Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
៦គូអន្តរជាតិនេះកក្រើកពេញសង្វៀន KHMER FIGHT ជាពិសេស រឿង សោភ័ណ្ឌ និង កែវ រំចង់ (មានវីឌីអូប្រកួតពេញ)

លោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ចេញមុខរិះគន់សួរទៅក្រសួងចំពោះរឿងមេទាហានព្រំដែនកំហូចល្បីឈ្មោះស៊ីប្រពន្ធគេនិងគំរាមសម្លាប់ (មានសារសម្លេងនិងរូបបែកធ្លាយ)

ដូចកូនក្មេងទារនំមិនចេះចប់! រហូតធ្វើឱ្យស្ថាប័នធំ MISS GRAND INTERNATIONAL ចេញមុខប្រឡះលោក អ៊ិន សុភិន ក្រោយនៅបន្តបញ្ហា

៦គូអន្តរជាតិនេះកក្រើកពេញសង្វៀន KHMER FIGHT ជាពិសេស រឿង សោភ័ណ្ឌ និង កែវ រំចង់ (មានវីឌីអូប្រកួតពេញ)

December 31, 2022
in Sport
1k
SHARES
5.4k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

ភ្នំពេញ៖ ព្រឹត្តិការណ៍ KHMER FIGHT 2022 បានប្រារព្ធឡើងហើយកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដោយរៀបចំឡើងដោយស្ថានីយទូរទស្សន៍លេខ៥ និងសហព័ន្ធកីឡាគុនខ្មែរ ក្រោមការចូលរួមនិងជ្រោមជ្រែងពីខេត្តកំពង់ស្ពឺនិងតំណាងរាស្រ្តឯកឧត្តម ហ៊ុន ម៉ានី ធ្វើការប្រកួតប្រដាល់អន្តរជាតិ៦គូសម្រាប់ប្រជាពលរដ្ឋទូរទាំងប្រទេសទស្សនានិងជាពិសេសបងប្អូនម៉ែពុកប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺតែម្តង សម្រាប់ការអបអរពិធីឆ្លងឆ្នាំសាកល២០២៣ និងពិធីសម្ពោធដាក់ប្រើប្រាស់កីឡដ្ឋានខេត្តកំពង់ស្ពឺថ្មី។

ព្រឹត្តិការណ៍ KHMER FIGHT 2022 រៀបចំឡើងដោយទទួលការឧបត្ថមធំផ្តាច់មុខដោយ GANZBERG, HATARI, RANGER, និង Bacchus ដោយគូដែលត្រូវប្រកួតមាន៖
គូអន្តរជាតិ ទី១៖ កាន់ ម៉េងហុង Vs. ហ្វាម បាហើយ (វៀតណាម)
គូអន្តរជាតិ ទី២៖ បឺត សង្ឃឹម Vs. ឡេមប៉ាខេន អារៀលលី (ហ្វីលីពីន)
គូអន្តរជាតិ ទី៣៖ ឡៅ ចិត្រា Vs. កែវ អេ (ថៃ)
គូអន្តរជាតិ ទី៤៖ លន បញ្ញា Vs. សារីណូ សាន់គីល (ហ្វីលីពីន)
គូអន្តរជាតិ គូអន្តរជាតិ ទី៥៖ រឿង សោភ័ណ្ឌ Vs. សឿគីម ជីអ៊ឹម (ថៃ)
គូអន្តរជាតិ ទី៦៖ កែវ រំចង់ Vs. ភួ សាំងយ៉ៃ (ថៃ)

គូដែលត្រូវប្រកួតមាន៖
គូអន្តរជាតិ ទី១៖ កាន់ ម៉េងហុង Vs. ហ្វាម បាហើយ (វៀតណាម) ដែលជាគូបើកឆាកពិតជាធ្វើឱ្យទស្សនិកជនត្រេកអរព្រោះតែកីឡាករវៀតណាមក៏ជើងខ្លាំងនិងជាជ្រើសជាតិដូចកីឡាករខ្មែរ ដោយវាយតបតដោយជំហររឹងមាំយ៉ាងខ្លាំង ហើយជាពិសេស កីឡាករខ្មែរហើយ កាន់ ម៉េងហុង រៀងពិបាកបន្តិចដែរក្នុងផ្តួលដៃគូតែទោះបីយ៉ាងណាគ្រប់បីទឹក កាន់ ម៉េងហុង នៅតែបញ្ចេញក្បាច់បានច្រើនទៅគូប្រកួត ហើយសម្រេចលទ្ធផលឈ្នះកីឡាករវៀតណាមដោយពិន្ទុ។

