ខេត្តសៀមរាប ៖ បុរសអាយុ៥២ឆ្នាំម្នាក់ដែលត្រូវជាជីតា ព្រោះតែខឹងជាមួយនឹងចៅដែលលូកព្រីភ្លើង ក៏ចាប់វា.យ នឹងកា.ច់.ក បណ្តាលឱ្យស្លា.ប់បាត់បង់ជីវិតតែម្តង រួចយកក៏ស.ពទៅប្លុងចោលនៅក្នុងស្រះទឹក រួចត្រឡប់មកផ្ទះវិញធ្វើព្រងើយ ហើយត្រូវបានកម្លាំងនគរបាល ការិយាល័យជំនាញយកមកសួរនាំ រហូតឈានដល់ឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី។

បើតាមលោកឧត្តមសេនីយ៍ ភឹង ចិន្តា រ៉េត ស្នងការរងនគរបាលទទួលផែនបទល្មើសព្រហ្ម នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់ថា ជនសង្ស័យខាងលើមានឈ្មោះ ថ្ម ក្រាក់ ភេទប្រុស អាយុ៥២ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ជាប់ពាក់ព័ន្ធក្នុងបទល្មើសជាក់ស្តែងករណីឃា.តកម្ម ដែលកើតហេតុកាលពីវេលាម៉ោង១៦និង៣០នាទីរសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ នៅវេលាម៉ោង១៨និង១៥នាទីល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ទទួលបានព័ត៌មានថា មានករណីក្មេងលង់ស្រះទឹក នៅត្រង់ចំណុចភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។ ហើយក្មេងរងគ្រោះឈ្មោះ តាំ រតនា ភេទប្រុស អាយុជាង២ឆ្នាំ។ ដោយមានការសង្ស័យថា ជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌក៏បានណែនាំដល់ក្រុមគ្រួសាររក្សាសាកស.ពទុកមើល ដើម្បីសុំឱ្យសមត្ថកិច្ចនគរបាលជំនាញ និងគ្រូពេទ្យចុះពិនិត្យ ឱ្យបានច្បាស់លាស់តាមនីតិវិធីច្បាប់សិន។
លោកបញ្ជាក់ថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកបានឱ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យបបច្ចេកទេសវិទ្យាសាស្ត្រ និងក្រុមគ្រូពេទ្យបានចុះសហការជាមួយកម្លាំងនគរបាលស្រុកពួក ដល់ទីទាំងខាងលើពិនិត្យសាកស.ពក្មេងរងគ្រោះ និងពិនិត្យវិភាគកន្លែងកើតហេតុ នៅត្រង់ចំណុចស្រះទឹក ស្ថិតនៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ដែលមានចម្ងាយពីផ្ទះក្មេងរងគ្រោះប្រហែល២៥០ម៉ែត្រ។

