ភ្នំពេញ៖ លោក គឹម ចាន់រតនា ដែលមហាជនស្គាល់ទូទៅថា ថៅកែដីឡូតិ៍ដ៏ធំមួយឧស្សាហ៍ធ្វើបុណ្យនិងមានចិត្តសប្បុរសធម៌ហើយជាតន្ត្រីករមានពហុជំនាញផ្នែកភ្លេងតន្ត្រី ស្រាប់តែត្រូវបានលោក លាង ខៃសុភ័ណ្ឌ បុគ្គលិកទីផ្សារក្រុមហ៊ុនចាក់បេតុង Dragon City ធ្វើការចុះផ្សាយលើសារព័ត៌មានកន្លងមកដោយបានចោទប្រកាន់មកលើរូបលោក បានជំពាក់ប្រាក់ថ្លៃចាក់បេតុងចំនួន២៨៤០ដុល្លារ។

ទន្ទឹមនឹងផងដែរ មិនត្រឹមតែផ្សាយចោទប្រកាន់ថាលោក លោក គឹម ចាន់រតនា ជំពាក់លុយថ្លៃបេតុងនោះទេ ថាលោកគេចវេសមិនព្រមសង និង ធ្វើការគំរាមចង់ប្តឹងមកអតិថិជនរបស់ខ្លួនទាំងដែល លោក លាង ខៃសុភ័ណ្ឌ បុគ្គលិកទីផ្សារក្រុមហ៊ុនចាក់បេតុង Dragon City បានយកបេតុងគ្មានគុណភាពក្នុងមួយគីបតម្លៃ៦០ដុល្លារមកចាក់ជូនភ្ញៀវ។
ក្រោយរងការចោទប្រកាន់គ្មានភស្តុតាងនិងគ្មានទំនួលខុសបែបនេះ លោក គឹម ចាន់រតនា បានធ្វើសន្នីសីទកាសែតបកស្រាយដល់ក្រុមសារព័ត៌មាននៅគេហដ្ឋានផ្ទះរបស់លោកផ្ទះកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឱ្យដឹងថា មូលហេតុលោកមិនព្រមទូរទាត់ប្រាក់ជូន លោក លាង ខៃសុភ័ណ្ឌ ដោយសារតែបុគ្គលកនេះ គ្មានទំនួលខុសត្រូវនឹងការងារឡើយ បានយកបេតុងសល់គ្មានគុណភាពមកចាក់ ហើយពេលយមកចាក់មិនទៅតាមស្ទង់ដារទៀត យកបេតុងម្តងមួយឡានៗ ធ្វើខូចគុណភាពគ្រឹះបេតុងក្រោមផ្ទះ រហូតដល់ថ្នាក់មេការជាងសំណងផ្ទុះកំហឹង និងប្រតិកម្មថា បេតុងដែលយកមកនេះ គឺសុទ្ធតែបេតុងសល់គ្មានគុណភាព (បេតុងកាក) យកមកចាក់បែបនេះ ផ្ទះដែលសង់បីជាន់នឹងមានបញ្ហា ឬ មិនអាចបន្តសាងសង់បានទៀត។ ក្រោយពីលោកដឹងរឿងនេះ និងបានចុះពិនិត្យរួចហើយក៏បានហៅ លោក លាង ខៃសុភ័ណ្ឌ មកពិនិត្យផ្ទាល់តែមិនមានដំណោះស្រាយជូនលោកឡើយ បែរជានៅទទួចមកទារលុយថ្លៃបេតុងដដែល មកលើកណាក៏នៅតែទារលុយ។
លោក គឹម ចាន់រតនា បានបញ្ជាក់ទៀតថា លោកមិនអាចទូរទាត់សងប្រាក់ថ្លៃបេតុងនោះបានឡើយ ព្រោះតែលោក លាង ខៃសុភ័ណ្ឌ គ្មានដំណោះស្រាយជូនឡើយ នៅតែនិយាយដដែលមកទារលុយ។ បេតុងដែលលោក លាង ខៃសុភ័ណ្ឌ បានចាក់នោះ ប៉ះពាល់ដល់គ្រឹះផ្ទះបីជាន់មិនអាចបន្តសាងសង់ផ្ទះបន្តទៀតឡើយ។ មកដល់នេះ ក្រុមសាងសង់បានផ្អាកការងារព្រោះតែលោក លាង ខៃសុភ័ណ្ឌ។ បេតុងគ្មានគុណភាពរបស់លោក លាង ខៃសុភ័ណ្ឌ បានធ្វើឱ្យប៉ះពាល់ការសាងសងផ្ទះរបស់លោក ដែលធ្វើខាតបង់វេលានិងប្រាក់ខ្ទង់ជិត៥ម៉ឺនដុល្លារ។