សូមទស្សនាការប្រកួតពេញ៖

➡️គូអន្តរជាតិ ទី២៖ បឺត សង្ឃឹម Vs. ឡេមប៉ាខេន អារៀលលី (ហ្វីលីពីន) ក៏ជាគូអស្ចារ្យផងដែរព្រោះកីឡាករហ្វីលីពិនរូបនេះ អាចបាននិយាយថា មានក្បាច់និងស្នៀតច្រើនផងដែរ វាយបកទៅកីឡាករខ្មែរយើង ដែលធ្វើឱ្យអ្នកទស្សនាស្ទើរភ័យបុកជំនួស បឺត សង្ឃឹម ម្តងៗទៅហើយ។ ស្រាប់ដែលទឹកទី២ បឺត សង្ឃឹម បំបុកកាន់តែខ្លាំងជាងមុន ជាពិសេសស្នៀតកែងឆេះ ដែលសង្ងំទុកហើយដាក់មួយធ្វើឱ្យ កីឡាករហ្វីលីពិន ដួលបាត់បង់ស្មារតី។ ជាលទ្ធផល កីឡាករខ្មែរ បឺត សង្ឃឹម ឈ្នះលើកីឡាករ ហ្វីលីពិន ។

សូមទស្សនាការប្រកួតពេញ៖

➡️គូអន្តរជាតិ ទី៣៖ ឡៅ ចិត្រា Vs. កែវ អេ (ថៃ) វិញក៏មិនណយដែរ ព្រោះអ្នកទាំងពីរនេះសុទ្ធតែបទពិសោធន៍ពេញខ្លួន ប៉ុន្តែទឹកទី១ ឡៅ ចិត្រា ដូចមិនសូវសម្រុកវាយទៅលើដៃគូឡើយ យ៉ាងច្រើនត្រឹម មួយទៅ សក មួយមក។ តែទឹកទី២ ឡៅ ចិត្រា ហាក់បីដូចមិនប្រលែងឡើយ សម្រុកនិងទាត់ជើងក្រោមកីឡាករថៃច្រើនជើង ដែលជាចំណុចធ្វើឱ្យដៃគូរៀងបាក់ចុះខ្សោយកម្លាំង រហូត ឡៅ ចិត្រា ទាត់បំបាក់ជើងក្រោមឱ្យដួលច្រើនលើកទាល់ឱ្យកីឡាករថៃ ចាញ់បោះបង់ការប្រកួតត្រឹមទឹកទី២នេះ។

សូមទស្សនាការប្រកួតពេញ៖

➡️គូអន្តរជាតិ ទី៤៖ លន បញ្ញា Vs. សារីណូ សាន់គីល (ហ្វីលីពីន) គ្រាន់តែទឹកមួយចូលមក គឺមិនធ្វើតេស្តសមត្ថភាពឡើយ វាយដាក់គ្នាសងទៅសងមក តែកីឡាករហ្វីលីពីន ភ្លាត់ស្នៀតត្រូវកែងកីឡាករ លន បញ្ញា ដួលវិសនឹងសន្លប់ តែចុងក្រោយ លន បញ្ញា ប្រើក្បាច់ដដែល កែវបំបុក ទៀតធ្វើឱ្យកីឡាករហ្វីលីពីន ដួលលែងទៅមុខទៀត ជាលទ្ធផលកីឡាករខ្មែរឈ្នះទៀត។

➡️គូអន្តរជាតិ ទី៥៖ រឿង សោភ័ណ្ឌ Vs. សឿគីម ជីអ៊ឹម (ថៃ) ក៏ធ្វើឱ្យទស្សនិកជនកក្រើកពេញសង្វៀនដែរ ព្រោះតែកីឡាករ រឿង សោភ័ណ្ឌ ក្រោយសម្រក់ទម្ងន់បានសម្រេចហើយ ក័មកជួបកីឡាករជើងខ្លាំងរបស់ថៃ វាយសងទៅសងមកយ៉ាងជក់ចិត្ត។ ប៉ុន្តែ រឿង សោភ័ណ្ឌ ធ្វើឱ្យកីឡាករថៃ បែកចិញ្ចើមធំទៅហើយ ។ ចូលដល់ទឹកទី២ កីឡាករថៃរូបនេះនៅតែអាចស៊ូ បានទៅមុខទៀត ចុងក្រោយគ្រុមគ្រូពេទ្យបានបញ្ឈប់ការប្រកួតព្រោះ កីឡាករ សឿគីម ជីអ៊ឹម (ថៃ) របួសបែកកាន់តែធំឡើង មិនត្រូវបន្តទៀតទេ។ រឿង សោភ័ណ្ឌ ជាអ្នកឈ្នះ។

