ភ្នំពេញ៖ កាន់តែកក្រើកខ្លាំងតែម្តងឆ្នាំនេះ សម្រាប់ក្រុមហ៊ុន PSK2005&SPR ដែលផ្ទុះការគាំទ្រមិនធម្មតាឡើយ ដោយសម្ព័ន្ធក្រុមហ៊ុនមួយនេះបាកើនសមាជិករបស់ខ្លួនយ៉ាងច្រើនសន្ធឹករហូតជាងមួយម៉ឺនពីរពាន់នាក់ដើមឆ្នាំ២០២៣ ហើយបានជួបជុំគ្នាធ្វើមហាព្រឹត្តិការណ៍ជប់លៀងគំរប់ខួបប្រចាំ កាលពីថ្ងៃ១២ ខែមីនា ឆ្នាំ២០២៣។

កម្មវិធីគម្រប់ខួប៤ឆ្នាំនៃក្រុមហ៊ុន PSK2005&SPR បានប្រារព្ធឡើងនៅ The Premier Center Sansok ដែលជាមហាព្រឹត្តិការណ៍ប្រចាំដ៏ធំដើម្បីជួបជុំសមាជិកជនរហូតដល់ជាងមួយម៉ឺនពីរពាន់នាក់ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ដាំ សីហា អគ្គនាយកក្រុមហ៊ុន សីហា ផៅវ័ រីច ប្រកបដោយសមត្ថភាពពេញលេញ ខណៈបន្ទប់ប្រជុំបរិយាកាសនៃភាពជោគជ័យបានពង្រឹងកំណើនអាជីវកម្មពិតប្រាកដនៅកម្ពុជា។

ឯកឧត្តមបណ្ឌិត ដាំ សីហា អគ្គនាយកក្រុមហ៊ុន សីហា ផៅវ័ រីច និង ឧកញ៉ាបណ្ឌិត សាង អ៊ាប ប្រធានស្ដីទីសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សីហា ផៅវ័រ រីច បានថ្លែងឱ្យដឹងថា ដើម្បីឲ្យទីផ្សារដើរខ្លាំង ក្រុមហ៊ុនរបស់លោក ផ្តោតសំខាន់បំផុតធន់ធានមនុស្ស ហើយលោកបានបណ្តុះបណ្តា ធន់ធានមនុស្សបានច្រើន គិតមកដល់ពេលបច្ចុប្បន្ននេះ ប្រមាណជារាប់សែននាក់ ត្រូវបានបណ្តុះបណ្តា នឹងក្លាយជាសមាជិកចូលរួមគាំទ្រនូវផលិតផលជីកសិកម្មរបស់ PSK2005&SPR ។ ទី១ក្រុមហ៊ុន បានបណ្តុះបណ្តាឲ្យមានផ្នត់គំនិតរកស៊ី ទី២ផ្នត់គំនិតក្នុងការនិយាយជាសាធារណៈ និយាយឲ្យមានភាពទាក់ទាញ ទី៣បង្រៀនពីយុទ្ធសាស្ត្រក្នុងការលក់ ដែលជាជំនាញសំខាន់ ទី៤ជំនាញរៀបចំផែនការការងារ និងទី៥បង្រៀនឲ្យចេះស្រលាញ់ ដែលសំដៅដល់ការផ្តល់ នៃសេចក្តីស្រលាញ់ទៅមនុស្សជុំវិញខ្លួន និងស្រលាញ់ការងាររបស់ខ្លួន ដែលអាចជម្រុញដល់កិច្ចសហការជាមួយដៃគូនានាកាន់តែប្រសើរនិងមានប្រសិទ្ធភាព។

សូមបញ្ជាក់បន្ថែមថា ក្រុមហ៊ុន សីហា ផៅរវ័ រីច និង ភីអេសខេ បានរៀបចំកម្មវិធីជប់លៀងមហាព្រឹត្តិការណ៍ប្រចាំឆ្នាំនេះលើកនេះ ដើម្បីអបអរសាទរសម្ធិទផលនូវកំណើនការគាំទ្ររយៈពេល៤ឆ្នាំ មានប្រជាពលរដ្ឋកម្ពុជារាប់សែន ប្រើប្រាស់ជីធម្មជាតិសរីរាង្គ ម៉ាក អេស៊ាន ផៅវ័ររបស់ក្រុមហ៊ុននេះ ទទួលបានផលពិតៗនិងប្រាក់ចំណេញ។ ក្នុងព្រឹត្តិការណ៍នោះ ក្រុមហ៊ុន សីហា ផៅរវ័ រីច និង ភីអេសខេ បង្កើតផ្តល់រង្វាន់លើកទឹកចិត្តមានរថយន្តទំនើប ម៉ូតូសេរីថ្មី និងរង្វាន់ផ្សេងៗជាច្រើនទៀត៕








Discussion about this post