ភ្នំពេញ៖ ក្រឡេកមកមើលតារាសម្តែងសិចស៊ីវ័យក្មេងគឺកញ្ញា ហ្វាហ្វា និងតារាសាច់ចាំមិនព្រមចាស់នៅតែសរខ្ចីអ្នកនាង លី ម៉ារីណា សម្រាប់អ្នកទាំង២ដួងរួបនេះ ពិតជាលើសអ្នកផ្សេងៗនិងអស្ចារមែន ដោយអ្នកទាំងពីររូបនេះកាន់តែឡើងកូដជាងមុន មិនទាន់ដាច់ឆ្នាំ២០២២ស្រួលបួលផងស្រាប់តែទទួលតំណែងនិងការងារធំតាំងដើមឆ្នាំ២០២៣ទៅហើយ។

ក្នុងពិធីអបអរជប់លៀងប្រចាំឆ្នាំនិងពិធីប្រកាសទូតសុឆន្ទៈថ្មីរបស់ក្រុមហ៊ុនគ្រឿងសម្អាងនិងថែរក្សាសម្រស់ HK7 ល្បីនិងល្អឈានមុខគេនៅកម្ពុជា បានឱ្យដឹងថា អ្នកនាង អ៊ឹម សុគន្ធា ដែលជាអគ្គនាយិកាបានចុះហត្ថលេខាព្រមព្រៀងការងារថ្មីរវាងកញ្ញា ហ្វាហ្វា និងអ្នកនាង លី ម៉ារីណា ក្លាយទូតសុឆន្ទៈតំណាងគ្រប់ផលិតផលនិងអាហារបំប៉នរបស់ HK7 ហើយដែលពិសេសនោះ គឺតំណាងផលិតផល HK7 ខូឡាជេន CRYSTAL ។
កញ្ញា ហ្វាហ្វា ជាតារាស្រីដែលល្បីនិងលេចធ្លោខ្លាំង ជាស្រីស្អាតស្ទើរលេចមុខគ្រប់រឿងភាគតាមបណ្តាទូរទស្សន៍នៅកម្ពុជាហើយមិនត្រឹមប៉ុណ្ណោះ រឿងខ្លីៗរបស់នាងនៅលើផលិតកម្ម SASTRA FLIM ក៏ពុងផ្ទុះការពេញចិត្តចាប់អារម្មណ៍ខ្លាំងដែរ។

ងាកក្រឡេកមកតារាសម្តែងស្រីដែលល្បីថា មិនព្រមចេះចាស់ឬសាច់ឈាមទៅតាមអាយុនោះគឺ អ្នកនាង លី ម៉ារីណា វិញនៅតែបន្តតំណែងស៊ីដាច់គេជាតារាស្រីស្អាតសាច់ឈាមស្អាតសរខ្ចីដូចវ័យ២០ឆ្នាំ ជាតារាស្រីល្បីតំណែងតួស្រីក្នុងរឿងភាគច្រើន ស្ទើរតែមិនបាត់មុខ។














អត្ថបទដោយ Renno រូបភាព Facebook
Discussion about this post