សូមទស្សនាការប្រកួតពេញ៖

➡️គូអន្តរជាតិ ទី៦៖ កែវ រំចង់ Vs. ភួ សាំងយ៉ៃ (ថៃ) ដែលគូចុងក្រោយពិតជាអស្ចារ្យមែន បើទោះបីជា កែវ រំចង់ ធាត់និងទាបជាងដៃគូមែន តែបានដាល់គូប្រកួតដោយសម្រុកយកតែម្តង ដោយមិនបន្ថយដៃឡើយ ហើយចុងក្រោយក្នុងទឹកទី២ គឺកែវ រំចង់ ប្រើកែងផ្តាច់ប្រលឹងផ្តួលឱ្យ ភួ សាំងយ៉ៃ ដួលបាត់បង់ស្មារតី ឬ រៀងវង្វេង ដោយអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតឱ្យកីឡាករ កែវ រំចង់ ជាអ្នកឈ្នះ។

សូមទស្សនាការប្រកួតពេញ៖

សូមបញ្ជាក់ផងដែរថា ការប្រកួតប្រដាល់នេះអបអរឆ្លងឆ្នាំសាកល២០២៣ និងការសម្ពោធកីឡដ្ឋានថ្មីរបស់ខេត្តកំពង់ស្ពឺ បានប្រារព្វឡើងហើយនាថ្ងៃទី២៩ ខែធ្នូ ឆ្នំាំ២០២២ ធ្វើឡើងក៏ដើម្បីយកធនធានកីឡាករខ្លាំងៗនិងឆ្នើម មកធ្វើការសាកល្បងបញ្ចេញសមត្ថភាព ក្នុងការត្រៀមខ្លួនសម្រាប់ចួលរួមកីឡារស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជានឹងធ្វើជាម្ចាស់នាពេលខាងមុខនេះដែរ។

សូមរំលឹកបន្ថែមទៀតថា ប្រសិនបើបងប្អូនទស្សនិកជន ចង់មើលការប្រកួតរបស់កីឡាករទាំងអាចមើលម្តងទៀតនៅលើ FACEBOOK របស់ស្ថានីយទូរស្សន៍លេខ៥ ឬតាមរយៈ YOUTUBE
TV5 កីឡា។

សូមអគុណដល់អ្នកឧបត្ថម្ភធំពីក្រុមហ៊ុន ស្រាបៀរ GANZBERS, ក្រុមហ៊ុនកង្ហារ HATARI, ក្រុមហ៊ុនភេសជ្ជៈ BACHHUS, និងក្រុមហ៊ុនថ្នាំបាញ់មុស RANGER សម្រាប់ដំណើរការប្រកួតរយៈពេលពីថ្ងៃ ថ្ងៃទី២៨ និង២៩ ខែធ្នូ ឆ្នាំ២០២២៕

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
ដូចកូនក្មេងទារនំមិនចេះចប់! រហូតធ្វើឱ្យស្ថាប័នធំ MISS GRAND INTERNATIONAL ចេញមុខប្រឡះលោក អ៊ិន សុភិន ក្រោយនៅបន្តបញ្ហា

ដូចកូនក្មេងទារនំមិនចេះចប់! រហូតធ្វើឱ្យស្ថាប័នធំ MISS GRAND INTERNATIONAL ចេញមុខប្រឡះលោក អ៊ិន សុភិន ក្រោយនៅបន្តបញ្ហា

ផ្អើលពេញប្រលានយន្តហោះ អ្នកគាំទ្ររាប់រយពាន់នាក់ មកទទួលស្វាគមន៍ កញ្ញាឯក MISS GRAND ពេជ្រ វត្តីសារ៉ាវឌ្ឍី វិលត្រឡប់មកប្រទេសវិញ (មានវិឌីអូ)

ផ្អើលពេញប្រលានយន្តហោះ អ្នកគាំទ្ររាប់រយពាន់នាក់ មកទទួលស្វាគមន៍ កញ្ញាឯក MISS GRAND ពេជ្រ វត្តីសារ៉ាវឌ្ឍី វិលត្រឡប់មកប្រទេសវិញ (មានវិឌីអូ)

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!