Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
ដូចកូនក្មេងទារនំមិនចេះចប់! រហូតធ្វើឱ្យស្ថាប័នធំ MISS GRAND INTERNATIONAL ចេញមុខប្រឡះលោក អ៊ិន សុភិន ក្រោយនៅបន្តបញ្ហា

៦គូអន្តរជាតិនេះកក្រើកពេញសង្វៀន KHMER FIGHT ជាពិសេស រឿង សោភ័ណ្ឌ និង កែវ រំចង់ (មានវីឌីអូប្រកួតពេញ)

ផ្អើលពេញប្រលានយន្តហោះ អ្នកគាំទ្ររាប់រយពាន់នាក់ មកទទួលស្វាគមន៍ កញ្ញាឯក MISS GRAND ពេជ្រ វត្តីសារ៉ាវឌ្ឍី វិលត្រឡប់មកប្រទេសវិញ (មានវិឌីអូ)

ដូចកូនក្មេងទារនំមិនចេះចប់! រហូតធ្វើឱ្យស្ថាប័នធំ MISS GRAND INTERNATIONAL ចេញមុខប្រឡះលោក អ៊ិន សុភិន ក្រោយនៅបន្តបញ្ហា

January 2, 2023
in Entertainment
1k
SHARES
5.4k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

ភ្នំពេញ៖ ស្ថាប័នគ្រប់គ្រងបន្តកម្មវិធីការប្រកួតបវរកញ្ញា MISS GRAND CAMBODIA បានឈានដល់ការផ្លាស់ប្តូរជាផ្លូវការហើយ ដោយចុងក្រោយនេះគឺបានធ្លាក់ចូលដល់ក្នុងដៃក្រុមហ៊ុន HK7 ហើយជាអ្នកទទួលសិទ្ធពេញលេញពីស្ថាប័នធំអន្តរជាតិ ដើម្បីគ្រប់គ្រងនិងបន្តវេនអាណ្ណត្តិថ្មីចាប់តាំងពីឆ្នាំ២០២៣តទៅ។

ប៉ុន្តែអ្វីដែលនៅសល់និងរឿងដ៏ធុញនោះ អតីតអ្នកគ្រប់គ្រងចាស់លោក អ៊ិន សុភិន នៅតែទទួចជួបទាំងរឿងការងារនិងចង់ជួបមុខ បវរកញ្ញា MISS GRAND CAMBODIA 2022 និងជាបវរកញ្ញាលំដាប់រងទី៥ MISS GRAND INTERNATIONAL 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី ខណៈស្ថាប័នធំ MISS GRAND INTERNATIONAL បានចេញសេចក្តីប្រកាសថា លោក អ៊ិន សុភិន អស់សិទ្ធនិងគ្មានភារកិច្ចបន្តការងាររឿងបវរកញ្ញា MISS GRAND CAMBODIA ទៀតឡើយ ដោយបានទម្លាយរឿងកំហុសដែលកាលគ្រាគ្រប់គ្រងថា មិនបានបំពេញតួនាទីឱ្យល្អហើយជាពិសេសការបង់ប្រាក់ទៅកាន់ស្ថាប័នធំ ក៏មិនបានបំពេញឱ្យល្អតាមវេលាកំណត់។

ក្នុងសេចក្តីប្រកាសរបស់ ស្ថាប័នធំ MISS GRAND INTERNATIONAL បានបញ្ជាក់និងដាក់កំហិតយ៉ាងច្បាស់ថា លោក អ៊ិន សុភិន គ្មានសិទ្ធបន្តប្រើប្រាស់ឈ្មោះអ្វីទាំងអស់ពាក់ព័ន្ធ MISS GRAND ទាំងការងារអស់ឬការប្រូម៉ូតអ្វីក៏ដោយជាប់នឹង MISS GRAND CAMBODIA បន្តទៀត។ ជាពិសេសនោះ លោក អ៊ិន សុភិន តម្រូវឱ្យបញ្ឈប់ជាសកម្មភាពពាក់ព័ន្ធនឹងកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បវរកញ្ញា MISS GRAND CAMBODIA 2022 និងជាបវរកញ្ញាលំដាប់រងទី៥ MISS GRAND INTERNATIONAL 2022។

ប៉ុន្តែក្រឡេងមកអតីតអ្នកគ្រប់គ្រង MISS GRAND CAMBODIA ចាស់នេះវិញគឺលោក អ៊ិន សុភិន បានប្រើផេកចាស់របស់លោកធ្វើបង្ហោះសារតបតវិញដោយសរសេរកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ថា “រឿងMiss Grand Cambodia 🇰🇭 2023យើងឈប់ធ្វើហើយ បានជំរាបជូនដល់មហាជនដឹងដែរតាំងពីថ្ងៃទី14ខែ12ឆ្នាំ2022ម្លេះ ចុះហេតុអីមកចុះថាគេមិនបង់License 2023អោយ គេ ឈប់ធ្វើហើយចង់លក់អោយអ្នកណាជារឿង MGIទៅកុំមកពាក់ពន្ធ័និង មហាហង្សទៀត តែរឿង Miss Grand Cambodia 🇰🇭 2022 ខ្ញុំនៅមានសិទ្ធិព្រោះមហាហង្សបានបង់លុយនិងធ្វើកម្មវិធីរួចហើយ”។

ជាមួយគ្នានោះ លោក អ៊ិន សុភិន នៅតែតបតទៀតបង្ហោះសារឌឺរដងទៅកាន់អ្នកគ្រប់គ្រងស្ថាប័នអន្តរជាតិ MISS GRAND ដោយលោកសរសេរថា “ពេលទំនេរបន្តិចក្រុមហ៊ុនមហាហង្សនិងធ្វើការបកស្រាយរឿងមួយចំនួនស្ដីអំពី Miss Grand Cambodia 🇰🇭 2022 and MGI 2022 របស់ K. Nawat and K. Teresa ថាមានចរិកបែបណា?”

