ខេត្តឧត្តរមានជ័យ ៖ អនិច្ចា បុរសជាកូនប្រសាបានស្លា.ប់បាត់បង់ជីវិតនា៣ថ្ងៃក្រោយមក បន្ទាប់ពីត្រូវឪពុកក្មេកកា.ប់ចំនួន២ពូថៅចំក្បាល ដោយសារតែភ្លើងប្រចណ្ឌប្រពន្ធជាមួយកូនប្រសា។
រឿងរ៉ាវភ្ញាក់ផ្អើលបានកើតឡើង ដោយសារតែឪពុកក្មេកប្រចណ្ឌប្រពន្ធជាមួយកូនប្រសារហូតកា.ប់ក្បាលនឹងពូចៅនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ ស្ថិតនៅភូមិអូររំដួល ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ។

បុរសជាឪពុកក្មេកខាងលើមានឈ្មោះ ឌីម ភាក់ អាយុ៥៣ឆ្នាំ ចំណែកកូនប្រសាប្រុសរងគ្រោះវិញ មានឈ្មោះ សាន ភារ៉ូត អាយុ៣២ឆ្នាំ។ ទាំងឪពុកក្មេក និងកូនប្រសា រស់នៅក្នុងភូមិ-ឃុំខាងលើជាមួយគ្នា។ ហើយភ្លាមៗក្រោយពេលកើតហេតុ បុរសជាកូនប្រសាក៏ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងផងដែរ តែជាអកុសល ៣ថ្ងៃក្រោយមកកូនប្រសារូបនេះក៏បានស្លា.ប់បាត់បង់ជីវិតតែម្តង។
លោក ប៊ិត វណ្ណី នាយប៉ុស្គិ៍នគរបាលរដ្ឋបាលឃុំព្រះប្រឡាយឱ្យដឹងថា ក្រោយពីមានអំពើហិ.ង្សានេះ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងនគរបាលប៉ុស្គិ៍ក៏បានទៅឃាត់ខ្លួនជនដៃដល់ជាឪពុកក្មេក រួចនាំខ្លួនមកប៉ុស្តិ៍ដើម្បីសាកសួរ។ ហើយនៅចំពោះមុខសមត្ថកិច្ច បុរសជាឪពុកក្មេករូបនេះ បានសារភាពថា ដោយសារតែខ្លួនមានចិត្តប្រចណ្ឌប្រពន្ធជាមួយនឹងកូនប្រសា ទើបក្លាយជាកំហឹងបែបនេះ។
ទាក់ទិនទៅនឹងព័ត៌មាននេះដែរ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង បានឲ្យដឹងថា ជនរងគ្រោះជាកូនប្រសាដែលឪពុកក្មេកកា.ប់ចំក្បាលរបួសយ៉ាងធ្ងន់នោះ ដោយសារគ្រូពេទ្យឃើញស្ថានភាពធ្ងន់ពេក ក៏បញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបទៀត តែជាអកុសលជនរងគ្រោះបានស្លា.ប់នៅពាក់កណ្តាលផ្លូវទៅហើយ។
ក្រោយកើតហេតុស.ពជនរងគ្រោះដែលជាកូនប្រសា ត្រូវបានដឹកយកទៅប្រគល់ឲ្យប្រពន្ធកូន និងសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕



Discussion about this post