Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
វីវរហើយពេលនេះ! អ្នកនាង ទ្រី ដាណា ទម្លាយឈ្មោះពិតក្រុមហ៊ុនទេសចរណ៍មួយដែលហ៊ានធ្វើស៊ីបោកលុយជាង១ម៉ឺនដុល្លារ

តារាសម្តែងប្រុសរូបសង្ហារលោក កែវ វាសនា ស្ងាត់ពីសិល្បៈមកសង្ងំបើកភោជនីយដ្ឋានហើយមិនភ្លេចជួយអ្នកសិល្បៈគ្នាឯងទៀត

លោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ចេញមុខប្រឡះលោកវរសេនីយ៍ទោ សេង គីរី និងអ្នកស្រី ផាន់ ចិន្តា ដែលល្បីរឿងសាហាយស្នន់និងមិនចេះគោរពច្បាប់

វីវរហើយពេលនេះ! អ្នកនាង ទ្រី ដាណា ទម្លាយឈ្មោះពិតក្រុមហ៊ុនទេសចរណ៍មួយដែលហ៊ានធ្វើស៊ីបោកលុយជាង១ម៉ឺនដុល្លារ

January 5, 2023
in Entertainment
1k
SHARES
5.4k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

ភ្នំពេញ៖ ស្មានតែដោះស្រាយឬធ្វើការសុំទោសអ្នកនាង ទ្រី ដាណា ហើយមានអីស្រាប់តែអ្នកលក់ឡាញនិងជាអគ្គនាយិកាក្រុមហ៊ុន NNP ដ៏ល្បីឈ្មោះរូបនេះស្រាប់តែថ្ងៃទី០៥ ខែមករា នាំ២០២៣ បញ្ចេញរឿងអាស្រូវរបស់ក្រុមហ៊ុនទេសចរណ៍មួយដែលបោកប្រាស់អ្នកជំនួញដ៏ល្បីរូបនេះ លក់កញ្ចប់សេវាកម្មទេសចរណ៍ថ្លៃល្អជាងគេ ប៉ុន្តែអ្នកនាង ទ្រី ដាណានិងកូនពេលទៅដល់ផ្ទុយស្រឡះ មិនដូចអ្វីដែលគិត។

ក្រុមហ៊ុនទេសចរណ៍មួយនេះ ពិតជាអស្ចារ្យមែន ហ៊ានធ្វើស៊ី លោកជំទាវ ឧកញ៉ា ទ្រី ដាណា ផងអស់ជាង១ម៉ឺនដុល្លារ ទំនងជាមិនស្គាល់មេឃខ្ពស់ ដីក្រាសទេដឹង? ក្រុមហ៊ុនទេសចរណ៍មួយនេះ។ អ្នកនាង ទ្រី ដាណា បានទម្លាយឈ្មោះក្រុមហ៊ុនពិត និង រឿងរ៉ាវទាំងអស់ឱ្យមហាជនដឹង និង ចាប់អារម្មណ៍ផ្អើលពេញបណ្តាញសង្គមហើយ ។

នៅលើទំព័រហ្វេសប៊ុករបស់អ្នកនាង ទ្រី ដាណា បានសរសេរថា “នាងខ្ញុំបានទុកពេលវេលាហើយ ប៉ុន្តែគ្មានការឆ្លើយតបសមស្របណាមួយពីក្រុមហ៊ុនទេសចរណ៍ 2World Travel Cambodia សម្រាប់នាងខ្ញុំ។ ខ្ញុំពិតជាសោកស្ដាយសម្រាប់ពេលវេលា និងឱកាសដ៏ល្អសម្រាប់កូនៗខ្ញុំក្នុងការមើលកាំជ្រួចឆ្លងឆ្នាំ ដែលមួយឆ្នាំមានតែម្ដង ខណៈសេវាកម្មទេសចរណ៍ ដែលនិយាយថាជាកញ្ចប់ VIP មិនអាចទទួលបានសូម្បីកន្លែងគេងដ៏ល្អសមស្រប។ ម្យ៉ាងវិញទៀត ខាងបុគ្គលិកក្រុមហ៊ុន បានរៀបចំអោយខ្ញុំ និងកូនៗទៅស្នាក់នៅកន្លែងមួយក្នុងប្រទេសម៉ាឡេស៊ី ជិតព្រំដែនប្រទេសសិង្ហបុរី ដែលជាកន្លែងស្ងាត់ គ្មានការរៀបចំកម្មវិធីអ្វីទាំងអស់ ទាំងដែលនាងខ្ញុំផ្ទាល់បានបញ្ជាក់ហើយថា ត្រូវការកន្លែងដែលគេ Countdown សប្បាយៗ ព្រោះនាងខ្ញុំផ្ទាល់ មិនធ្លាប់ចូលប្រទេសទាំង២នោះ ទើបរកសេវាកម្មពីក្រុមហ៊ុនទេសចរណ៍។”

អ្នកនាង ទ្រី ដាណ បានប្រាប់ទៀតថា “នៅពេលទំនាក់ទំនងទៅសួរព័ត៍មានផ្នែកលក់ឈ្មោះ រ័ត្ន ដែលនាងខ្ញុំបាននិយាយជាមួយផ្ទាល់កាលពីដំបូងនិងជាអ្នករៀបចំដំណើរ គាត់បែរជានិយាយតបមកវិញ ដោយគ្មានសុជីវធម៍ គ្មានទំនួលខុសត្រូវ ថានេះជាការចង់បានរបស់នាងខ្ញុំ គេរៀបអោយទៅតាមការចង់បានចឹងហើយ ដែលនេះជាការមើលងាយមកលើនាងខ្ញុំ និងកូនៗខ្ញុំ។ នេះនាងខ្ញុំជាអ្នកនិយាយដោយផ្ទាល់ ចុះចំពោះបងប្អូនផ្សេងទៀត ដែលមានបញ្ហា តើធ្លាប់ទទួលបានបទពិសោធន៍យ៉ាងណាដែរ?”

