ខេត្ត ត្បូងឃ្មុំ ៖ ពិតជា គួរ ឱ្យ រន្ធត់ ណាស់ ដោយ បុរស ជា ប្ដី ម្នាក់ បាន ប្រើ ខ្សែ រឹ . ត . ក ប្រពន្ធ ខ្លួន និង បាន យក ពន្លាក ចាក់ ជ័រកៅស៊ូ មក ចាក់ . ក របស់ ប្រពន្ធ បន្ថែម ទៀត ជា ហេតុ បណ្ដាល ឲ្យ ជន រង គ្រោះ ស្លា . ប់ ភ្លាម ៗ នៅ ក្នុង ថ្លុក ឈា . ម ។ ហេតុការណ៍ នេះ បាន កើតឡើង នៅ វេលា ម៉ោង ប្រហែល ៥ និង ៣០ នាទី ល្ងាច ថ្ងៃ ទី ២៤ ខែមករា ឆ្នាំ ២០២៣ នៅ ចំណុច ចំការ កៅស៊ូ ស្ថិត ក្នុងភូមិ បុស្ស ចេក ឃុំ ត្រពាំង ផ្លុ ង ស្រុក ពញាក្រែក ។ ហើយ នៅ ក្នុង ហេតុការណ៍ នេះ ផង ដែរ គឺ មិន មាន អ្នក ណា ម្នាក់ ដឹង ភ្លាម ៗ នោះ ទេ ហើយ បុរស ជា ប្ដី បាន ជិះ ម៉ូតូ ចេញ ទៅ សារភាព ហើយ ឱ្យ សមត្ថកិច្ច ចាប់ខ្លួន ដោយ មិន បាន រត់គេច ខ្លួន ទៅ ណា នោះ ឡើយ ។

បើ តាម សមត្ថកិច្ច មូលដ្ឋាន បាន ប្រាប់ ឲ្យ ដឹង នៅ ព្រឹក ថ្ងៃ ទី ២៥ ខែមករា ឆ្នាំ ២០២៣ នេះ ថា តាម រយៈ ការ ចុះ ស្រាវជ្រាវ ដល់ ភូមិ និង សួរនាំ គេឯង ទើប ដឹង ថា ពីរ នាក់ ប្ដី ប្រពន្ធ នេះ តែងតែ បង្កជម្លោះ ពាក្យ សំដី ជាមួយ គ្នា ញឹកញាប់ ទៀត ផង ដោយសារ តែ ទ្រាំ មិន បាន ក៏ លែងលះ គ្នា ហើយ បន្សល់ ទុក កូន ពីរ នាក់ ឱ្យ រស់នៅ ជាមួយនឹង តា យាយ ដែល ជា អ្នក មើលថែ រក្សា ។
សមត្ថកិច្ច មូលដ្ឋាន បន្ត ឲ្យ ដឹង ទៀត ថា លុះ ក្នុង មួយ រយៈ ចុង ក្រោយ នេះ បុរស ជា ប្ដី បាន មក សុំ ជានា ជាមួយ ប្រពន្ធ និង យក គ្នា ជា ធម្មតា ដូច មុន វិញ និង បាន មក ស៊ីឈ្នួល ចាក់ ជ័រកៅស៊ូ ឲ្យ គេ ដើម្បី យក ប្រាក់ ដោះស្រាយ ជីវភាព គ្រួសារ ។
សមត្ថកិច្ច បន្ត ទៀត ថា ជាក់ស្ដែង នៅ ថ្ងៃ កើតហេតុ បុរស ជា ប្ដី ឈ្មោះ ជឹ ម ឆាន អាយុ ៣១ ឆ្នាំ រស់នៅ ភូមិ បុស្ស ចេក ឃុំ ត្រពាំង ផ្លុ ង ស្រុក ពញាក្រែក បាន ផឹកស្រា ស្រវឹង ជាមួយនឹង គេឯង នៅ ក្នុងភូមិ ឡើង ធ្លាក់ ភ្នែក ។ លុះ រហូត ដល់ ពេល ល្ងាច មុន ពេល ចេញដំណើរ មក កាន់ ចម្ការ កៅស៊ូ ដែល ជា កន្លែង ស៊ីឈ្នួល ឱ្យ គេ វិញ បុរស ជា ប្តី រូប នេះ បាន បោះពាក្យ សម្ដី ប្រាប់ គេឯង ថា « ថ្ងៃនេះ បើ មិន ស្លា . ប់ ប្ដី ក៏ ស្លា . ប់ ប្រពន្ធ » ។

សមត្ថកិច្ច បញ្ជាក់ ថា ក្នុង គ្រា ពេល ដែល ជិះ ម៉ូតូ ទៅ ដល់ ផ្ទះ ចាំចម្ការ កៅស៊ូ បុរស ជា ប្តី ក៏ បាន បង្កទំនាស់ ជាមួយនឹង ប្រពន្ធ របស់ ខ្លួន ដោយ បាន យក ខ្សែ ច . ង . ក ប្រពន្ធ ដែល មានឈ្មោះ កាក់ ស៊ា ង ហៅ បឿ ក អាយុ ៣៦ ឆ្នាំ រស់នៅ ភូមិ – ឃុំ ជាមួយ គ្នា រួច ក៏ បាន យក ពន្លាក ជៀរ ជ័រ ចាក់ ទៅ លើ ជន រង គ្រោះជា ប្រពន្ធ ចំ . ក ផ្នែក ខាងស្តាំ បណ្តាល ឲ្យ ស្លា . ប់ នៅ នឹង កន្លែង កើត ហេតុតែ ម្តង ។
សមត្ថកិច្ច មូលដ្ឋាន បញ្ជាក់ ទៀត ថា បុរស ជា ប្ដី ចិត្តសឿង រូប នេះ ក្រោយ ពី បាន ចាក់ ប្រពន្ធ រួច ហើយ ក៏ មិន បាន រត់គេច ខ្លួន ទៅ ណា ឆ្ងាយ នោះ ទេ គឺ បានជា ជិះ ម៉ូតូ មក កាន់ ប៉ុស្តិ៍ រដ្ឋបាល ឃុំ ត្រពាំង ផ្លុ ង រួច ប្រគល់ ខ្លួន ឲ្យ សមត្ថកិច្ច តែ ម្តង ។
ក្រោម ការ ចង្អុលបង្ហាញ ពី សំណាក់ លោក អធិការ នគរបាល ស្រុក ពញាក្រែក លោកស្នងការ រង ទទួល ផែន ព្រហ្មទណ្ឌ លោក ឧត្តមសេនីយ៍ ស្នងការ នគរ បើក ខេត្ត បាន ឲ្យ កម្លាំង ជំនាញ ព្រហ្មទណ្ឌ កម្រិត ធ្ងន់ ខេត្ត សហការ គ្នា បញ្ជូន ជនសង្ស័យ រូប នេះ មក កាន់ អធិការដ្ឋាន នគរបាល ស្រុក ដើម្បី សួរនាំ និង ចាត់ការ តាម នីតិវិធី ច្បាប់ ៕
Discussion about this post