Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
លោកស្រី លាភ ដាណេ សហគ្រិនស្រ្តីឆ្នើមមានប្រវត្តិតស៊ូមិនធម្មតាបង្កើត “ម្ជូរវត្តភ្នំ១៦៨” ផ្ទុះការគាំទ្រខ្លាំងរហូតមានទឹកជ្រលក់និងអំបិលជ្រលក់ដល់១០០មុខ

សម្លាប់ចៅរបស់ខ្លួន យ៉ាងព្រៃផ្សៃរួចហើយ យកសពបោះចូលស្រះទឹក បន្លំភ្នែកមហាជនថា ចៅលង់ទឹក (ចុចអានមូលហេតុលម្អិត)

វេជ្ជបណ្ឌិតកែសម្ផស្សល្បីនៅកម្ពុជានិងប្រធានសិល្បៈចេញមុខព្រមៗគ្នា គាំទ្រប្រពន្ធដើមតាមប្តីផិតក្បត់ទាំងផ្នែកកែប្រែសម្រស់និងផ្នែកច្បាប់ ប្រឆាំងអំពើផិតក្បត់នៅកម្ពុជា (ចុចអានលម្អិត)

លោកស្រី លាភ ដាណេ សហគ្រិនស្រ្តីឆ្នើមមានប្រវត្តិតស៊ូមិនធម្មតាបង្កើត “ម្ជូរវត្តភ្នំ១៦៨” ផ្ទុះការគាំទ្រខ្លាំងរហូតមានទឹកជ្រលក់និងអំបិលជ្រលក់ដល់១០០មុខ

February 16, 2023
in Business
1k
SHARES
5.4k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

ភ្នំពេញ៖ លោកស្រី លាភ ដាណេ មានដើមកំណើតចេញពីមុខរបរខ្នាតតូច រហូតឈានដល់ បើកហាង និងបានពង្រីក សាខាលក់របស់ខ្លួន ដល់ទៅជិត៥០ទីតាំង ទូទាំងប្រទេស ដែលអ្នកទាំងអស់គ្នាច្បាស់ជាស្គាល់ នោះគឺ ម្ជូរវត្តភ្នំ១៦៨។ មុខរបបមួយនេះគឺជាជំនាញតាំងពីក្មេង និងការចូលចិត្ត លក់ដូរ ដែលពីដំបូងឡើយ កាលពីអាយុជា៩ឆ្នាំ គឺគ្រាន់តែដើរទូលលក់ធម្មតា លុះក្រោយមកដល់ពេលមានគ្រួសារហើយ ក៏ពង្រីការលក់នោះអោយកាន់តែធំបន្តិចម្តងៗរហូតល្បីឈ្មោះខ្លាំងស្ទើរតែគ្រប់លាន់មាត់និងចងចាំនៅពេលចង់ញាំម្ជូរគឺ “ម្ជូរវត្តភ្នំ១៦៨” ម្ជូរលេខ១របស់ខ្មែរ។

ជាអាហារដែលកំពុងពេញនិយមស្ទើរតែទូរទាំងប្រទេសកម្ពុជា ម្ជូរវត្ត១៦៨ ត្រូវបានប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់វណ្ណៈទៅហើយ ពេញចិត្ត ចូលចិត្តញាំពេលទំនេរ ឬជាគ្រឿងអាហារបន្ទាប់ពីអាហារបីពេល។ មិនថាតែ ប្រជាពលរដ្ឋធម្មតានោះទេ លំដាប់អភិកជន អ្នកមាន អ្នកសិល្បៈ តារាខ្មែរល្បីជាច្រើនរូបសុទ្ធតែគាំទ្រដល់ “ម្ជូរវត្តភ្នំ១៦៨”។

