ភ្នំពេញ៖ ផ្ទុះការរិះគន់យ៉ាងខ្លាំងពីមហាជន ដោយមិនពេញចិត្តចំពោះទង្វើរគ្មានសុជីវធម៌របស់អ្នកសារព័ត៌មានល្បីសម្បូររឿងអាស្រូវ គឺលោក សុវណ្ណ រិទ្ធី ដែលស្គាល់ថាអគ្គនាយកសារព័ត៌មាន TVFB ក្រោយបានប្រើពាក្យសម្តីគំរាមនិងស្រែកខ្លាំងៗទៅ បុរសម្នាក់ជាអ្នកឃើញការណ៍គ្រោះថ្នាក់ចរាចរណ៍ហើយគ្នាគ្រាន់តែជួយលើកជនរងគ្រោះ បែរត្រូវក្រុមសារព័ត៌មានរបស់បុគ្គលនេះ ព្រមទាំងលោកប៉ូលីសដូចគ្នា មកព្រួតគ្នាស្តីបន្ទោសស្រែកសំឡុតគ្នា បង្ខំឱ្យអ្នកជួយយកឧស្សាហ៍ ទៅជាអ្នកខុសវិញហើយដល់ថ្នាក់លើកដៃសុំទោសទៅវិញ។

ទង្វើររបស់លោក សុវណ្ណ រិទ្ធី បែបនេះ ត្រូវបានមហាជនជាច្រើន ជាពិសេសថ្នាក់ដឹកនាំឬបុគ្គលល្បីនៅកម្ពុជាច្រើនរូបចេញមុខរិះគន់ទៅលើរូបលោក ហើយបានចាត់ទុកទង្វើរនិងសម្តីរបស់លោកកំពុងប៉ះពាល់តម្លៃសីលធម៌សង្គមជាពិសេសរឿងជួយឧស្សាហ៍គ្នានៅពេលមនុស្សជួបទុកឬជួបគ្រោះថ្នាក់តាមដងផ្លូវ។
ជាមួយគ្នានោះ លោកជំទាវ នឹម វណ្ណៈ ត្រូវជាក្មួយស្រី សម្តេចតេជោ ហ៊ុន សែន ជាកូនស្រីរបស់លោកជំទាវ ហ៊ុន ស៊ីណាត ក៏ចេញមុខផងដែរសំណូមពរដល់រដ្ឋមន្រ្តីក្រសួងពត៌មាន មានចំណាត់ការលើបុគ្គល ជាអ្នសារព័ត៌មានមួយរូបនេះ ហើយក៏គូសបញ្ជាក់ដល់ព្រះរាជអាជ្ញារបស់តុលាការផងដែរចំពោះ ទង្វើរអសីលធម៌របស់បុគ្គលរូបនេះ កំពុងជះឥទ្ធិពលមិនល្អដល់សង្គម។

សូម្បីតែ លោកជំទាវ នឹម វណ្ណៈ ត្រូវជាក្មួយស្រី សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ចេញ ប្រតិកម្ម លើអ្នកសារព័ត៌មាន រូបនេះថា ” សូមលោកពូ រដ្ឋមន្រ្តីក្រសួងពត៌មាន មានចំណាត់ការលើបុគ្គលនេះ សូមសមត្ថកិច្ច ជាពិសេសតំណាងអយ្យការគួរមានចំណាត់ការលើក្រុមសារពត៌មានប្រភេទនេះ ជាពិសេសបុគ្គលនេះតែម្តង ដែលតែងតែអាងខ្លួនជាអ្នកសារពត៌មាន ថតគេដោយគ្មានការអនុញ្ញាត គំរាមកំហែងមហាជន ហើយតាំងខ្លួនជាអ្នកចេះធ្វើបុណ្យតែម្នាក់ឯង។ គោរពរាយការណ៍ជូនឯកឧត្តមពូ ច្រឹង ខ្មៅ”។

មិនត្រឹមតែប៉ុណ្ណោះ លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានឆ្លើយតបសារដោយបញ្ជាក់យ៉ាងច្បាស់ៗលើហ្វេសប៊ុក ក្រោយពីបង្ហោះបែបនេះ ឱ្យដឹងទៀតថា ការនិយាយរបស់គាត់ខុសច្បាប់និងលើសហើយ ព្រោះក្នុងនាមជាអ្នកសារពត៌មានគាត់បានត្រឹមយកពត៌មាន មិនអាចសំឡុតគំរាម រឺមានសិទ្ធលើបុគ្គលសាធារណៈណាម្នាក់បានឡើយ។ យល់ថាគាត់ត្រូវបានជាប់ឃុំម្តងរួចទៅហើយ មានន័យថា គាត់ធ្លាប់បានត្រូវច្បាប់កែតម្រូវម្តងរួចហើយដែរ។ តែបុគ្គលនេះនៅតែមិនកែរ។ អញ្ចឹង តំណាងអយ្យការគួរមានវិធានការលើបុគ្គលនេះកុំអោយគាត់ធ្វើអ្វីបំពានច្បាប់បន្តទៀត។
ជាមួយនិងប្រតិកម្មនេះផងដែរ ក៏ឃើញមាន មហាជនជាច្រើនផ្សេងៗទៀត បានបង្ហាញ នៅក្នុងបណ្តាញសង្គមហ្វេសបុកដែរថា ៖ បងប្អូនជួយពិចារណា តើបងប្រុសគាត់ខុសអី គាត់ឃើញហើយក៏ជួយលើកដោយសារគាត់មានទឹកចិត្ត ហេតុអីបានថាឲ្យគាត់ដល់ថ្នាក់នឹងគាត់បានសុំទោសហើយ ហើយថាគាត់សុំទោសមិនចេញពីចិត្ត។
មហាជនជាច្រើនកំពុងរង់ចាំមើលថា តើការតាំងខ្លួនឯង ជាតួឯក ដើរការងារលើសពីដែនសមត្ថកិច្ច បញ្ចេញកាយវិការ និងពាក្យសំដី ដ៏ក្រអើតក្រទម របស់អ្នកសារព័ត៌មាន មួយរូបនេះនឹងទៅជាយ៉ាងណា ព្រោះតែមាន មតិរិះគន់មិនពេញចិត្តយ៉ាងច្រើនពីទង្វើនិងសកម្មភាពទៅលើបុរសម្នាក់ដែលគេស្គាល់ជាលក់គោដុតនៅត្រើតម្ខាងជ្រោយចង្វា ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយនេះ គ្រាន់តែជួយលើកជនរគ្រោះ ត្រូវលោក សុវណ្ណ រិទ្ធី ស្រែកសំឡុត៕





















អត្ថបទដោយ Renno រូបភាព Facebook
Discussion about this post