សាររបស់អគ្គនាយិកាក្រុមហ៊ុន NNP រូបនេះបានសង្កត់ធ្ងន់ទៀតថា “ខ្ញុំមិនសោកស្ដាយចំពោះកញ្ចប់ថវិកាជាង ១ម៉ឺនដុល្លារ សម្រាប់មនុស្សធំ ៥នាក់ និងក្មេង៣នាក់នោះទេ តែខ្ញុំស្ដាយពេលវេលា ទំនុកចិត្តទៅលើក្រុមហ៊ុន ជាពិសេសអាណិតកូនៗ ដែលត្រូវមើលគេឆ្លងឆ្នាំតាមបណ្ដាញសង្គមយ៉ាងរីករាយ ទាំងដែលពួកគាត់ត្រូវស្នាក់នៅកន្លែងយ៉ាងស្ងប់ស្ងាត់ ហើយពេលទទួលមិនទទួលទានអាហារ មិនមានសូម្បីភេសជ្ជៈមួយកំប៉ុង សម្រាប់កូនៗខ្ញុំផឹក។ នាងខ្ញុំសង្ឃឹមថា បងប្អូនយើងទាំងអស់ សម្រេចចិត្តអោយបានច្បាស់លាស់ មុនពេលទទួលយកសេវាកម្មពីក្រុមហ៊ុនណាមួយ ចៀសវាងមានការខាតបង់ពេលវេលា ដូចនាងខ្ញុំ”។

មិនត្រឹមតែប៉ុណ្ណោះ អ្នកនាង ទ្រី ដាណា បានបញ្ជាក់ថា “ក្រុមហ៊ុនត្រូវធ្វើលិខិតសុំទោសដល់រូបនាងខ្ញុំ ដោយអោយបុគ្គលិកឈ្មោះ រ័ត្ន ទទួលស្គាល់នូវកំហុសរបស់ខ្លួនទាំងអស់ និងការមើលងាយមកលើរូបខ្ញុំ។ ម្យ៉ាងទៀត ទឹកប្រាក់ 10760$ ក្នុងដំណើរកម្សាន្ត ត្រូវវិលត្រលប់ជាជំនួយដល់មន្ទីរពេទ្យគន្ធបុផ្ផាវិញជាដាច់ខាត។ នាងខ្ញុំនឹងបន្តតាមផ្លូវច្បាប់! ខ្ញុំតែងប្រាប់ថា អស់ប៉ុន្មានក៏បាន ត្រូវថែមប៉ុន្មានក៏បាន តែខ្វះការយកចិត្តទុកដាក់ ហើយអ្នកនាំដើរ ក៏មិនបានធ្វើតាមអ្វីដែលចង់បាន! មិនស្ដាយលុយ តែស្ដាយពេលវេលា និងអាណិតកូនៗ!”

ក្រោយបង្ហោះសារនិងទម្លាយឈ្មោះក្រុមហ៊ុនទេសចរណ៍ដ៏ល្បីឈ្មោះ 2WORLD TRAVEL CAMBODIA រួចហើយមហាជនមានការចាប់អារម្មណ៍និងភ្ញាក់ផ្អើលជាខ្លាំង មិននឹកស្មានថា ក្រុមហ៊ុនល្បីមួយនេះចេះធ្វើស៊ីលោកជំទាវឧកញ៉ាល្បីឈ្មោះ ទ្រី ដាណា បានបែបនេះសោះ។ មហាជនក៏កំពុងរង់ចាំមើលថា ក្រុមហ៊ុនទេសចរណ៍មួយនេះ មានការបកស្រាយនិងតបតវិញ បែបណាវិញ ក្រោយអ្នកនាង ទ្រី ដាណា ធ្លាប់បានទុកពេលវេលារួចហើយមិនឃើញមានដំណោះស្រាយឡើយ ខណៈក្រុមហ៊ុនបានលក់សេវាកម្មតម្លៃខ្ពស់ តែផ្តល់ជូនភ្ញៀវផ្ទុយស្រឡះទៅវិញ៕

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
លោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ចេញមុខប្រឡះលោកវរសេនីយ៍ទោ សេង គីរី និងអ្នកស្រី ផាន់ ចិន្តា ដែលល្បីរឿងសាហាយស្នន់និងមិនចេះគោរពច្បាប់

លោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ចេញមុខប្រឡះលោកវរសេនីយ៍ទោ សេង គីរី និងអ្នកស្រី ផាន់ ចិន្តា ដែលល្បីរឿងសាហាយស្នន់និងមិនចេះគោរពច្បាប់

ឃើញសារបង្ហោះហើយអ្នកគាំទ្រចង់គាំង! សុខៗស្រាប់តែកញ្ញា រ៉ូស ស្នើរដល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្តល់ឱកាសឱ្យនាងជាតារាចម្រៀងនៅផលិតកម្មកាឡាក់ស៊ី

ឃើញសារបង្ហោះហើយអ្នកគាំទ្រចង់គាំង! សុខៗស្រាប់តែកញ្ញា រ៉ូស ស្នើរដល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្តល់ឱកាសឱ្យនាងជាតារាចម្រៀងនៅផលិតកម្មកាឡាក់ស៊ី

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!