ក្រឡេកមើលការអភិវឌ្ឍន៍ខ្លួនរបស់យីហោកូនខ្មែរមួយនេះ បន្ទាប់ក្លាយជាអាជីវកម្មបើកឱកាសដល់ប្រជាពលរដ្ឋខ្មែរទូរទៅ អាចសិទ្ធបើកហាងលក់បន្ត (ឬហៅហ្រ្វេនឆាយម្ជូរវត្តភ្នំ១៦៨) ហើយពេលនេះលោកស្រី លាភ ដាណេ ម្ចាស់សហគ្រាសផលិតផលអាហារគ្រឿងម្ជូរល្បីនៅកម្ពុជា បានបើកសេវាកម្ម “ប៊ូហ្វេរម្ជូរ” សម្រាប់គ្រប់កម្មវិធីពិធីតែម្តង មិនថា កម្មវិធីជប់លៀង ឬកម្មវិធីផ្សេងៗឡើយ។ ពេលនេះ “ប៊ូហ្វេរម្ជូរវត្តភ្នំ១៦៨” ចេញទៅស្ទើរគ្រប់កម្មវិធីក្នុងរាជធានីភ្នំពេញ រាល់ថ្ងៃ កំពុងទទួលការគាំទ្រយ៉ាងខ្លាំងពីមហាជនបណ្តា អ្នកមានអភិកជន តារាល្បីៗនៅកម្ពុជា។

លោកស្រី លាភ ដាណេ បានបញ្ជាក់ថា “ប៊ូហ្វេរម្ជូរវត្តភ្នំ១៦៨” គឺកញ្ចប់សេវាកម្មចំនួនបីតម្លៃ គឺតម្លៃទាប តម្លៃកណ្តាល និង តម្លៃ VIP ដែលមានម្ជូររាប់រយមុខ ជាមួយអំបិលជ្រលក់និងគ្រឿងជ្រលក់រហូត៤០មុខឯងនោះ ។ ដូច្នេះប្រសិនបើបងប្អូនចង់បាន “ប៊ូហ្វេរម្ជូរវត្តភ្នំ១៦៨” សម្រាប់កម្មវិធីរបស់លោកអ្នក អាចធ្វើការទំនាក់ទំនងមកកាន់លេខ 015505056។

ជាមួយគ្នានេះ ផងដែរ សារព័ត៌មានក៏បន្ថែមទៀតនូវដំណឹងពីប្រវត្តិខ្លះនិងស្នាដៃកន្លងមករបស់លោកស្រី លាភ ដាណេ ស្ថាបនិកម្ជូរវត្តភ្នំ១៦៨៖

ប្រវត្តិតស៊ូមុនឈានដល់ជោគជ័យដូចសព្វថ្ងៃនេះ៖

លោកស្រី លាភ ដាណេ ក្នុងរបរលក់ម្ជូរវត្តភ្នំ១៦៨ ក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ ដោយការចាប់ផ្តើមអាជីវកម្មដំបូងនោះ នៅអំឡុងឆ្នាំ២០១២ ដោយពីដំបូងឡើយ គឺដាក់លក់ ជាម្ជូរតូចតាចលក្ខណៈគ្រួសារ ជាគ្រែតូចមួយ ជួលផ្ទះគេ មួយខែ៨០ដុល្លារ ដោយទទួលបានការគាំទ្រច្រើន ធ្វើអោយការលក់កាន់តែដាច់ ហើយចំនួន នៃការលក់ក៏កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ មុខរបរមួយនេះ កាន់តែឈានទៅមុខ ម្ចាស់ផ្ទះក៏បានឡើងថ្លៃដល់១៨០ដុល្លារ ព្រោះត្រូវពង្រីកទូដាក់លក់បន្ថែម។

កត្តាដែលធ្វើអោយអាជីវកម្មម្ជូរវត្តភ្នំ១៦៨ អាចឈរជើងបានរហូតមកអស់រយៈពេលជាង១២ឆ្នាំនេះ គឺពិតជាឆ្លងកាត់បទពិសោធន៍យ៉ាងច្រើន ហើយចំណុចដែលពិសេសនោះ គឺ គ្រឿងជ្រលក់ ដែលមានរស់ជាតិប្លែក ច្រើនមុខ ដែលកើតចេញពីការឆ្នៃផ្ទាល់ ក្នុងការបង្កើនរស់ជាតិ បន្ថែម ទៅលើម្ជូរ និងធ្វើអោយមានការចូលចិត្ត កាន់តែច្រើនឡើងៗ។ ធ្វើអោយការលក់ សម្រាប់តែទីតាំងនៅវត្តភ្នំ ក្នុងមួយថ្ងៃអាចលក់បាន ចាប់ពី១តោន ទៅ២តោន ទៅតាមរដូវកាលផងដែរ។

