គ្រោះរាំងស្ងួតបានបំផ្លាញស្រូវរបស់កសិករនៅប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀតផលដែរ។ កសិករនៅភូមិមួយក្នុងខេត្តសៀមរាបបង្ហាញពីភាពអស់សង្ឃឹមដោយសារតែការខ្វះខាតទឹកភ្លៀងនៅក្នុងរដូវវស្សាឆ្នាំនេះ,បន្ថែមលើនេះស្ទឹងនៅក្នុងភូមិរបស់ពួកគេក៏ត្រូវបាន រីងស្ងួតដែលជាហេតុនាំអោយការធ្វើស្រូវរបស់ពួករងការខូចខាតជាខ្លាំង។
ប្រជាកសិករមួយចំនួនត្រូវបង្ខំចិត្តទិញទឹកក្នុងតម្លៃខ្ពស់ពីតំបន់ជុំវិញដីស្រែរបស់ពួកគេមកស្រោចស្រព។ រីឯកសិករខ្លះទៀតត្រូវបង្ខំចិត្តឈូសស្រូវដែលងាប់ចោលនិងសាប ព្រោះជាមួយនឹងភាពប្រផុយប្រថានជាមួយនឹងការសន្សំសំចៃជាងមុនដោយភ្ជួររាស់ ខ្លួនឯង។
លោកមេភូមិព្រៃជ្រូកបានអំពាវនាវដល់រដ្ឋាភិបាលនិងអង្គការផ្សេងៗជួយដល់ប្រជាកសិករក្នុងភូមិដើម្បីមានទឹកសម្រាប់ប្រើប្រាស់និងចាប់ផ្តើមគម្រោងស្តារស្ទឹងឱ្យកាន់តែជ្រៅនិងធំជាងមុនដើម្បីមានលទ្ធភាពស្តុកទឹកទុកប្រើនារដូប្រាំងឆ្នាំក្រោយៗទៀត។
- Interview with (Mr. Toeur – Cheif of Prey Chrouk village)
មេឃអត់មានភ្លៀងជិត៤ខែមកហើយ តែពីម្សិលមិញនឹងមានភ្លៀងតិចដែរ។ ក្នុងភូមិខ្ញុំមានប្រជាជន១៥៥គ្រួសារ ហើយគ្រួសារចំនួន១៥០ដែលរស់នៅដោយការធ្វើស្រែដែលមានផ្ទៃដីសរុប៣៥០ហិកតា ក្នុងនោះ២៥០ហិកតាត្រូវបានបំផ្លាញដោយមិនអាចសង្រ្គោះបាន ហើយ១០០ហិកតា អាចមានសង្ឃឹមសង្រ្គោះបានខ្លះមកវិញ។
- Interview with (Mr. HeuyTinh -Farmer):
ខ្ញុំមានដីស្រែចំនួន៧ហិកតា វាត្រូវបំផ្លាញស្តើរតែ១០០%។ ខ្ញុំបានចំណាយច្រើនណាស់ក្នុងការធ្វើស្រែទាំងនេះ ចំណាយទៅលើអ្នកភូមិ និងជួលមាស៊ីនភ្ជួរ រាស់ដី និយាយទៅគឺខ្ញុំជួលគេទាំងអស់។ ហើយអីដែលចំណាយខ្លាំងនោះគឺការទិញជី។
- Interview with (Farmer):
កាលពីយើងចាប់ផ្តើមធ្វើស្រែ ក្នុងដំណាក់កាលសាបព្រោះវាក៏គ្នាភ្លៀងដែរ តែធ្វើមិចយើងត្រូវតែធ្វើព្រោះ វាជារដូវធ្វើស្រែដូចសព្វមួយដង ហើយជាធម្មតាខែនេះជាខែដែលមានភ្លៀងធ្លាក់ តែបែជារាំងទៅវិញ។ ថ្ងៃនេះខ្ញុំត្រូវបង្ខំចិត្តឈូសឆាយវាចេញដោយសារតែដំនាំស្រូវរបស់ខ្ញុំត្រូវបានស្ងួតខះអស់ហើយ ចឹងខ្ញុំត្រូវបំផ្លាញវាដោយដៃខ្ញុំផ្ទាល់។ ខ្ញុំក៏ទុកស្រែមួយចំនួនផងដែរដែលអាចនៅមានសង្ឃឹម គ្រាន់នឹងទទួលបានលុយខ្លះមកវិញ។
