ខេត្តតាកែវ៖ ទីបំផុត ករណីឃាតកម្ម ដែលបង្កឡើង ដោយជនសង្ស័យមួយក្រុម ជិះម៉ូតូ៣គ្រឿង មានគ្នាប្រហែល៦នាក់ ប្រដាប់ដោយកាំបិតាំងតោ កាប់មួយកាំបិតត្រង់កផ្នែកខាងឆ្វេង ស្លាប់យុវជនម្នាក់ ដែលកំពុងជិះម៉ូតូមិនដឹងខ្លួននៅតាមដងផ្លូវលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ ៩៣.៩៤ ស្ថិតក្នុងភូមិ ឈើទាលភ្លោះ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។

ក្រុមឃាតករទាំងនោះ បានខឹងចិត្តក៏បាននាំគ្នាទៅកាប់គេ ២នាក់ តែមិនត្រូវ កាលពីវេលាម៉ោង ៣និង៥០នាទីរសៀល ថ្ងៃទី៣ ខែកម្ភៈ ឆ្នាំ២០២៣ ប៉ុន្តែមកប្រទះយុវជនរងគ្រោះម្នាក់នោះវិញនៅចំណុចកើតហេតុខាងលើ។
លុះមកដល់ព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការសហការនឹងយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាណារ៉ា ស្នងការនគរបាលខេត្តតាកែវបានចាត់ឲ្យលោកវរសេនីយ៍ឯក យ៉ុង ញីវ នាយការិយាល័យនគរបាលយុត្តិធម៌កម្រិតស្រាលនៃស្នងការដ្ឋានគរបាលខេត្តតាកែវចុះសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សារ៉ាតអធិការនគរបាលស្រុក លោកវរសេនីយ៍ទោ យ៉ាង តារា អធិការរងនគរបាលយុត្តិធម៌ និងលោកវរសេនីយ៍ទោ ហៀប ស្រ៉ីម អធិការរង រួមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៈបាទជាន់ជុំ ចុះឃាត់ខ្លួនជនសង្ស័យបាននាក់ដែលកំពុងតែសិក្សាក្នុងថ្នាក់រៀននៅវិទ្យាល័យសុខអានទន្លាប់។

ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានបានមកសម្ងំខ្លួនមកសិក្សារៀនសូត្រធម្មតា កុំអោយមានគេសង្ស័យ តែទោះយ៉ាងណាក៏ដោយក៏គេចមិនផុតពីសមត្ថកិចស្រុកគិរីវង់ និងកម្លាំងជំនាញខេត្តតាកែវឡើយ ។

តាមចម្លើយរបស់ជនដៃដល់លើកដាវកាប់ជនរងគ្រោះ បាននិយាយថា ក្រុមរបស់ខ្លួនគឺមិនបានស្គាល់ឬធ្លាប់មានទំនាក់ទំនងអ្វី និងមិនមានគំនុំអ្វីនឹងជនរងគ្រោះនោះទេ។ តែខ្លួនលើកនាំទៅវ៉ៃនិងកាប់គូរជម្លោះឌឺរដងនឹងក្រុមរបស់ខ្លួន ក៏ប្រទះឃើញជនរងគ្រោះក៏គិតថាជាបក្សរបស់ក្រុមគូជម្លោះ ក៏ជិះដេញកាប់តែម្តង។
សូមស្តាប់ចម្លើយសារភាព៖
សូមបញ្ជាក់ថា ករណីឃាតកម្មសម្លាប់ដោយចេតនានេះកើតហេតុនៅតាមផ្លូវជាតិលេខ២ ស្រុកទ្រាំង តែជនសង្ស័យជាសិស្សរៀននៅវិទ្យាល័យសុខអានទន្លាប់ ស្រុកគិរីវង់ ។
ពេលនេះ សមត្ថកិច្ច បាននាំជនសង្ស័យទាំង៤នាក់ ទៅកាន់អធិការដ្ឋាននគរបាលស្រុកទ្រាំងដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់បន្ត ៕






របាយការណ៍ សមត្ថកិច្ច
Discussion about this post