សម្រាប់ទៅជួយដល់សង្គមនិងសេដ្ឋកិច្ចកម្ពុជា៖

រហូតមកដល់បច្ចុប្បន្ន លោកស្រី លាភ ដាណេ បានជម្រុញប្រែរក្លាយ “ម្ជូរវត្តភ្នំ១៦៨” របស់លោកស្រីពីអាជីវកម្មតូចតាចក្លាយទៅជាអាជីវកម្មធំមួយ ដោយសហគ្រិនឆ្នើមរូបនេះ បានផ្តល់ឱកាសនិងគាំទ្រដៃគូ បើកសាខា នៅទូទាំងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ទូទាំងប្រទេស គិតដល់ថ្ងៃនេះ គឺមានចំនួនជិត៦០សាខាទៅហើយ ។ លោកស្រី បានអោយដឹងពីគោលបំណងនិងឆន្ទៈរបស់លោកស្រីក្នុងការជួយដល់សង្គមនិងសេដ្ឋកិច្ចកម្ពុជាថា គឺលោកស្រីនៅបន្តផ្តល់ឱកាសជ្រើសរើស អោយក្លាយជាតំណាងសាខា របស់ម្ជូរវត្តភ្នំ១៦៨ បន្តទៀត ដោយបងប្អូនៗប្រជាពលរដ្ឋខ្មែរណា ចេះតស៊ូ ព្យាយាម អត់ធ្មត់ ស្រលាញ់មុខរបបមួយនេះជារបស់ខ្លួនហើយមានផ្ទះទំនេរ គឺ លោកស្រីផ្តល់ឱកាសទិញសិទ្ធ បើកហាងលក់បន្តពីលោកស្រី ហើយជាពិសេសស្រ្តីមេផ្ទះតែម្តង នឹងផ្តល់ការគាំទ្រនិងលើកទឹកចិត្តសម្រាប់មុខរបបនេះដែល អាចរកប្រាក់ចំណូលផ្គត់ផ្គង់ដល់គ្រួសារ។

ចុងក្រោយថ្មីៗនេះ៖

កាលពីពាក់កណ្តាលឆ្នាំ២០២២កន្លងមកនេះ លោកស្រី លាភ ដាណេ ស្ថាបនិកម្ជូរវត្តភ្នំ១៦៨ ក៏ត្រូវបានចាត់ទុកថា សហគ្រិនស្រ្តីឆ្នើមម្នាក់លើវិស័យម្ហូបអាហារនៅកម្ពុជាល្បីឈ្មោះបោះសម្លេង រហូតទទួលបានការសរសើរនិងផ្តល់ពានរង្វាន់ឆ្នើមពី CEO Master Club ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ហ៊ុន ម៉ាណែត និងលោកគ្រូធំផ្នែកអាជីវកម្ម CEO Master Club អោម សេងបូរ៉ា ផងដែរ៕

អត្ថបទដោយ ម៉ា ច័ន្ទបូរិន រូបភាព Facebook

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
វេជ្ជបណ្ឌិតកែសម្ផស្សល្បីនៅកម្ពុជានិងប្រធានសិល្បៈចេញមុខព្រមៗគ្នា គាំទ្រប្រពន្ធដើមតាមប្តីផិតក្បត់ទាំងផ្នែកកែប្រែសម្រស់និងផ្នែកច្បាប់ ប្រឆាំងអំពើផិតក្បត់នៅកម្ពុជា (ចុចអានលម្អិត)

វេជ្ជបណ្ឌិតកែសម្ផស្សល្បីនៅកម្ពុជានិងប្រធានសិល្បៈចេញមុខព្រមៗគ្នា គាំទ្រប្រពន្ធដើមតាមប្តីផិតក្បត់ទាំងផ្នែកកែប្រែសម្រស់និងផ្នែកច្បាប់ ប្រឆាំងអំពើផិតក្បត់នៅកម្ពុជា (ចុចអានលម្អិត)

ល្បីគេនិយាយតៗគ្នាច្រើនមកហើយ គឺច្បាស់ៗណាស់ ម្ចាស់កម្មវិធីជាច្រើនស្ទើរចង់ខឹងទៅលើ យាយតយ ព្រោះតែហេតុផលទាំងនេះ

ល្បីគេនិយាយតៗគ្នាច្រើនមកហើយ គឺច្បាស់ៗណាស់ ម្ចាស់កម្មវិធីជាច្រើនស្ទើរចង់ខឹងទៅលើ យាយតយ ព្រោះតែហេតុផលទាំងនេះ

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!