លោក គឹម ចាន់រតនា បានផ្តាំផ្ញើរផងដែរថា លោកស្នើរឱ្យ លោក លាង ខៃសុភ័ណ្ឌ ចូលខ្លួនមកជួបលោកផ្ទាល់ដើម្បីដោះស្រាយ ចំពោះការខាតបង់របស់លោកហើយលោកសងសំណងការខាតបង់របសលោកវិញ ទោះលោកព្រមទូរទាត់សងប្រាក់ថ្លៃបេតុងដូចគ្នា។ ចំពោះឯកសារចាក់បេតុងដែលលោក លាង ខៃសុភ័ណ្ឌ បង្ខំឱ្យលោកផ្ទាល់ស៊ីញ៉េដើម្បីទទួលឯកភាពព្រមយកបេតុងនោះ លោកមិនបានស៊ីញ៉េទទួលស្គាល់ឡើយ ព្រោះរូបលោកមិនអាចទទួលយកនូវបេតុងគ្មានគុណភាពរបស់លោក លាង ខៃសុភ័ណ្ឌ នោះទេ។ បេតុងដែលលោក លាង ខៃសុភ័ណ្ឌ យកមកចាក់នោះ គាស់យកទៅវិញដូចគ្នា។ ប៉ុន្តែប្រសិនបើលោក លាង ខៃសុភ័ណ្ឌ នៅតែគេចវេសមិនព្រមចូលខ្លួនដោះស្រាយ ហើយនៅតែបន្តចោទប្រកាន់និងចុះផ្សាយពីលោកដូចកន្លងមកទៀត លោកនឹងមានវិធានការណ៍តាមផ្លូវច្បាប់ផងដែរ។

ចុងក្រោយនេះផងដែរ លោក គឹម ចាន់រតនា ក៏និយាយថា លោកសូមផ្តែរផ្តាំផ្ញើរដល់លោក លាង ខៃសុភ័ណ្ឌ បុគ្គលិកទីផ្សារក្រុមហ៊ុនចាក់បេតុង Dragon City សូមលោករកស៊ីដោយមានទំនួលខុសត្រូវ និងភាពស្មោះត្រង់ជូនភ្ញៀវផង ទើបអតិថិជនមានទំនុបចិត្ត។ បើលោក លាង ខៃសុភ័ណ្ឌ នៅបន្តរកស៊ីបែបនេះ លោកនឹងបាត់បង់អតិថជនកាន់តែច្រើនឡើង និងជាពិសេសប្រឈមមុខច្បាប់តែម្តង៕
ទម្លាយរឿងបុគ្គលិកទីផ្សារក្រុមហ៊ុនចាក់បេតុង លាង ខៃសុភ័ណ្ឌ យកបេតុងសល់គ្មានគុណភាពចាក់គ្រឹះផ្ទះបីជាន់ ( មេការសាងសង់ផ្ទះបីជាន់របស់លោក គឹម ចាន់រតនា និងក្រុមកម្មករសំណង់ក៏ប្រាប់និងទម្លាយឱ្យដឹងផងដែរថា)








Discussion about this post