អ្នកភូមិនៅក្នុងសហគមន៍ឆែបលិចក្នុងខេត្តព្រះវិហារពឹងផ្អែកលើការផលិតនិងការកែច្នៃដើមទ្រាំងដើម្បីចិញ្ចឹមជីវិតជំនួសឱ្យការចាកចេញពីស្រុកទៅប្រកបមុខរបរស៊ីឈ្នួលគេនៅតាមតំបន់ផ្សេង។ អ្នកស្រុកក៏បានបង្ហាញពីអារម្មណ៍សប្បាយចិត្តដែលនៅតំបន់ពួកគេមានប្រភេទរុក្ខជាតិទ្រាំង។ ជាងនេះទៅទៀតពួកគេបានបង្ហាញពីគម្រោងរបស់ពួកគេក្នុងការដាំដុះបន្ថែម ទៀត ដូច្នេះមនុស្សជំនាន់ក្រោយនឹងនៅតែអាចស្គាល់ពីសារៈប្រយោជន៍របស់វា និងអាចរស់ នៅមានជីវភាពមួយល្អតាមរយៈការបន្តកែច្នៃផលិតផលពីដើមទ្រាំ។
Discussion about this post