- Interview with (Farmer):
ខ្ញុំបានខាតបង់ច្រើនណាស់ឆ្នាំនេះក្នុងការធ្វើស្រែ។ ខ្ញុំជួលគេធ្វើទាំងអស់ដោយសារតែខ្ញុំមិនអាចធ្វើដោយខ្លួឯងបាននោះទេ ជួលគេទៅលើការភ្ជួររាស់ សាបព្រោះ ជាពិសេសខ្ញុំខាងលុយច្រើនទៅលើការ ទិញជី។
- Interview with (old woman):
ខ្ញុំកំពុងតែប្រឈមមុខនឹងបញ្ហាធំមួយនាពេលបច្ចុប្បន្ននេះដោយសារតែគ្មានភ្លៀង។ វាក្តៅយកតែមែនទែន។ ខ្ញុំមានស្រែតែ៤ហិកតា ហើយទាំងអស់ត្រូវបំផ្លាញគ្មានសល់នោះទេ។ លុយប្រហែលជា ៥លានរៀល ហើយក្នុងនោះចំណាយច្រើនលើជី។
- Interview with (Mr. ToeungTeang -Farmer and Rice Buyer):
កាលពីឆ្នាំមុន ខ្ញុំប្រមូលផលបានតិចតែស្រូវវាថ្លៃ តែសម្រាប់ឆ្នាំនេះស្រូវខូចស្ទើរតែទាំងស្រុង ហើយតម្លៃ វិញថោកជាងកន្ទួកទៅទៀត។ តាមចិត្ត ខ្ញុំចង់តែយកស្រូវដែលប្រមូលបានទៅកិចធ្វើជាកន្ទួកអោយអស់នោះទេ យកទៅអោយជ្រូកស៊ីវិញបានថ្លៃជាង។
- Interview with (Mr. ToeungTeang – Farmer and Rice Buyer):
សម្រាប់នេះមានកសិករខ្លះអាចប្រមូលផងបានមកវិញខ្លះ គេអាចប្រមូលមកវិញបានខ្លះដោយសារតែពួកគាត់ទិញទឹកពីភូមិជិតៗខាងដើម្បីស្រោចស្រប់ ហើយការទិញទឹកនោះវាថ្លៃណាស់ ប៉ុន្តែពួកយើងត្រូវតែទិញដើម្បីយើងទទួលបានផលបានខ្លះ។ ទឹកដែលទិញមានតម្លៃ 75$/មួយហិកតា។ ឆ្នាំនេះពួកយើង ពិតជាសយខ្លាំណាស់។
- Interview with (Mr. Toeur – Chief of Prey Chrouk village):
ភូមិរបស់ខ្ញុំអត់មានប្រព័ន្ធធារាសាស្រ្តនោះទេ។ ពួកយើងធ្វើស្រែពឹងលើមេឃទាំងស្រុង។ ស្ទឹងនេះរាល់ខែប្រាំងគឺរីងអស់ដោយសារតែវារាក់ពេក។ ប្រជាជនក្នុងភូមិនេះពឹងផ្អែកលើទឹកស្ទឹងនេះគ្រប់គ្នា។
ពេលនេះពួកយើងសម្រាច់ចិត្តស្តារឡើងវិញ ដើម្បីអោយមានជម្រៅជ្រៅអាចស្តុកទឹកបានច្រើនសម្រាប់ប្រើប្រាស់នារដូវក្តៅ រឺពេលរដូចរាំង ចឹងឆ្នាំក្រោយៗបើគ្មាភ្លៀងគឺយើងអាចប្រើទឹកពីស្ទឹងនេះបានសម្រាប់ធ្វើស្រែនិងជីវិតរស់នៅប្រចាំថ្ងៃ។
ខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាល ក៏ដូចជាអង្គការនានា សូមជួយមកស្តារស្ទឹងមួយនេះផង សម្រាប់ប្រជាជនខ្ញុំអាចមានទឹកប្រើប្រាស់នារដូវប្រាំងរឺរដូចរាំ។សូមអរគុណ
A24
Discussion about this post