Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
មិនសរសើរមិនបាន! ១០០វត្តធ្វើបុណ្យទាល់តែគ្រប់, TV5 គិតគូរដល់ព្រះសង្ឃ

TV5 ធ្វើបុណ្យលើកនេះសប្បាយចិត្តជ្រះថ្លាខ្លាំង នៅពេលជួបព្រះអង្គ គូ សុភាព ក្នុងបេសកម្ម១០០វត្ត

សូមសរសើរចិត្តអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសផ្ដល់អាហារូបករណ៍និស្សិតក្រីក្រ១៥០នាក់និងរកការងារឱ្យធ្វើទៀត

មិនសរសើរមិនបាន! ១០០វត្តធ្វើបុណ្យទាល់តែគ្រប់, TV5 គិតគូរដល់ព្រះសង្ឃ

September 21, 2021
in Social
1k
SHARES
5.4k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

ភ្នំពេញ៖ ពិតជាមិនធម្មតាឡើយសម្រាប់មនុស្សទូទៅ តែសម្រាប់ក្រុមថ្នាក់ដឹកនាំនៃស្ថានីយទូរទស្សន៍លេខ៥(TV5) បានបន្តបេសកម្មរបស់ខ្លួនក្នុងការធ្វើបុណ្យឱ្យ១០០វត្ត ដោយថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ ជាសកម្មភាពលើកទី៧ ដើម្បីគាំទ្រព្រះពុទ្ធសាសនាខ្មែរយើង ក្នុងយកទ័យទាន ដល់ទៅ១៥វត្តក្នុងពីរខេត្តកណ្តាលនិងជាយក្រុងរាជធានីភ្នំពេញប្រើពេលតែមួយថ្ងៃ ខណៈព្រះសង្សទូរទាំងប្រទេសកំពុងគង់ចាំព្រះវស្សានៃព្រះពុទ្ធសាសនា។

ដើម្បីគាំទ្រដល់ព្រះពុទ្ធសាសនា និង គិតគូរដល់ព្រះសង្ឃក្នុងគ្រាវិបត្តិកូវិដ១៩ ស្ថានីយទូរទស្សន៍លេខ៥ និង ក្រុមហ៊ុនដ៏ធំនៅកម្ពុជាគឺ “ថៃណាខន ផាន់ថាណា” ដែលដឹកនាំដោយលោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ បានមូលមតិឯកភាពគ្នាជាមួយក្រុមហ៊ុន TNP Health Care, និង Chamatharn Co, Ltd ផលិតទឹកកក EVA Premier Ice មានគោលដៅក្នុងការធ្វើបុណ្យចំនួន១០០វត្ត ក្នុងរដូវកាលចូលវស្សានៃព្រះពុទ្ធសាសនា ឆ្នាំនេះ។

សូមបញ្ជាក់ថា ក្នុងដំណើរបេសកម្មធ្វើបុណ្យលើកទី7នេះ បានដល់យកទ័យទាន ប្រគេនដល់វត្តបានសម្រេច១៥បន្ថែមគឺសម្រេចវត្ត១០០ដោយ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ TV5ទៅដល់វត្តមានដូចជា 1. វត្ត ព្រែកព្នៅ 2. វត្ត អង្គសិរីសួស្តី 3. វត្ត សុវណ្ណរាសីរតនារាម ហៅ សំរោងកណ្តាល 4. វត្តជេត្ថា ហៅវត្ត ក្រួស 5. វត្ត ទេពរង្សី 6. វត្ត ព្រែកតាទែន 7. វត្ត ពាមសត្ថារាម 8. វត្ត ម៉ូនីសោភា 9.វត្ត ចេតិថ្មី 10. ពោធិកំបោក 11. វត្ត ស្បែង 12. វត្តសាលាគូ 13. វត្ត ព្រះសុគន្ធមានបុណ្យ 14. វត្ត ទេពប្រណម្យ 15. វត្ត ព្រះធម៌ត្រៃយ៍ ។

តំណាងថ្នាក់ដឹកនាំនៃTV៥របស់លោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ បានបន្តសកម្មភាពធ្វើបុណ្យជាដំណាក់លើកទី៥កាលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ជាថ្ងៃចេញដំណើររបស់TV៥ក្នុងការធ្វើបុណ្យដោយមានទ័យវត្ថុជាច្រើនមុខ សម្រាប់ព្រះសង្ឃដែលកំពុងគង់ចាំវស្សាក្នុងវត្តអារាម។ ដោយលើកទី១ លើកទី២ និងលើកទី៣ លើកទី៤ លើកទី៥ និង លើកទី៦ គឺក្រុមការងារបានប្រគេនទ័យទានបានសម្រេច៨៥វត្តរួច កន្លងមកហើយ។

