ការប្រកួតបាល់ទាត់ Futsal ពានរង្វាន់ GANZBERG CUP រដូវកាលថ្មីនឹងចាប់ផ្ដើមថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ដែលមានក្រុមចូលរួមចំនួន ៣២ សុទ្ធតែជាក្រុមខ្លាំង ប្រកួតគ្នាដណ្ដើមប្រាក់រង្វាន់ ១៥០០០ ដុល្លារអាមេរិក។
ពានរង្វាន់នេះជារដូវកាលទី៦ បន្ទាប់ពីជោគជ័យចំនួន៥ រដូវកាលកន្លងមក។ ក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅស្ថានីយទូរទស្សន៍ PNN លោក Broon ប្រធានផ្នែកផលិតរបស់ក្រុមហ៊ុន GANZBERG បានលើកឡើងថា ការចូលរួមចំណែកបង្កើតពានរង្វាន់នេះជាការចូលរួមចំណែកមួយផ្នែកផងដែរក្នុងអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជាឲ្យមានការរីកចំរើន។ លោកថា នេះជាលើកទី៦ហើយ សម្រាប់ការរួមចំណែកជួយគាំទ្រឲ្យមានការរៀបចំកម្មវិធីនេះឡើង ហើយលោករំពឹងថា នឹងបន្តបន្ថែមទៀត ពោលគឺនឹងអាចបន្តដល់លើកទី៧បន្ថែមទៀត។
ជាមួយគ្នានោះលោក សោម ឆៃយ៉ា អគ្គនាយករងស្ថានីយទូរទស្សន៍ PNN បានលើកឡើងបែបនេះដែរ លោក ពិតជាមានចិត្តសប្បាយរីករាយខ្លាំងមែនទែន ដែលក្រុម GANZBERG នៅតែបន្តគាំទ្រឲ្យមានការរៀបចំព្រឹត្តិការណ៍នេះឡើង។ លោករំពឹងថា ប្រិយមិត្តអ្នកស្នេហាបាល់ទាត់នៅកម្ពុជា នឹងគាំទ្រខ្លាំងតាមរយៈការទស្សនាការផ្សាយផ្ទាល់ចេញពីស្ថានីយទូរទស្សន៍ PNN ។
ពានដែលមានប្រាក់រង្វាន់រហូតដល់ ១៥ ០០០ដុល្លារនេះ នឹងប្រើប្រាស់រយៈពេលប្រកួតដល់ទៅ៤ខែចាប់ពីខែមករាឆ្នាំ២០២៣ទៅ។ វានឹងបញ្ចប់មុនល្មមសម្រាប់ការប្រកួតស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ច្បាប់នៃការប្រកួតគឺដូចទៅនឹងការប្រកួតកន្លងទៅដែរ ដោយក្រុមមួយអាចមានកីឡាករបរទេសប៉ុន្មាននាក់ក៏បាន ប៉ុន្តែពេលប្រកួតមិនអាចដាក់ទាំងអស់នោះទេ។ កីឡាករអាជីពក៏អាចចូលលេងបានដូចគ្នា តែត្រូវកំណត់ត្រឹម២នាក់នៅលើទីលានប៉ុណ្ណោះ។
ពានរង្វាន់ខាងលើនេះនឹងមានផ្សាយផ្ទាល់នៅលើទូរទស្សន៍ PNN ផងដែរ រៀងរាល់ថ្ងៃអាទិត្យ ហើយទីលាននៃការប្រកួតធ្វើឡើងនៅទីលាន T-Soccer ក្បែរអង់តែនទួលគោរាជធានីភ្នំពេ
ញ៕
ពានរង្វាន់នេះជារដូវកាលទី៦ បន្ទាប់ពីជោគជ័យចំនួន៥ រដូវកាលកន្លងមក។ ក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅស្ថានីយទូរទស្សន៍ PNN លោក Broon ប្រធានផ្នែកផលិតរបស់ក្រុមហ៊ុន GANZBERG បានលើកឡើងថា ការចូលរួមចំណែកបង្កើតពានរង្វាន់នេះជាការចូលរួមចំណែកមួយផ្នែកផងដែរក្នុងអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជាឲ្យមានការរីកចំរើន។ លោកថា នេះជាលើកទី៦ហើយ សម្រាប់ការរួមចំណែកជួយគាំទ្រឲ្យមានការរៀបចំកម្មវិធីនេះឡើង ហើយលោករំពឹងថា នឹងបន្តបន្ថែមទៀត ពោលគឺនឹងអាចបន្តដល់លើកទី៧បន្ថែមទៀត។ ជាមួយគ្នានោះលោក សោម ឆៃយ៉ា អគ្គនាយករងស្ថានីយទូរទស្សន៍ PNN បានលើកឡើងបែបនេះដែរ លោក ពិតជាមានចិត្តសប្បាយរីករាយខ្លាំងមែនទែន ដែលក្រុម GANZBERG នៅតែបន្តគាំទ្រឲ្យមានការរៀបចំព្រឹត្តិការណ៍នេះឡើង។ លោករំពឹងថា ប្រិយមិត្តអ្នកស្នេហាបាល់ទាត់នៅកម្ពុជា នឹងគាំទ្រខ្លាំងតាមរយៈការទស្សនាការផ្សាយផ្ទាល់ចេញពីស្ថានីយទូរទស្សន៍ PNN ។ ពានដែលមានប្រាក់រង្វាន់រហូតដល់ ១៥ ០០០ដុល្លារនេះ នឹងប្រើប្រាស់រយៈពេលប្រកួតដល់ទៅ៤ខែចាប់ពីខែមករាឆ្នាំ២០២៣ទៅ។ វានឹងបញ្ចប់មុនល្មមសម្រាប់ការប្រកួតស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ច្បាប់នៃការប្រកួតគឺដូចទៅនឹងការប្រកួតកន្លងទៅដែរ ដោយក្រុមមួយអាចមានកីឡាករបរទេសប៉ុន្មាននាក់ក៏បាន ប៉ុន្តែពេលប្រកួតមិនអាចដាក់ទាំងអស់នោះទេ។ កីឡាករអាជីពក៏អាចចូលលេងបានដូចគ្នា តែត្រូវកំណត់ត្រឹម២នាក់នៅលើទីលានប៉ុណ្ណោះ។ ពានរង្វាន់ខាងលើនេះនឹងមានផ្សាយផ្ទាល់នៅលើទូរទស្សន៍ PNN ផងដែរ រៀងរាល់ថ្ងៃអាទិត្យ ហើយទីលាននៃការប្រកួតធ្វើឡើងនៅទីលាន T-Soccer ក្បែរអង់តែនទួលគោរាជធានីភ្នំពេ ញ៕
Discussion about this post