Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
វិចារណកថា៖ វត្តមានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះផ្ទាល់ប្រមូលទិញផ្លែមៀនប៉ៃលិនបង្ហាញពីកាយវិការសប្បុរស

ពិតជាអស្ចារ្យមែន! មៀនប៉ៃលិនត្រឹមតែ១,៩០០រៀល ទៅដល់ក្រុងព្រះសីហនុហើយទីតាំងលក់នៅផ្សារហ្វូរិ ក្បែរវិមានឯករាជ្យ

នារីដែលត្រូវប៉ូលីសវាយបែកក្បាលឈាមស្រោចជោគខ្លួនយ៉ាងកំសត់ សំពះសុំឯកឧត្តម ស ថេត ជួយរកយុត្តិធម៌

វិចារណកថា៖ វត្តមានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះផ្ទាល់ប្រមូលទិញផ្លែមៀនប៉ៃលិនបង្ហាញពីកាយវិការសប្បុរស

September 8, 2021
in Business
1k
SHARES
5.4k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

ប្រជាពលរដ្ឋ ពាណិជ្ជករ បានលើកឡើង និងកោតសរសើរនូវសកម្មភាពដ៏អាចក្លាហាន ទឹកចិត្តសប្បុរស និងទន់ភ្លន់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា ក្នុងការលះបង់បរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនរាប់លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល និងចុះជួយដោយផ្ទាល់ដើម្បីចូលរួមប្រយុទ្ធប្រឆាំងគ្រប់គ្រងស្ថានការណ៍នៃគ្រាដែលប្រទេសកម្ពុជាជួបគ្រោះធម្មជាតិផ្សេងៗ។

ការកោតសរសើរនេះ គ្រាដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អញ្ជើញធ្វើដំណើរចុះផ្ទាល់មកប្រមូលទិញផ្លែមៀន របស់ប្រជាកសិករកំពុងជួបបញ្ហាខ្វះទីផ្សារ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ នៅខេត្តបាត់ដំបងជាប់ព្រំដែនថៃ។ នេះជាលើកទីមួយហើយ ដែលអ្នកឧកញ៉ាដំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចុះប្រមូលទិញផ្លែមៀនប៉ៃលិនជាច្រើនតោន ដល់ចម្ការពីបងប្អូនប្រជាកសិករ។

កាលពីដើមខែសីហា កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានប្រើថវិកាផ្ទាល់ខ្លួនប្រមូលទិញផ្លែមៀនប៉ៃលិន (តាង៉ែន) ដើម្បីសម្រួលកុំឱ្យប្រជាពលរដ្ឋជាម្ចាស់ចម្ការខាតបង់ថវិកាដែលបានវិនិយោគលើការដាំដុះ កាយវិការចុះជួយនេះសរបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាជន នៅក្បែរប្រជាជន រួមសុខរួមទុក្ខដោះស្រាយជាជូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្សសម្តេចតេជោ ហ៊ុន សែន បានចុះមកឈរជើងប្រមូលទិញផ្លែមៀននៅក្នុងខេត្តបាត់ដំបងអស់រយៈពេលជិត២០ថ្ងៃ។ ផ្លែមៀនដែលបានប្រមូលទិញ ក៏ត្រូវបានចាត់ចែងដឹកយកជូនមន្ត្រីរាជការនៅតាមក្រសួងស្ថាប័ន តាមខេត្ត ក៏ដូចជាកងកម្លាំង ក្រុមគ្រូពេទ្យ ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ១៩ផងដែរ។