មហាជនជាច្រើននៅពេលឃើញសាររបស់អតីតគ្រប់គ្រង MISS GRAND CAMBODIA ចាស់ធ្វើបែបនេះកើតចេញរឿងហួសចិត្តនិងរិះគន់ទៅលើលោក អ៊ិន សុភិន ផងដែរដែលនៅតែធ្វើចរឹតដូចកូនក្មេងមិនចេះ ព្រមទទួលស្គាល់កំហុសរបស់លោក ដែលកន្លងមកគ្រប់គ្រង់មានបញ្ហា ក៏ដូចការបញ្ឈប់សិទ្ធរបស់លោកផងដែរ។

សូមរំលឹកផងដែរថា កាលគ្រាលោក អ៊ិន សុភិន អគ្គនាយកក្រុមហ៊ុនមហាហង្សជាអ្នកគ្រប់គ្រង MISS GRAND CAMBODIA បីឆ្នាំមកនេះគឺផ្ទុះរឿងអាស្រូវជាច្រើនកើតឡើង និងរងការរិះគន់យ៉ាងចាស់ដៃផងដែរពីមហាជន មិនត្រឹមតែប៉ុណ្ណោះ បីជំនាន់របស់លោកកាន់ បវរកញ្ញាជាប់លេខជាច្រើនសុទ្ធផ្ទុះមានបញ្ហាផ្ទៃក្នុងរហូតបវរកញ្ញាមានជាច្រើនបោះបង់មគុដជាច្រើនឈប់ធ្វើ បើទោះបីជាខំស៊ូតប្រឡងពេញមួយឆ្នាំយ៉ាងណាក្តី។

មិនប៉ុន្តែប៉ុណ្ណោះ ជំនាន់់លោក អ៊ិន សុភិន បែកធ្លាយរឿងមិនសងលុយថ្លៃជួលឆាកនិងភ្លើងរៀបចំកម្មវិធីប្រឡងឱ្យគេ រហូតម្ចាស់ឆាកនិងភ្លើងលោក រ៉ាស៊ី ប្តឹងឡើងតុលាការ ហើយសូម្បីតែកូនចៅរបស់លោក ទាំងប្រធានចាត់ការទូរទៅដឹកនាំកម្មវិធី MISS GRAND CAMBODIA លាឈប់ដោយធ្វើការអស់រាប់ឆ្នាំអត់បើកប្រាក់ខែឱ្យគ្នា។

អ្វីដែលផ្ទុះចុងក្រោយរងការរិះគន់ខ្លាំងមហាជនខ្លាំងព្រមទាំងរដ្ឋាភិបាល ធ្វើកម្មវិធីប្រឡងមិនជូនដំណឹងទៅកាន់ក្រសួងពាក់ព័ន្ធចូលរួម ហើយមិនព្រមស្តាប់យោបល់របស់គេទៀត រហូតផ្ទុះការរិះគន់យ៉ាងខ្លាំង ឱ្យបវរកញ្ញាម្នាក់ៗ ស្លៀកពាក់ខុសទម្រង់សិចស៊ីពេកលើឆាក ។

សូម្បីតែឈុតតំណាងជាតិខេត្ត ស្វាយរៀង និង បន្ទាយមានជ័យ ចេញឈុតលេងល្បែងកាស៊ីណូត ទៅជាតំណាងខេត្តតំណាងជាតិ ធ្លាប់បង្កផលប៉ះពាល់សេចក្តីថ្លៃថ្នូរ មុខមាត់ជាតិនិងប្រទេសទាំងមូលនាពេលកន្លងមក ក្រោមការដឹកនាំរបស់លោក អ៊ិន សុភិន៕

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
ផ្អើលពេញប្រលានយន្តហោះ អ្នកគាំទ្ររាប់រយពាន់នាក់ មកទទួលស្វាគមន៍ កញ្ញាឯក MISS GRAND ពេជ្រ វត្តីសារ៉ាវឌ្ឍី វិលត្រឡប់មកប្រទេសវិញ (មានវិឌីអូ)

ផ្អើលពេញប្រលានយន្តហោះ អ្នកគាំទ្ររាប់រយពាន់នាក់ មកទទួលស្វាគមន៍ កញ្ញាឯក MISS GRAND ពេជ្រ វត្តីសារ៉ាវឌ្ឍី វិលត្រឡប់មកប្រទេសវិញ (មានវិឌីអូ)

តារាសម្តែងប្រុសរូបសង្ហារលោក កែវ វាសនា ស្ងាត់ពីសិល្បៈមកសង្ងំបើកភោជនីយដ្ឋានហើយមិនភ្លេចជួយអ្នកសិល្បៈគ្នាឯងទៀត

តារាសម្តែងប្រុសរូបសង្ហារលោក កែវ វាសនា ស្ងាត់ពីសិល្បៈមកសង្ងំបើកភោជនីយដ្ឋានហើយមិនភ្លេចជួយអ្នកសិល្បៈគ្នាឯងទៀត

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!