ជាងអ៊ុតសក់ម្នាក់ ជួលឃាត.ក ក្នុងតម្លៃ ១,០០០ ដុល្លារ សម្លា.ប់ប្ដីខ្លួនឯង !! តាមចម្លេីយប្រពន្ធ ជនរងគ្រោះ ឈ្មោះ សាំង ធីតា អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ បានសារភាពថា ខ្លួននិងឈ្មោះ វី ភេទប្រុស អាយុជិត ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ជាអ្នកសម្លាប់ ប្តីរបស់ខ្លួន ដោយធ្វេីការឆក់ និងរិតក។

រហូតដល់ ថ្ងៃត្រង់ ទី១៥ ខែមករា ឆ្នាំ២០២៣ កម្លាំងនាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ បានចាប់ខ្លួន ជនដៃដល់ឈ្មោះ វី ដែលស៉ីឈ្នួល សម្លា-ប់ ជនរងគ្រោះ ក្នុងតម្លៃ ១០០០ដុល្លារ ហើយយកសព ទៅប្លុងចោល ក្នុងប្រឡាយ នៅចំណុច ភូមិព្រែកដូង ឃ៉ំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សាកសព ឈ្មោះ ខឹម ផល្លី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណេីត ភូមិថ្លុកដង្កា ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ទីលំនៅបច្ចុប្បន្ន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


Discussion about this post