Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
ពិតអស្ចារ្យមែនដើម្បីព្រះសង្ឃគង់ចាំវស្សា! TV5 ខំប្រឹងយកទ័យទានប្រគេនដល់២០វត្តត្រឹមតែមួយថ្ងៃសោះ

ទូរទស្សន៍ផ្នែកកម្សាន្តឈានមុខគេមួយនៅកម្ពុជា ធ្វើបុណ្យ១០០វត្ត ដោយមិនខ្លាចនឿហត់

កម្មវិធីរបស់ទីភ្នាក់ងារ USAID រួមចំណែកក្នុងការជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

ពិតអស្ចារ្យមែនដើម្បីព្រះសង្ឃគង់ចាំវស្សា! TV5 ខំប្រឹងយកទ័យទានប្រគេនដល់២០វត្តត្រឹមតែមួយថ្ងៃសោះ

September 15, 2021
in Social
1k
SHARES
5.4k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

ភ្នំពេញ៖ ពិតមិនធម្មតាឡើយសម្រាប់មនុស្សទូទៅ តែសម្រាប់ក្រុមថ្នាក់ដឹកនាំនៃស្ថានីយទូរទស្សន៍លេខ៥(TV5) បានបន្តបេសកម្មរបស់ខ្លួនក្នុងការធ្វើបុណ្យឱ្យ១០០វត្ត ដោយថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ ជាសកម្មភាពលើកទី៥ ដើម្បីគាំទ្រព្រះពុទ្ធសាសនាខ្មែរយើង ក្នុងប្រគេនទ័យទានទៅដល់២០វត្តក្នុងពីរខេត្តត្រឹមពេលមួយថ្ងៃ ខណៈព្រះសង្សទូរទាំងប្រទេសកំពុងគង់ចាំព្រះវស្សានៃព្រះពុទ្ធសាសនា។

ដើម្បីគាំទ្រដល់ព្រះពុទ្ធសាសនា និង គិតគូរដល់ព្រះសង្ឃក្នុងគ្រាវិបត្តិកូវិដ១៩ ស្ថានីយទូរទស្សន៍លេខ៥ និង ក្រុមហ៊ុនដ៏ធំនៅកម្ពុជាគឺ “ថៃណាខន ផាន់ថាណា” ដែលដឹកនាំដោយលោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ បានមូលមតិឯកភាពគ្នាជាមួយក្រុមហ៊ុន TNP Health Care, និង Chamatharn Co, Ltd ផលិតទឹកកក EVA Premier Ice មានគោលដៅក្នុងការធ្វើបុណ្យចំនួន១០០វត្ត ក្នុងរដូវកាលចូលវស្សានៃព្រះពុទ្ធសាសនា ឆ្នាំនេះ។

តំណាងថ្នាក់ដឹកនាំនៃTV៥របស់លោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ បានបន្តសកម្មភាពធ្វើបុណ្យជាដំណាក់លើកទី៥កាលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ជាថ្ងៃចេញដំណើររបស់TV៥ក្នុងការធ្វើបុណ្យដោយមានទ័យវត្ថុជាច្រើនមុខ សម្រាប់ព្រះសង្ឃដែលកំពុងគង់ចាំវស្សាក្នុងវត្តអារាម។ ដោយលើកទី១ លើកទី២ និងលើកទី៣ និង លើកទី៤ គឺក្រុមការងារបានប្រគេនទ័យទានបានសម្រេច៥០វត្តរួច កន្លងមកហើយ។

សម្រាប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ពិតជាពិសេសពិសាលសម្រាប់ក្រុមកាងារនិងថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍លេខ៥ បានខំប្រឹងព្យាយាមធ្វើដំណើរទៅកាន់វត្តជាច្រើនក្នុងខេត្តកណ្តាលនិងកំពង់ចាម ដើម្បីយកទ័យទានជាច្រើនមុខជូនដល់ព្រះសង្សកំពុងគង់ចាំព្រះវស្សា។ សម្រាប់ថ្ងៃនេះផងដែរ ស្ថានីយទូរទស្សន៍លេខ៥ បានធ្វើសម្រេចក្នុងបេសកម្មរបស់ខ្លួនយកទ័យទានបាន២០វត្តត្រឹមរយៈក្នងមួយថ្ងៃពេញ តាមគោលដៅដែលកំណត់ និង ស្វែងរក វត្តដែលកំពុងមានការខ្វះខាតត្រូវការថ្នាំ សម្ភារ ចាំបាច់ប្រើប្រាស់។

លោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ ដែលជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនខាងលើនេះតំណាងឱ្យក្រុមការងារថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍លេខ៥ ក្នុងយកទ័យវត្ថុ សម្រាប់ព្រះសង្ឃ ក្នុងការប្រើប្រាស់ជាចំបាច់មានដូចជា ទឹកបរិសុទ្ធលីយ៉ុង២០០កេសធំ, ថ្នាំពេទ្យកម្រិតបឋមប្រើប្រាស់ក្នុងគ្រាវិបត្តិកូវិដ១៩ចំនួន២០០កេសធំ, ទឹកផ្លែឈើពៅសុខភាពម៉ាក Blue ២០០កេសធំ, ស្លាដកចំនួន១០០, និងបច្ច័យមួយចំនួនសម្រាប់១០០វត្ត។ ចំនួនទ័យវត្ថុទាំងនេះ ត្រូវបានថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍លេខ៥ជាច្រើនរូប តំណាងលោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ បានចាប់ផ្តើមប្រគេនដល់វត្តចំនួន១០០វត្តដែលជុំវិញរាធានីភ្នំពេញនិងតាមបណ្តាមួយចំនួនបានបីលើកនេះ កន្លងមកហើយ។

ដោយថ្ងៃនេះជាសកម្មភាពលើកទី៥ ថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍លេខ៥ បានសម្រេចភារកិច្ចយកទ័យវត្ថុដែលជាតម្រូវចំបាច់ ប្រើប្រាស់បានប្រគេនដល់វត្តចំនួន២០វត្តបន្តទៀត កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។ ដោយមួយវត្តទទួលបានទ័យវត្ថុ ទឹកបរិសុទ្ធលីយ៉ុង២កេសធំ, ថ្នាំពេទ្យកម្រិតបឋមប្រើប្រាស់ក្នុងគ្រាវិបត្តិកូវិដ១៩ចំនួន២កេសធំ, ទឹកផ្លែឈើពៅសុខភាពម៉ាក Blue ១កេសធំ, ស្លាដកចំនួន១, និងបច្ច័យមួយចំនួនធំបន្ថែមពីលើផងដែរ។

ជាសមួយគ្នានោះ លោក ហួង តារាមុនី អគ្គនាយកទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ តំណាងលោកបណ្ឌិត សុប៉ាឆៃ វីរៈភូជុង្គ (Supachai Verapuchong) បាននាំយកសម្តីរបស់លោកបណ្ឌិតឱ្យដឹងថា លោកមានទឹកចិត្តសប្បុរសធម៌ដែលមិនភ្លេចឡើយក្នុងការជួយជ្រោមជ្រែង ក្នុងវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ហើយការធ្វើបុណ្យលោកបណ្ឌិតក៏រំលឹកនូវកុសលផលបុណ្យទាំងអស់បានដល់ក្រុមការងារនៃក្រុមហ៊ុនរបស់លោកទាំងអស់ ជាពិសេសប្រជាជនពលរដ្ឋខ្មែរទូរទាំងប្រទេសកម្ពុជាឆាប់រួចផុតពីវិបត្តិជំងឺកូវិដ១៩ ត្រឡប់រស់សុខសាន្តវិញ។

សារផ្តាំពីចម្ងាយរបស់លោកបណ្ឌិត សុប៉ាឆៃ វីរៈភូជុង្គ លោកក៏រំពឹងទុកថា ដំណើរធ្វើបុណ្យនាំទ័យវត្ថុសំខាន់ៗ ទៅកាន់១០០វត្តលើកនេះ សូមឱ្យសម្រេចនិងសុខសាន្តទាំងអស់គ្នា។ សកម្មភាពលើកនេះជាលើកទី៥ ដែលលោកតំណាងឱ្យ លោកបណ្ឌិត សុប៉ាឆៃ វីរៈភូជុង្គ បានសម្រេចប្រគេនទ័យទានបានដល់វត្តខ្មែរចំនួន២០វត្តបន្ថែមទៀត សរុបបានកើនចំនួន៧០វត្ត នៅសល់៣០០វត្តបន្តទៀត ដែលនឹងត្រៀមធ្វើបុណ្យនាថ្ងៃខាងមុននេះទៀត។