ស្របពេលជាមួយគ្នានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានប្រកាសទិញមៀនប៉ៃលិន (តាង៉ែន) ពីបងប្អូនកសិករចំនួន ១ពាន់តោនមកដាក់លក់ក្នុងផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា។ ការប្រកាសនេះធ្វើឡើងដើម្បីជួយសម្រួលបញ្ហាការលំបាកកង្វះទីផ្សារ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ថិតក្នុងស្ថានភាពដ៏លំបាកនៃវិបត្តិកូវីដ-១៩។
អ្នកឧកញ៉ាមានប្រសាសន៍ថា៖ “ការលំបាករបស់ ប្រជាកសិករ ការលំបាករបស់រាជរដ្ឋាភិបាល ក៏ដូចជាការលំបាករបស់ខ្ញុំ ខ្ញុំមានចំណូលខ្ញុំមានជីវភាពល្អក៏ដោយសារតែប្រជាកសិករនិងរាជរដ្ឋាភិបាល។ ដូច្នេះហើយអ្វីដែលអាចជួយបាន យើងត្រូវតែជួយគ្នា ខ្ញុំសម្រេចជួយទិញមៀនឬតាង៉ែន ចំនួន ១.០០០តោន មកដាក់ក្នុងផ្សារកសិផលឡេងណាវ៉ាត់ត្រា ដោយលក់ក្នុងតម្លៃខាតដើម”។

ការប្រកាសបើកយុទ្ធនាការទ្រង់ទ្រាយធំប្រមូលទិញផ្លែមៀនប៉ៃលិន រហូតដល់ ១ពាន់តោន ពីប្រជាកសិករផ្ទាល់ ដែលកំពុងដង្ហើយហៅ រកទីផ្សារលក់ចេញរបស់អ្នកឧកញ៉ា ក៏មានលោកឧកញ៉ា ម្ចាស់ក្រុមហ៊ុន និងបងប្អូនប្រជាពលរដ្ឋ បានបញ្ជាទិញផ្លែមៀនប៉ៃលិន បន្តពីផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ជាច្រើនតោនផងដែរ។
ទាក់ទងនឹងយុទ្ធនាការប្រមូលទិញផ្លែមៀនប៉ៃលិននេះដែរ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ការប្រមូលទិញរយៈពេលជិត២០ថ្ងៃនោះ គឺប្រមូលទិញផ្លែមៀនរបស់ប្រជាពលរដ្ឋបានជិត ២ពាន់តោន។ ការប្រមូលទិញកាលពីជំហ៊ានទី១ មិនទាន់អស់នៅឡើយ និងមានការស្នើសុំពីប្រជាពលរដ្ឋម្ចាស់ចម្ការផងនោះ ទើបរូបលោកបានរាយការណ៍ និងគោរពស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីជួយទិញផ្លែមៀនបន្ត។

ក្រោយទទួលបានការស្នើសុំនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តំណាងសម្តេចផ្ទាល់ចុះមកប្រមូលទិញផ្លែមៀននៅសេសសល់នេះ ហើយបើតាមការបញ្ជាក់ពីអភិបាលខេត្តបាត់ដំបង ផ្លែមៀនដែលត្រូវប្រមូលទិញបន្តនេះ មានចំនួន៧ចម្ការ។

បើតាមការបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាល ការប្រមូលទិញផ្លែមៀននេះ គឺទិញតែពីប្រជាពលរដ្ឋជាម្ចាស់ចម្ការដែលមានជីវភាពខ្សត់ខ្សោយប៉ុណ្ណោះ។ ដោយឡែកម្ចាស់ចម្ការដែលមានជីវភាពធូរធា គឺមិនត្រូវបានប្រមូលទិញនោះឡើយ ហើយមួយវិញទៀត មៀនរបស់អ្នកដែលមានចម្ការធំៗនោះ ក៏មិនទាន់អាចប្រមូលផលបានផងដែរ។

ដោយមានការចង្អុលបង្ហាញផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំកំពូលតារាចម្រៀងល្បីៗប្រចាំប្រទេសពីររូប គឺលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត ចុះទៅប្រមូលទិញផ្លែមៀនប៉ៃលិនដល់ចំការរបស់ប្រជាកសិករ ដែលនេះបង្ករឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង និងកោតស្ងប់ស្ងែងសរសើរនូវទឹកចិត្តវីរភាព សប្បុរសធម៌របស់អ្នកឧកញ៉ា ក៏ដូចជាសិល្បករដែលចុះមកទីតាំងដោយផ្ទាល់នៅពេលនេះ។

