ភ្នំពេញ៖ នៅលើបណ្តាញសង្គមហ្វេសប៊ុកក៏ដូចជាតិកតុក មានមហាជនជាច្រើនសម្តែងការហួសចិត្តនិងនាំគ្នាលាន់មាត់ថា លើសហើយលោកលពូប៉ូលីស ព្រោះមានករណីនារីរូបស្អាតម្នាក់បានបែកក្បាលហូរឈាមស្រោចខ្លួនយ៉ាងកំសត់ បន្ទាប់ពីនាងជិះគោលដៅចរាចរណ៍តែចំប៉ះប៉ូលីសម្នាក់ទាញអាញកូមវាយមួយទំហឹងដៃទៅលើពួកនាងបណ្តាលឱ្យដួលធ្លាក់ចេញពីម៉ូតូរមៀលថ្នល់បង្កការភ្ញាក់ផ្អើលពីសំណាក់អ្នកធ្វើដំណើរថែមទៀត។
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា មាននារីរូបស្អាតម្នាក់រងរបួសបែកក្បាលនិងដួលធ្លាក់ចេញពីម៉ូតូថែមទាំងហូរឈាមស្រោចខ្លួនបន្ទាប់ជិះគេចពីគោលអនុវត្តន៍ច្បាប់ចរារចណ៍ត្រូវបានសមត្ចកិច្ចយកវិទ្យុទាក់ទងវាយបណ្ដាលរងរបួសបែកក្បាល។ នារីរូបនេះស្អាតនេះ មានឈ្មោះថា Mo Nich ហេតុការណ៍ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ វេលាម៉ោង៨៖២០នាទីយប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១។

ក្រោយហេតុការណ៍ដ៏ហួសហេតុនេះបានធ្វើឱ្យមហានជនជាច្រើនសម្តែងការប្រតិកម្មយ៉ាងខ្លាំងចំពោះ សមត្ថកិច្ចមួយរូបដែលបានលើកដៃរបស់ខ្លួនដែលមានកាន់វិទ្យុទាក់ទងវាយទៅលើអ្នកបើកបរម៉ូតូដែលជាប្អូនប្រុសរបស់នាង តែប្អូនប្រុសរបស់នាងគេចក៏ចំក្បាលរបស់ស្រីស្អាតរូបនេះ ធ្វើឱ្យបែកក្បាលធ្ងន់ធ្ងរ ហូរឈាមស្រោចខ្លួន។ មហាជនជាច្រើននាំគ្នាបញ្ចេញមតិ រិះគន់ និង ស្នើរឱ្យលោកស្នងការនគរបាលរាជធានីភ្នំពេញ បើកការស៊ើបអង្កេត និងដាក់ទោសវិន័យលើសមត្ថកិច្ច ដែលបានប្រើហិង្សាវាយទៅលើប្រជាពលរដ្ឋ។ មតិមហាជនជាច្រើន ក៏នាំគ្នាលើកឡើងផងដែរថា ខុសច្បាប់ចរាចរណ៍ អាចប្រើអំពើហិង្សារបានដែរឬ បានជាសមត្ថកិច្ចរូបនេះ ធ្វើបែបនេះ? ចម្លើយ និង ការបកស្រាយពីមហាជន ទៅលើសមត្ថកិច្ចដែលអនុវត្តច្បាប់ខុសក្រមសីលធម៌នេះ គឺទុកឱ្យស្នងការនគរបាលរាជធានីភ្នំពេញជាអ្នកបកស្រាយ និង ចំណាត់ការណ៍ ប៉ុណ្ណោះ។

ប៉ុន្តែជនរងគ្រោះក៏បានស្នើរសុំដោយសំពះដល់ឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាមានចំណាត់ការចំពោះករណីជនរងគ្រោះ បើទោះបីជាពួកនាងខុសច្បាប់ចរាចរណ៍យ៉ាងណាក៏ មិនត្រូវប្រើអំពើហិង្សារលើនាងដែរ។ ជនរងគ្រោះ ស្នើរសុំ ឯកឧត្តម ស ថេត មេត្តាដាក់ទោសនិងដោះស្រាយចំពោះទង្វើសមត្ថកិច្ចរូបនេះ។

ចំពោះសមត្ថកិច្ចដែលឈរស្ទាក់ចាប់អ្នកបើកម៉ូតូខុសច្បាប់ចរាចរណ៍ អត់ពាក់នោះ ហើយទាញវិទ្បុទាក់ទងវាយក្បាលនារីរូបស្អាតនោះ មានឈ្មោះ “វ៉ាត់ ពិសី”។ សមត្ថកិច្ចរូបនេះ ត្រូវបានប្រជាពលរដ្ឋឱ្យដឹងថា ជាមន្ត្រីនគរបាលបំរើការក្នុងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ហើយយប់កើតហេតុនោះ គឺប៉ូលីសកំពុងអនុវត្តតួនាទី ដាក់គោលដាក់ចាប់អ្នកបើកបរខុសច្បាប់ តែមកអនុវត្តអំពើហិង្សារទៅលើអ្នកខុសរហូតឱ្យស្រីស្អាតរូបនេះ រងរបួសបែកក្បាលយ៉ាងវេទនា៕









Discussion about this post