សម្រាប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១កន្លងមកនេះ ពិតជាពិសេសពិសាលសម្រាប់ក្រុមកាងារនិងថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍លេខ៥ បានខំប្រឹងព្យាយាមធ្វើដំណើរទៅកាន់វត្តជាច្រើនក្នុងជាយរាជធានីភ្នំពេញ និង ខេត្តកណ្តាល ដើម្បីយកទ័យទានជាច្រើនមុខជូនដល់ព្រះសង្សកំពុងគង់ចាំព្រះវស្សា។ សម្រាប់ថ្ងៃនេះផងដែរ ស្ថានីយទូរទស្សន៍លេខ៥ បានធ្វើសម្រេចក្នុងបេសកម្មរបស់ខ្លួនយកទ័យទានបាន១៥វត្តបន្ថែម ដោយប្រើត្រឹមរយៈក្នងមួយថ្ងៃពេញ តាមគោលដៅដែលកំណត់ និង ស្វែងរក វត្តដែលកំពុងមានការខ្វះខាតត្រូវការថ្នាំ សម្ភារ ចាំបាច់ប្រើប្រាស់ ក្នុងបេសកម្ម១០០វត្ត ។

ដោយថ្ងៃនេះជាសកម្មភាពលើកទី៥ ថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍លេខ៥ បានសម្រេចភារកិច្ចយកទ័យវត្ថុដែលជាតម្រូវចំបាច់ ប្រើប្រាស់បានប្រគេនដល់វត្តចំនួន៨៣វត្តបន្តទៀត កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។ ដោយមួយវត្តទទួលបានទ័យវត្ថុ ទឹកបរិសុទ្ធលីយ៉ុង២កេសធំ, ថ្នាំពេទ្យកម្រិតបឋមប្រើប្រាស់ក្នុងគ្រាវិបត្តិកូវិដ១៩ចំនួន២កេសធំ, ទឹកផ្លែឈើពៅសុខភាពម៉ាក Blue ១កេសធំ, ស្លាដកចំនួន១, និងបច្ច័យមួយចំនួនធំបន្ថែមពីលើផងដែរ។

ជាសមួយគ្នានោះ លោក ហួង តារាមុនី អគ្គនាយកទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ តំណាងលោកបណ្ឌិត សុប៉ាឆៃ វីរៈភូជុង្គ (Supachai Verapuchong) បាននាំយកសម្តីរបស់លោកបណ្ឌិតឱ្យដឹងថា ដំណើរបុណ្យ១០០វត្ត បើទោះបីជាលំបាកយ៉ាងក៏ណា ក៏ក្រុមការងារថ្នាក់ដឹកនាំរបស់លោកនៅតែខំប្រឹង ធ្វើយ៉ាងណា ក្នុងយកថវិកា ថ្នាំពេទ្យ និងសម្ភារប្រើប្រាស់ចំបាច់ ប្រគេនដល់១០០វត្ត ដែលព្រះសង្ឃកំពុងគង់ចាំព្រះវស្សា។

អគ្គនាយកទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ បាននិយាយទៀតថា ទាំងនេះជាទឹកចិត្តសប្បុរសធម៌ដែលមិនភ្លេចឡើយក្នុងការជួយជ្រោមជ្រែង ក្នុងវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ហើយការធ្វើបុណ្យលោកបណ្ឌិតក៏រំលឹកនូវកុសលផលបុណ្យទាំងអស់បានដល់ក្រុមការងារនៃក្រុមហ៊ុនរបស់លោកទាំងអស់ ជាពិសេសប្រជាជនពលរដ្ឋខ្មែរទូរទាំងប្រទេសកម្ពុជាឆាប់រួចផុតពីវិបត្តិជំងឺកូវិដ១៩ ត្រឡប់មករស់សុខសាន្តវិញ៕

  1. វត្ត ព្រែកព្នៅ
  1. វត្ត អង្គសិរីសួស្តី
  1. វត្ត សុវណ្ណរាសីរតនារាម ហៅ សំរោងកណ្តាល
  1. វត្តជេត្ថា ហៅវត្ត ក្រួស
  1. វត្ត ទេពរង្សី
  1. វត្ត ព្រែកតាទែន
  1. វត្ត ពាមសត្ថារាម
  1. វត្ត ម៉ូនីសោភា

9.វត្ត ចេតិថ្មី

  1. ពោធិកំបោក
  1. វត្ត ស្បែង
  1. វត្តសាលាគូ
  1. វត្ត ព្រះសុគន្ធមានបុណ្យ
  1. វត្ត ទេពប្រណម្យ
  1. វត្ត ព្រះធម៌ត្រៃយ៍
HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
សូមសរសើរចិត្តអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសផ្ដល់អាហារូបករណ៍និស្សិតក្រីក្រ១៥០នាក់និងរកការងារឱ្យធ្វើទៀត

សូមសរសើរចិត្តអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសផ្ដល់អាហារូបករណ៍និស្សិតក្រីក្រ១៥០នាក់និងរកការងារឱ្យធ្វើទៀត

ភ្ញាក់ផ្អើលមែនសុខៗអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បែរ​ជាសម្រេចចូលរៀនថ្នាក់បរិញ្ញាបត្រា

ភ្ញាក់ផ្អើលមែនសុខៗអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បែរ​ជាសម្រេចចូលរៀនថ្នាក់បរិញ្ញាបត្រា

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!