លោកបញ្ជាក់បន្តថា បន្ទាប់ពីពិនិត្យលើស.ពក្មេងរងគ្រោះ ឃើញថា ក្មេងរងគ្រោះមានសភាពបាក់.ក, មានស្នាមជាំក្រោមត្រចៀកខាងស្តាំ, ឆ្អឹងស្មាទាំងសងខាងភ្លាត់ចេញពីគ្នា, ស្នាមជាំក្រោមឆ្អឹងជំនីខាងស្តាំ និងមានលាមកចេញតាមរន្ធគូទទៀត។ ដោយមានការសង្ស័យទៅលើឈ្មោះ ថ្ម ក្រាក់ ដែលត្រូវជាជីតារបស់ជនរងគ្រោះ កម្លាំងយើងបាននាំខ្លួនឈ្មោះ ថ្ម ក្រាក់ ភេទប្រុស អាយុ៥២ឆ្នាំ យកមកធ្វើការសាកសួរនៅចំពោះមុខសមត្ថកិច្ចតែម្តង ។
លោកបញ្ជាក់ទៀតថា ពេលសាកសួរនោះ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពជ្រុលដៃសម្លា.ប់ជនរងគ្រោះខាងលើពិតមែន ព្រោះខឹងរូបគេលូកព្រីភ្លើងលេង កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវេលាម៉ោង១៦និង៣០នាទីរសៀល។ ពេលនោះចៅប្រុសបានយកដៃទៅលូកព្រីភ្លើងក្នុងផ្ទះបណ្តាលឱ្យឆក់ កន្ត្រាក់ដៃស្រែកយំ ស្របពេលដែលខ្លួននឿយហត់នឹងការងារផង អស់កម្លាំងផង ធ្វើឱ្យកើតចិត្តខឹងក៏បានយកខ្សែភ្លើងក្បែរនោះវា.យទៅលើចៅចន្លោះដង.កចំនួន២ខ្សែភ្លើង និងនិយាយទៅកាន់គេថា «អា.ឯងឈប់យកដៃមកលូកព្រីភ្លើងលេងទៀត ប្រយ័ត្នឆក់ងា.ប់»។
ប្រភពដដែលបន្តថា ជាក់ស្តែងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីខ្លួនចូលទៅក្នុងផ្ទះដេកលេងទូរស័ព្ទជាមួយចៅ លុះដល់វេលាម៉ោងប្រហែល១៦និង០០នាទីរសៀល ចៅប្រុសក៏បានទំលាក់ទូរស័ព្ទចោល ហើយយកដៃទៅលូកលេងព្រីភ្លើងដូចថ្ងៃមុនទៀត ហើយគាត់ (ជីតា) ក៏ចាប់កន្ត្រាក់ខ្សែភ្លើងចេញពីដៃរបស់គេ ព្រោះខ្លាចឆក់។ ដោយសារតែមានកំហឹងខឹងផង គាត់ក៏បានយកខ្សែភ្លើងបត់ជាពីរ រួចវា.យលើដងខ្លួនរបស់ចៅចំនួន២ខ្សែភ្លើង ហើយគេក៏បានស្រែកយំ ពេលនោះខ្លួនក៏បានទះចំក្រោមថ្គាម និងដង.ករបស់គេផ្នែកខាងស្តាំមួយទំហឹងទៀតធ្វើឱ្យគេ (ចៅ) នៅតែយំខ្លាំងឡើងៗ។ ខ្លួន (ជនដៃដល់) ក៏យកដៃទាំងសងខាងចាប់ក្បាលរបស់គេ រួចមួលបង្វិលទៅផ្នែកខាងឆ្វេងបន្តិច ហើយលើកបោះទៅលើកម្រាលពូក ដោយពុំបានដឹងថា តើក.របស់គេបានបាក់ដែរឬអត់នោះទេ? ព្រោះគេនៅមានសម្រែក។
ប្រភពដដែលបន្តទៀតថា ស្របពេលនោះ រូបគេក៏យកដៃទាំងសងខាងសូកចាប់ដៃរបស់ជនរងគ្រោះទាំងសងខាង ចំណុចក្រោមក្លៀកកន្ត្រាក់ឡើងលើ ហើយបោះទៅលើកម្រាលពូក ដែលមានចម្ងាយពីខ្លួនប្រហែល១,៥ម៉ែត្រ ភ្លាមៗនោះគេក៏សន្លប់បាត់សម្លេងឈឹង ពេលស្ទាបមើលឃើញថា ចៅប្រុសនៅមានដង្ហើម។ ហើយដោយមានការភ័យខ្លាចអ្នកផ្ទះ និងអ្នកជិតខាងដឹងរឿង ទើបលើកបីចៅដោយប្រើដៃខាងស្តាំទ្រផ្នែកខាងក្រោម និងដៃខាងឆ្វេងទប់ត្រកងក្បាលជនរងគ្រោះឱ្យកើយលើស្នាខាងស្តាំ រួចយកទៅទំលាក់នៅក្នុងទឹកស្រះ ដែលស្ថិតនៅចម្ងាយពីផ្ទះប្រហែល២៥០ម៉ែត្រ បន្ទាប់មកត្រឡប់មកផ្ទះវិញធ្វើធម្មតាដូច មិនមាន រឿងអ្វីកើតឡើង។
ប្រភពដដែលបន្តថា លុះវេលាម៉ោង១៧និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្រាប់តែប្រពន្ធផ្អើលឆោឡោថា «បាត់ចៅ» រូបគេក៏ដើរជួយរក និងសំដៅទៅស្រង់ចៅចេញពីទឹកស្រះ ហើយយកមកផ្ទះវិញ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការខេត្តសៀមរាប នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ រីឯស.ពក្មេងប្រុសរងគ្រោះ កម្លាំងនគរបាលការិយាល័យជំនាញ បានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


សេចក្តីរាការណ៍ សមត្ថកិច្ច
Discussion about this post