Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
ភ្ញាក់ផ្អើលពេញបណ្តាញសង្គមមានការទម្លាយស្គាល់មុខឃាតករដែលចាក់សម្លាប់ស្រ្តីរកស៊ីបញ្ចាំក្នុងការស៊ីណូណាហ្គាវើលទី១ឱ្យដឹងជាសាធារណៈ (មានរូបភាពច្បាស់ពីជនសង្ស័យជាឃាតករ)

ភ្ញាក់ផ្អើលជាខ្លាំងមានករណីឃាតកម្មចាក់សម្លាប់ស្រ្តីរកស៊ីកុងស៊ីបញ្ចាំក្នុងកាស៊ីណូណាហ្គា១យ៉ាងសាហាវព្រៃផ្សៃ (មានរូបភាពនិងស្គាល់អត្តសញ្ញណជនរងគ្រោះ)

កាន់តែធ្ងន់ករជាមុនទៀត! ពេលនេះលេចមុខប្តឹងថ្មីទៀត ប្តឹងទៅលើ ម៉ូលីកា បន្ថែមទៀតចំពោះករណីឆបោកប្រាក់ក្នុងទំហំទឹកប្រាក់ដ៏ធំ

ភ្ញាក់ផ្អើលពេញបណ្តាញសង្គមមានការទម្លាយស្គាល់មុខឃាតករដែលចាក់សម្លាប់ស្រ្តីរកស៊ីបញ្ចាំក្នុងការស៊ីណូណាហ្គាវើលទី១ឱ្យដឹងជាសាធារណៈ (មានរូបភាពច្បាស់ពីជនសង្ស័យជាឃាតករ)

January 18, 2023
in Social
1.3k
SHARES
6.7k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

ភ្នំពេញ៖ ឈានចូលថ្ងៃទី២ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នៃករណីឃាតកម្មប្លន់សម្លាប់ ស្ត្រីរូបស្រស់ម្នាក់ ដែលមានមុខរបរទទួលបញ្ចាំរបស់ ជាមួយភ្ញៀវលេងល្បែងក្នុងកាស៊ីណូណាហ្គាវើលទី១ ត្រូវជនមិនស្គាល់មុខចាក់សម្លាប់ នៅក្នុងបន្ទប់ទឹក ណាហ្គាវើលទី១ ស្រាប់តែមានការភ្ញាក់ផ្អើលនិងចែកចាយបន្តទៀតនូវរូបភាព ជនសង្ស័យជាឃាតករដែលសម្លាប់ស្ត្រីខាងលើនេះ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជា តេឡេក្រាម មានការចែកចាយនិយាយតៗគ្នាថា រូបថតនិងមុខមាត់បុរសភេទី៣ ម្នាក់ជាជនសង្ស័យដែលសម្លាប់ស្រ្តីខាងលើនេះ ប៉ុន្តែអត្តសញ្ញណរបស់បុគ្គលរូបនេះ គឺំមិនត្រូវបានសមត្ថកិច្ចអះអាងបញ្ជាក់ឡើយ ខណៈសមត្ថកិច្ចបានត្រឹមបញ្ជាក់ថា កំពុងស្រាវជ្រាវ អ្នកពាក់ព័ន្ធ សង្ស័យចំពោះ ឃាតកម្មប្លន់សម្លាប់ស្រ្តីរកស៊ីបញ្ចាំក្នុង ណាហ្គាវើលទី១រូបនេះ។

ក្រោយភ្ញាក់ផ្អើលឃាតកម្មនេះឡើងមក សមត្ថកិច្ចបានត្រឹមផ្តល់ព័ត៌មានឱ្យដឹងថា នារីរកស៊ីកុងស៊ីបញ្ចាំ នៅកាស៊ីណូណាហ្គាវើលទី១ គឺមាន ឈ្មោះ “អ៊ឹង ជុងហ្គិច” អាយុ ៣៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៥ ផ្លូវ២០២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងមានមុខរបរអ្នកទទួលបញ្ចាំនៅកាស៊ីណូណាហ្គាវើលដ៍។ ត្រូវបានជនមិនស្គាល់មុខអាក.សម្លា. ប់ប្លន់យកទ្រព្យសម្បត្តិប្រមាណជាង ៦០ម៉ឺនដុល្លារ ក្នុងបន្ទប់ទឹកជាន់ទី១ កាលពីវេលាម៉ោង១០៖០០ យប់ ថ្ងៃទីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជាធានីភ្នំពេញ។ មកទល់ពេលនេះ ស. ពស្រ្តីរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅតម្កល់នៅវត្តទឹកថ្លា ដោយមានការយាមកាមយ៉ាងតឹងរឹងពីសំណាក់សមត្ថកិច្ចជំនាញ។

