Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
ចូលឆ្នាំ២០២៣ TV5 មិនត្រឹមតែនាំមុខលើរឿងភាគនិងប្រដាល់នោះទេ ត្រៀមស្នាដៃធំថ្មីចំនួន៥ ឱ្យកក្រើក

ពិតជាសោកសង្រេងណាស់ចំពោះឃាតកម្មដ៏រន្ធត់មួយនេះ! ជិះហោះមកពីអាមេរិកមកដល់ខ្មែរដើម្បីសម្លាប់ប្រពន្ធរបស់ខ្លួនឯង, ចុងក្រោយកូនស្រីត្រូវក្លាយជាក្មេងកំព្រា (ចុចអានលម្អិត)

(មានវិឌីអូចម្លើយសារភាព) ក្លាយខ្លួនជាឃាតករដាច់ចិត្តសម្លាប់ប្រពន្ធជាទីស្រលាញ់នោះ ចុងក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

ចូលឆ្នាំ២០២៣ TV5 មិនត្រឹមតែនាំមុខលើរឿងភាគនិងប្រដាល់នោះទេ ត្រៀមស្នាដៃធំថ្មីចំនួន៥ ឱ្យកក្រើក

February 24, 2023
in Entertainment
1k
SHARES
5.4k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

ភ្នំពេញ៖ ស្ថានីយទូរទស្សន៍លេខ៥ដែលជាទូរទស្សន៍បំរើជូនប្រជាពលរដ្ឋនិងសេនាធិការមួយររបស់កងយោធពលខេមរៈភូមិន្ទ បានរៀបចំកម្មវិធីជប់លៀងអបអរដំណាច់ឆ្នាំ២០២២ ចូលឆ្នាំ២០២៣ ដោយមានការអញ្ជើញដល់បណ្តាថ្នាក់ដឹកនាំក្នុងរាជរដ្ឋាភិបាល អង្គទូត អភិកជនមកពីវិស័យមុខជំនួញជាច្រើន ព្រមទាំងបណ្តាសិល្បៈករតារាល្បីៗនិងក្រុមសារព័ត៌មានជាច្រើនស្ថាប័ន សម្រាប់អបអរនូវសមិទ្ធផលនិងស្នាដៃថ្មីចំនួនធំៗរបស់ស្ថានីយទូរទស្សន៍លេខ៥ សម្រាប់ឆ្នាំ២០២៣។

អ្នកនាង រស់ ឡុងម៉ាឡែន ប្រធានទីផ្សារនិងទំនាក់ទំនងនៃស្ថានីយទូរទស្សន៍លេខ៥ បានថ្លែងឱ្យដឹងថា សម្រាប់ឆ្នាំថ្មី២០២៣នេះ TV5 ដាក់ផែនការណ៍ក័ដូចជាសម្រេចនូវកម្មវិធីមានដូចជា ការប្រកួតប្រដាល់ KHMER FIGHT ក្នុងមួយឆ្នាំធ្វើពីរដង, ថ្មីៗនេះទទួលបានសិទ្ធជាផ្លូវការក្នុងផ្សព្វផ្សាយផ្ទាល់ការប្រកួតបាល់ទាត់ទាំងកំពូលលីគនិងលីគធម្មតាទាំងអស់របស់កម្ពុជា និងចុងក្រោយថ្មីៗនេះ គឺសម្រេចបានស្នាដៃថ្មីកម្មវិធីកំប្លែងថ្មីដោយមានវត្តមានក្រុមកំប្លែងរបស់លោកតាវិចទ័របានមកសម្តែងផ្លូវការនៅ TV5 ចាក់ផ្សាយរាល់ថ្ងៃសៅរ៍។

