទតំបន់ចុះ១ពាន់ដុល្លារ បើបង់ផ្តាច់ទិញសិទ្ធបញ្ចុះ២ពាន់ដុល្លារទៀត។ សម្រាប់ បើមានបងប្អូនមិត្តភ័ក្ត្រមកជាក្រុមចង់ទិញសិទ្ធបើកអាជីវកម្មដាក់ក្នុងតំបន់របស់ខ្លួនម្នាក់មួយៗជាក្រុមបញ្ជុះតម្លៃដល់៥០ភាគរយ ដូចកាលប្រូមូតសិនដំបូង។
លោក ងួន បូរ៉ា បានបញ្ជាក់ថា ចំណុចពិសេសនៃស៊ុបនិងសាច់អាំងចិន 131 Hot Pot៖
១. ការចំណាយទិញកញ្ចប់តែមួយម្តងគឺចំណេញច្រើន ដោយរកប្រាក់ចំណូលបានវិញពិតៗ ព្រោះការធ្វើទីផ្សារនិងផ្សព្វផ្សាយ ត្រូវបានក្រុមហ៊ុនជាទទួលបន្ទុករ៉ាប់រងធ្វើការងារនេះជំនួស ដើម្បីឱ្យអ្នកទិញសិទ្ធបើកហាងសាខាបន្ត មានក្តីរំពឹងខ្ពស់ មិនបាច់ចំណាយពេលវេលាច្រើនឡើយ គ្រាន់តែយកពេលមកគ្រប់គ្រងហាងប៉ុណ្ណោះ។
២. ក្រុមហ៊ុននឹងបង្រៀន បច្ចេកទេសទាំងការដឹកនាំនិងគ្រប់គ្រងហាង ដើម្បីអាចធ្វើការងារនិងចេញលក់បាន តែម្តងដោយមិនចាំបាច់ចំណាយពេលវេលារៀនសូត្រនៅខាងក្រៅបន្តទៀត។ ព្រោះក្រុមហ៊ុនមានអ្នកជំនាញទាំងចុងភៅ ទាំងអ្នកគ្រប់បុគ្គលិករៀបចំនិងសេវាកម្ម ដែលជាគ្រូមានជំនាញច្បាស់លាស់ក្នុងវិស័យភោជនីយដ្ឋាន មកបង្ហាត់បង្រៀនដល់ម្ចាស់ហាងឬអ្នកទិញសិទ្ធបើកហាង “ប៊ូហ្វេ ១៣១ ហតផត” រសជាតិបែបចិន។
ដើម្បីចង់ដឹងកាន់តែច្បាស់និងសិក្សាពីគម្រោងទិញ ហ្វ្រេនឆាយក្លាយជាម្ចាស់ហាង ស៊ុបចិនរសជាតិថ្មីបួនមុខ 131 Hot Pot បង្កើនប្រាក់ចំណូលជាប្រចាំថ្ងៃនោះ សូមធ្វើការ ទំនាក់ទំនងលេខទូរស័ព្ទ 069 29 56 56 / 077 96 90 96 ក្នុងការជួបពិភាក្សាជាមួយលោក ងួន បូរ៉ា ស្ថាបនិកនាំចូលប្រេនហាង “ស៊ុបនិងសាច់អាំង ១៣១ ហតផត” រសជាតិថ្មីបែបចិន៕
Discussion about this post