សូមបញ្ជាក់ថា ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ គណនេយ្យហ្វេសបុក Dan Heng Enter បានបង្ហោះនិងទម្លាយឱ្យដឹងទៀតហើយចំពោះករណីឃាតកម្មនេះដោយសរសេរបញ្ជាក់ថា បុគ្គលក្នុងរូបថតនេះជាជនសង្ស័យ ដែលសម្លាប់ជនរងគ្រោះ អ៊ឹង ជុងហ្គិច ក្នុងបន្ទប់ទឹកដោយរៀបគម្រោងសម្លាប់ប្លន់យកទ្រព្យសម្បត្តិ៦០ម៉ឺនដុល្លារ។

ក្រោយមកទៀត មានមហាជនជាច្រើននាំគ្នា ផុសតៗ បញ្ជាក់ដូច គណនេយ្យហ្វេសបុក Dan Heng Enter ធ្វើឱ្យភ្ញាក់ផ្អើលនិងចែកចាយបន្តទៀតគ្នា រហូតធ្វើឱ្យមហាជនជាច្រើននាំគ្នាគិត បុគ្គលរូបនេះ ទំនងជាឃាតករ ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់ចេញមុខបកស្រាយ ឬ បញ្ជាក់ពីអត្តសញ្ញណ ឃាតករ ជានរណាឡើយ ដោយសមត្ថកិច្ចបានអំពាវនាវដល់មហាជនសុំកុំបន្តចែកចាយរូបភាពបុគ្គលនេះ ឬ ផុសតៗគ្នា បែបនេះទៀត ពីព្រោះសមត្ថកិច្ចកំពុងធ្វើការងារដុតដៃដុតជើងយ៉ាងខ្លាំងតាមប្រមាញ់ឃាតករពិតដើម្បីយកមកចាត់ការតាមផ្លូវច្បាប់ឱ្យបាន។

សូមបន្ថែមផងដែរថា សម្រាប់ក្រុមគ្រួសារនៃសពជនរងគ្រោះវិញ គឺំមិនទាន់ចេញបញ្ជាក់ជុំវិញពីករណីនេះ នៅឡើយទេ ខណៈពួកគេកំពុងមមាញឹកធ្វើបុណ្យសពជូនអ្នកនាង “អ៊ឹង ជុងហ្គិច” នៅឡើយ។

ក្រើនរំលឹកបញ្ជាក់ផងដែរថា ប្រសិនបើមានករណីឃាតកម្ម នៅកាសុីណូ ណាហ្គាលវើលទី១ ត្រូវបានជនមិនស្គាល់មុខ អារ.ក និងចាក់សម្លាប់ជាច្រើនកាំបិត ស្លាប់ភ្លាមៗ នៅក្នុងបន្ទប់ទឹក ជាន់ទី១ ទៅលើស្ត្រីអ្នករកសុីនៅទីនោះ យកទ្រព្យសម្បត្តិដល់ ៦០មុឺនដុល្លារ បានសម្រេច សបញ្ជាក់ថា គឺជាបញ្ហា អសុវត្ថិភាព ឬ បង្ហាញពីភាពធូររលុង ចំពោះប្រព័ន្ធការពារសន្តិសុខក្នុងសណ្ឋាគារនេះ៕

សេចក្តីរាយការណ៍បឋម

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
កាន់តែធ្ងន់ករជាមុនទៀត! ពេលនេះលេចមុខប្តឹងថ្មីទៀត ប្តឹងទៅលើ ម៉ូលីកា បន្ថែមទៀតចំពោះករណីឆបោកប្រាក់ក្នុងទំហំទឹកប្រាក់ដ៏ធំ

កាន់តែធ្ងន់ករជាមុនទៀត! ពេលនេះលេចមុខប្តឹងថ្មីទៀត ប្តឹងទៅលើ ម៉ូលីកា បន្ថែមទៀតចំពោះករណីឆបោកប្រាក់ក្នុងទំហំទឹកប្រាក់ដ៏ធំ

ស្របពេលមហាជនរិះគន់យ៉ាងខ្លាំងលើ សុវណ្ណ រិទ្ធី ! ពេលនេះលោកជំទាវ នឹម វណ្ណៈ ចេញមុខប្រឡះចំៗនិងស្នើរសុំដល់ក្រសួងគួរចាត់ការ ចំពោះរឿងជះឥទ្ធិពលអាក្រក់បែបនេះ (មានវិឌីអូពេលហេតុការណ៍និងរូបភាព)

ស្របពេលមហាជនរិះគន់យ៉ាងខ្លាំងលើ សុវណ្ណ រិទ្ធី ! ពេលនេះលោកជំទាវ នឹម វណ្ណៈ ចេញមុខប្រឡះចំៗនិងស្នើរសុំដល់ក្រសួងគួរចាត់ការ ចំពោះរឿងជះឥទ្ធិពលអាក្រក់បែបនេះ (មានវិឌីអូពេលហេតុការណ៍និងរូបភាព)

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!