ភ្នំពេញ៖ មេតុងទីនអនឡាញឈ្មោះ អឿន មូលីកា ដែលកំពុងជាប់ពន្ធធនាគារ ត្រូវបានបញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ ដើម្បីធ្វើការសាកសួរតាមពាក្យបណ្ដឹងថ្មីមួយទៀតដែលជាប់ពាក់ព័ន្ធអំពើឆបោក។ នេះបើយោងតាមដីកាបង្គាប់អោយនាំខ្លួនជនជាប់ចោទ អឿន មូលីកា របស់លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសាលាដំបូងបានបញ្ជាក់ថា សំណុំឆបោកដែលលោកព្រះរាជអាជ្ញារង សេង ម៉េងស្រ៊ុន ចាត់ការនេះ មានដើមបណ្ដឹងឈ្មោះ វឿន ដាវីន ភេទស្រី អាយុ២១ឆ្នាំ ជាអ្នកប្ដឹង ប៉ុន្តែមានទឹកប្រាក់ឆបោកប៉ុន្មាននោះមិនត្រូវបានដឹងទេ។
ដើមបណ្ដឹងឈ្មោះ វឿន ដាវីន រូបនេះជាប្តីងទី៣ បន្ថែមទៅលើពាក្យបណ្តឹងចាស់ចំនួនពីរកន្លងមក ប៉ុន្តែទំហំសាច់ប្រាក់ដែលប្តីង ម៉ូលីកា ករណីឆបោកប្រាក់គឺនៅមិនទាន់អាចបញ្ជាក់បានឡើយ។
សូមរំលឹកឡើងវិញផងដែរថា កន្លងមកចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួន មេតុងទីអនឡាញ អឿន មូលីកា ដាក់ពន្ធនាគារជាបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ពោលគឺពាក់ព័ន្ធចេញមូលប្បទានប័ត្រអត់សាច់ប្រាក់ (សែកស្អុយ) ប្រមាណ ៣៦ ៥០០០ ដុល្លារអាមេរិក។ អឿន ម៉ូលីកា ភេទស្រី អាយុ២៧ឆ្នាំ (១៩៩៥) មុខរបរជាអ្នករកស៊ី មានទីលំនៅផ្ទះលេខ១០ ផ្លូវលេខ បុរីវ៉ារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីការស៊ើបសួររយៈពេល២ថ្ងៃ លោកស្រីចៅក្រមក៏បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២តែម្តងទៅ។
យោងតាមឯកសារពីតុលាការបានឱ្យដឹងថា ឈ្មោះ អឿន ម៉ូលីកា ហៅ ម៉ូលីកា បានជាប់ពាក់ព័ន្ធលើពាក្យបណ្តឹងចំនួន២ ដែលសុទ្ធតែជាបទល្មើសព្រហ្មទណ្ឌចេញសែកស្អុយ ស្មើទឹកប្រាក់ប្រមាណ ៣៦ ៥០០០ ដុល្លារអាមេរិក ។ ដោយពាក្យបណ្តឹងទី១- អ្នកនាង អឿន ម៉ូលីកា ចេញមូលប្បទានប័ត្រអត់សាច់ប្រាក់ទំហំចំនួន ៣០ម៉ឺនដុល្លារអាមេរិកឲ្យទៅឈ្មោះ សម្ផស្ស សូលីដា អ្នកលេងតុងទីនជាមួយគ្នា និងពាក្យបណ្តឹងទី២- នាង អឿន ម៉ូលីកា ក៏បានចេញមូលប្បទានប័ត្រអត់សាច់ប្រាក់ឲ្យទៅឈ្មោះ ទី ចាន់នូ ចំនួន ៦៥ ០០០ ដុល្លារអាមេរិក ក៏ជាអ្នកលេងតុងទីនដែរ ប៉ុន្តែទីបំផុតចេញសែកស្អុយមួយសន្លឹកដូចគ្នា។
ចុងក្រោយថ្មីៗនេះ ស្រាប់តែលេចមានបណ្ដឹងថ្មីមួយទៀតដែលប្ដឹងដោយស្ត្រីឈ្មោះ វឿន ដាវីន ពាក់ព័ន្ធនឹងបទឆបោកដដែល ពីអ្នកនាង អឿន ម៉ូលីក អ្នកលក់អនឡាញហាសូដ៏ល្បីឈ្មោះ ហើយក៏ជាអតីតតារាចម្រៀងផងដែរ៕





របាយការណ៍ តុលាការ
Discussion about this post