សូមបញ្ជាក់ថា បេសកម្មលើកទី៥ ដែលបានប្រគេនបានចំនួន១៦ វត្តមានដូចជា៖ ១. វត្តបាក់ខែង ២.វត្ត សូរិយាពោធិមាស ៣.វត្ត ចំបកមាស ៤.វត្ត រតនបុប្ផារាម ៥. វត្ត មជ្ឈមណ្ឌលវិបស្សនាធុរៈពោធិញ្ញាណ ៦. វត្តមហាអម្ពវន័ (ឬស្សីជ្រោយ) ៧. វត្ត មហានិគ្រោធ (ព្រែកដំបងចាស់) ៨. វត្ត មជ្ឈឹមសារាម ៩. វត្ត ជ្រៃមាសសាគរ (ព្រែកដំបងថ្មី) ១០. ក្រពើហារ (ជ្រុងថ្មី) ១១. វត្ត រកាកោក្នុង ១២.វត្ត ប្រាសាទរង្សី ហៅ វត្ត កំពង់ប្រសាទ ១៣. វត្ត ស៊ីសុវត្ថិត្ថារាម ហៅ វត្ត ភ្នំដិល ១៤. វត្ត គិរីបុប្ផារាម ហៅ វត្តបាធាយ ១៥. វត្ត ត្រពាំងទា ១៦. វត្ត សិរីចំប៉ា ១៧. វត្ត មេព្រីង ១៨. វត្ត ចាន់ម៉ូលី ១៩. តាំងឃ្លក និង ២០. វត្ត ពោធិវង្ស ដោយវត្តទាំង២០នេះ មានទីតាំងស្រុកនីមួយៗនៃ ខេត្តកណ្តាល និង កំពង់ចាម ទាំងអស់៕

១. វត្តបាក់ខែង

២.វត្ត សូរិយាពោធិមាស

៣.វត្ត ចំបកមាស

៤.វត្ត រតនបុប្ផារាម

៥. វត្ត មជ្ឈមណ្ឌលវិបស្សនាធុរៈពោធិញ្ញាណ ៦. វត្តមហាអម្ពវន័ (ឬស្សីជ្រោយ) ៧. វត្ត មហានិគ្រោធ (ព្រែកដំបងចាស់) ៨. វត្ត មជ្ឈឹមសារាម ៩. វត្ត ជ្រៃមាសសាគរ (ព្រែកដំបងថ្មី) ១០.វត្ត ក្រពើហារ (ជ្រុងថ្មី)

១១.វត្ត រកាកោក្នុង

១២.វត្ត ប្រាសាទរង្សី ហៅ វត្ត កំពង់ប្រសាទ

១៣.វត្ត ស៊ីសុវត្ថិត្ថារាម ហៅ វត្ត ភ្នំដិល

១៤.វត្ត គិរីបុប្ផារាម ហៅ វត្តបាធាយ

១៥.វត្ត ត្រពាំងទ

១៦.វត្ត សិរីចំប៉ា

១៧. វត្ត មេព្រីង

១៨. វត្ត ចាន់ម៉ូលី

១៩. តាំងឃ្លក

២០. វត្ត ពោធិវង្ស

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
កម្មវិធីរបស់ទីភ្នាក់ងារ USAID រួមចំណែកក្នុងការជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

កម្មវិធីរបស់ទីភ្នាក់ងារ USAID រួមចំណែកក្នុងការជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

ការបិទសាលាក្នុងប្រទេសស្រីលង្កាដែលបណ្តាលមកពីមេរោគកូវីដ១៩ អាចជះឥទ្ធិពលអាក្រក់ដល់កុមារទៅថ្ងៃអនាគត

ការបិទសាលាក្នុងប្រទេសស្រីលង្កាដែលបណ្តាលមកពីមេរោគកូវីដ១៩ អាចជះឥទ្ធិពលអាក្រក់ដល់កុមារទៅថ្ងៃអនាគត

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!