ភ្នំពេញ៖ នោះកាន់តែវីរវរហើយពេលនេះ ក្រោយមានមហាជនជាច្រើនស្នើរឱ្យលោកជំទាវ ហ៊ុន ស៊ីណាត ចេញមុខពិនិត្យលើករណី អាជី ដែលជាអ្នកលក់អនឡាញ តែងតែប្រើសម្តីអសុរជេរប្រមាថមហាជនគ្រប់គ្នា នៅបណ្តាញសង្គមមួយរយៈចុងក្រោយនេះ គឺពីល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ ស្រាប់តែលោកជំទាវពិតចេញមែនដោយ និយាយក្រើនរំលឹកថា បើនៅតែបន្តបែបនេះលោកជំទាវនឹងស្នើរដល់ក្រសួងពាក់ព័ន្ធចាត់ករណីអាជីជាបន្ទាន់។

មហាជន មានការភ្ញាក់ផ្អើលនិងគាំទ្រចំពោះគំនិតរបស់លោកជំទាវន ហ៊ុន ស៊ីណាត ដែលមហាជនស្គាល់ប្អូនស្រីបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការឡាញនៅលើផេកផ្លូវការរបស់លោកជំទាវ ដោយចេញសារព្រមានទៅលើអាជីចំៗ បើនៅតែបន្តជេរសស្តីប្រើសម្តីអាក្រក់ៗហួសហេតុ និង ប្រើកាយវិកាយអាសអាភាសនៅពេលលក់អនឡាញបន្តទៀត លោកជំទាវមានចំណាត់ការ ធ្វើការងារក្រសួងពាក់ព័ន្ធធ្វើការប្តឹងទៅករណី អាជី ដែលបានល្មើសបម្រាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាហាមប្រាមចំពោះអ្នកលក់អនឡាញទាំងអស់ មិនត្រូវប្រើប្រាស់ឬវប្បធម៌ជេរគ្នា និងកាយវិកាយអាសអាភាសជាលក្ខណៈជ្រុលហួសហេតុ ត្រូវក្រសួងចាត់ការណ៍។

លោកជំទាវ ហ៊ុន ស៊ីណាត បាននិយាយថា “ពីថ្ងៃហ្នឹងទៅបើឃើញអាជីជេរទៀតខ្ញុំនឹងឡើងទៅប្ដឹងដល់ក្រសួងដែលពាក់ព័ន្ធ លោកជំទាវបានសំណូមពរឲ្យអាជីឈប់ជេរហើយស្លៀកពាក់ឲ្យបានសមរម្យ សមជាកូនរស់នៅត្រកូលអភិជនដែលមានឪពុកពាក់ផ្កាយ៣ផង តម្លៃទំនៀមទម្លាប់ប្រពៃណីខ្មែរធ្លាក់ចុះដោយសារអ្នកលក់ឡេមួយចំនួន”។

សូមទស្សនិកជនទាំងអស់ ស្តាប់ប្រសាសន៍របស់លោកជំទាវ ហ៊ុន ស៊ីណាត ថ្លែងចំៗព្រមាននឹងចាត់ការណ៍លើករណី អាជី៖
Discussion about this post