ភ្នំពេញ៖ មានការភ្ញាក់ផ្អើលជាខ្លាំងពេញបណ្តាញសង្គម នារីរូបស្រស់ម្នាក់ ដែលមានមុខរបរទទួលបញ្ចាំរបស់ ជាមួយភ្ញៀវលេងល្បែងក្នុងកាស៊ីណូណាហ្គាវើលទី១ ត្រូវជនមិនស្គាល់មុខចាក់សម្លាប់ នៅក្នុងបន្ទប់ទឹក ណាហ្គាវើលទី១ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដោយជំហានដំបូងតាមសេចក្តីរាយការណ៍បឋមដែលទទួលបានគឺ សង្ស័យជាករណីប្លន់សម្លាប់ ដោយប្លន់យកទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់នៅលើខ្លួនជនរងគ្រោះ។

ដំបូងឡើយគឺបានឃើញមានគណនេយ្យហ្វេសបុក Dan Heng Enter បានបង្ហោះនាព្រឹកថ្ងៃទី ១៧ ខែមករានេះថា « ស្រី្តស្រស់ស្អាត ឈ្មោះហ្គិច ជាកុងសុី(ទទួលបញ្ចាំ) នៅកាសុីណូ ណាហ្គាលវើលទី១ ត្រូវបានជនមិនស្គាល់មុខ អា ក និងចាក់សម្លាប់ជាច្រើនកាំបិត នៅក្នុងបន្ទប់ទឹកជាន់ទី១ កាលពីវេលាម៉ោងជាង ១០យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដោយប្លន់យកទ្រព្យសម្បត្តិ ប្រមាណជាង៦០មុឺនដុល្លាអាមេរិក ដោយសុវត្ថិភាព ។

ពាក់ព័ន្ធករណីខាងលើនេះ បើយោងតាមប្រភពបានបង្ហើបឱ្យដឹងថា ពិតជាករណីខាងលើប្រាកដមែន តែចំនួនទ្រព្យ មិនទាន់ប្រាកដនៅឡើយ ដោយសមត្ថកិច្ចកំពុងស៊ើបអង្កេតស្រាវជ្រាវ និងប្រម៉ាញ់ចាប់ជនដៃដល់។

ក្រោយភ្ញាក់ផ្អើលឃាតកម្មនេះឡើងមក សមត្ថកិច្ចបានត្រឹមផ្តល់ព័ត៌មានឱ្យដឹងថា នារីរកស៊ីកុងស៊ីបញ្ចាំ នៅកាស៊ីណូណាហ្គាវើលទី១ គឺមាន ឈ្មោះ “អ៊ឹង ជុងហ្គិច” អាយុ ៣៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៥ ផ្លូវ២០២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងមានមុខរបរអ្នកទទួលបញ្ចាំនៅកាស៊ីណូណាហ្គាវើលដ៍។ ត្រូវបានជនមិនស្គាល់មុខអាក.សម្លា. ប់ប្លន់យកទ្រព្យសម្បត្តិប្រមាណជាង ៦០ម៉ឺនដុល្លារ ក្នុងបន្ទប់ទឹកជាន់ទី១ កាលពីវេលាម៉ោង១០៖០០ យប់ ថ្ងៃទីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជាធានីភ្នំពេញ។ មកទល់ពេលនេះ ស. ពស្រ្តីរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅតម្កល់នៅវត្តទឹកថ្លា ដោយមានការយាមកាមយ៉ាងតឹងរឹងពីសំណាក់សមត្ថកិច្ចជំនាញ។
សូមបញ្ជាក់ថា ប្រសិនបើមានករណីឃាតកម្ម នៅកាសុីណូ ណាហ្គាលវើលទី១ ត្រូវបានជនមិនស្គាល់មុខ អារ.ក និងចាក់សម្លាប់ជាច្រើនកាំបិត ស្លាប់ភ្លាមៗ នៅក្នុងបន្ទប់ទឹក ជាន់ទី១ ទៅស្ត្រីអ្នករកសុីនៅទីនោះ យកទ្រព្យសម្បត្តិដល់ ៦០មុឺនដុល្លារ គឺជាបញ្ហា អសុវត្ថិភាព ឬ បង្ហាញពីភាពធូររលុង ចំពោះប្រព័ន្ធការពារសន្តិសុខ ដើម្បីការពារភ្ញៀវបរទេស គ្រប់អតិថិជនរបស់ខ្លួនហើយ ៕





សេចក្តីរាយការណ៍បឋមពីសមត្ថកិច្ច
Discussion about this post