តំណាងស្ថានីយទូរទស្សន៍មួយនេះ អ្នកនាង រស់ ឡុង ម៉ាឡែន បានបញ្ជាក់ទៀតថា ក្រៅពីសម្ធិទផលផលិតផលរឿងភាគខ្មែរ និងចូលរួមគាំទ្រលើកស្ទួយព្រឹត្តិការណ៍ស៊ីហ្គេម២០២៣កម្ពុជាធ្វើជាម្ចាស់ផ្ទះហើយ TV5 ក៏ទើបតែទទួលបានសិទ្ធពេញលេញផ្លូវការក្នុងការចាក់ផ្សាយបន្តផ្ទាល់ពីប្រទេសថៃនូវការប្រកួតប្រដាល់ល្បីរបស់ថៃ គឺ THAI FIGHT ហើយថ្ងៃទី២៦កុម្ភៈខាងមុខនេះ TV5 នឹងផ្សាយបន្តផ្ទាល់ពីការប្រកួតដ៏អស្ចារ្យគឺកីឡាករគុនខ្មែរ ព្រុំ សំណាង នឹងឡើងប្រកួតជាកីឡាករបរទេសក្នុងព្រឹត្តិការណ៍ THAI FIGHT នៅលើទឹកដីប្រទេសថៃ។

ជាចុងក្រោយ នាយកប្រតិបត្តិ ស្ថានីយទូរទស្សន៍លេខ៥ លោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ បានធ្វើការផ្ញើរសារក៏ដូចនិងបង្ហាញចំណាប់អារម្មណ៍ផងដែរថា ក្នុងនាមជាអ្នកជំនួញម្នាក់ដែលគោរពប្រតិបត្តិតាមព្រះពុទ្ធសាសន៍ លោកបានខំប្រឹងប្រែងក្នុងចូលរួមក្នុងអភិវឌ្ឍន៍លើវិស័យជាច្រើនផ្នែកដើម្បីកម្ពុជាល្អប្រសើរ ហើយអ្វីដែលជាទស្សនៈនិងគោលបំណងរបស់ស្ថានីយទូរទស្សន៍លេខ៥ គឺការអប់រំ បង្ហាត់ បង្រៀន ប្រជាពលរដ្ឋមានចិត្តសប្បុរស សីលធម៌ល្អ ដែលជាប្រទេសគោរពប្រតិបត្តិព្រះពុទ្ធសាសន៍ ដូចគ្នាទៅបណ្តាប្រទេសជិតខាងរបស់យើង ដូចជា ថៃ, ឡាវ, ភូមា, និងវៀតណាម។

លោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ សង្ឃឹមថា ប្រជាពលរដ្ឋដែលជាក្មេងជំនាន់ក្រោយរបស់កម្ពុជានឹងបន្តឆន្ទៈរបស់ថ្នាក់ដឹកនាំឬយើងទាំងអស់គ្នា ធ្វើយ៉ាងណាប្រទេសកម្ពុជា មានសុខសន្តិភាព និង គោរពប្រតិបត្តិព្រះពុទ្ធសាសនា ភ្ជាប់ភ្ជួនតទៅថ្ងៃមុខ៕

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
(មានវិឌីអូចម្លើយសារភាព) ក្លាយខ្លួនជាឃាតករដាច់ចិត្តសម្លាប់ប្រពន្ធជាទីស្រលាញ់នោះ ចុងក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

(មានវិឌីអូចម្លើយសារភាព) ក្លាយខ្លួនជាឃាតករដាច់ចិត្តសម្លាប់ប្រពន្ធជាទីស្រលាញ់នោះ ចុងក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

លោកជំទាវ ឧកញ៉ា ម៉ែន ចិន្តា ពិតជាស្ត្រីខ្លាំងម្នាក់ប្រកបដោយភាពតស៊ូមិនធម្មតា ក្រោយពីលោកជំទាវលាតត្រដាងពីជីវិតតស៊ូនៅប្រទេសកូរ៉េ

លោកជំទាវ ឧកញ៉ា ម៉ែន ចិន្តា ពិតជាស្ត្រីខ្លាំងម្នាក់ប្រកបដោយភាពតស៊ូមិនធម្មតា ក្រោយពីលោកជំទាវលាតត្រដាងពីជីវិតតស៊ូនៅប្រទេសកូរ៉េ

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!