ក្នុងទឹកមុខសប្បាយរីករាយ អាម្មរណ៍ចាក់ដោតមិនខ្លាចនឿយហត់ លោក ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត បានសម្ដែងការសប្បាយ ព្រមទាំងបានលើកទឹកចិត្តប្រជាពលរដ្ឋ។ លោកថា សូមឲ្យប្រជាពលរដ្ឋដែលបានដាំផ្លែមៀនក្រអូបក៏ដូចជាតាង៉ែនកុំអស់សង្ឃឹម ប្រមុខរដ្ឋាភិបាលក៏ដូចជាសប្បុរសជនមួយចំនួនធំបានយកចិត្តទុកដាក់បងប្អូន មិនឲ្យបងប្អូននៅឯកការឡើយ។

អ្វីដែលរិទ្ធតែធ្វើឲ្យមហាជនកោតសរសើរទៀតនោះ អ្នកឧកញ៉ា កាលពីថ្ងៃទី៦ ខែកញ្ញានេះ បានចុះចាត់ចែងដឹកនាំដោយផ្ទាល់មៀនប៉ៃលិន បាត់ដំបងរាប់រយតោន ដើម្បីបែងចែកតាមបណ្ដាខេត្ត មានដូចជា កំពង់ស្ពឺ តាកែវ កំពត និងក្រុងព្រះសីហនុ។ បើតាមការលើកឡើងរបស់អ្នកឧកញ៉ា ការចុះដោយផ្ទាល់នៅពេលនេះគឺដើម្បីជៀសវាង ផ្លែមៀនខួចគុណភាព និងដើម្បីឲ្យទាន់សភាពការផ្លែមៀន របស់បងប្អូនប្រជាកសិករ ខេត្តប៉ៃលិន និង បាត់ដំបង ដែលកំពុងទុំ សស្រាក់សស្រាំប្រមូលផលនោះ។

អ្នកឧកញ៉ាមានប្រសាសន៍ថា “ខ្ញុំបាទសូមអរគុណ ទៅដល់សប្បុរសជនទាំងអស់ដែលបានជួយទិញផ្លែមៀនរបស់កសិករដែលកំពុងតែជួបវិបត្តិដោយសារកូវីដ-១៩ នេះបង្ហាញឱ្យឃើញពីសាមគ្គីភាពដ៏រឹងមាំរបស់ប្រជាជាតិយើង”។

ការអន្តរាគមន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងអ្នកឧកញ៉ា បានបង្ហាញឱ្យឃើញនូវកាយយកចិត្តទុកដាក់ និងគិតគូរខ្ពស់របស់សម្តេចតេជោចំពោះប្រជាពលរដ្ឋគ្រប់រូបនៅពេលជួបការលំបាក៕

ដោយ៖ ឧកញ៉ា តម្រា

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
នារីដែលត្រូវប៉ូលីសវាយបែកក្បាលឈាមស្រោចជោគខ្លួនយ៉ាងកំសត់ សំពះសុំឯកឧត្តម ស ថេត ជួយរកយុត្តិធម៌

នារីដែលត្រូវប៉ូលីសវាយបែកក្បាលឈាមស្រោចជោគខ្លួនយ៉ាងកំសត់ សំពះសុំឯកឧត្តម ស ថេត ជួយរកយុត្តិធម៌

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះផ្ទាល់ទាំងកន្លែងទិញនិងកន្លែងលក់បន្ទាប់ពីសម្ដេចតេជោនិងសម្ដេចគតិបណ្ឌិត បញ្ចេញសារមួយនេះ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះផ្ទាល់ទាំងកន្លែងទិញនិងកន្លែងលក់បន្ទាប់ពីសម្ដេចតេជោនិងសម្ដេចគតិបណ្ឌិត បញ្ចេញសារមួយនេះ

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!