Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
បែកធ្លាយប៉ូលីសផ្កាបី វ៉ា វិចិត្រា ប្រធាននាយកដ្ឋានភស្តុភានិងហិរញ្ញវត្ថុក្រសួងមហាផ្ទៃយកកន្លែងធ្វើការធ្វើជាកន្លែងផឹកស៊ី

ក្រុមអ្នកសង្កេតការណ៍៖ តាលីបង់រឹតត្បិតប្រព័ន្ធផ្សព្វផ្សាយនិងសារព័ត៌មាន

មិនសូវដែលឃើញសិចស៊ីស្អាតបែបនេះពីមុន! តែនេះ ហ្វាហ្វា ថតបញ្ចេញតិចៗធ្វើឱ្យកក្រើកខ្លាំង

បែកធ្លាយប៉ូលីសផ្កាបី វ៉ា វិចិត្រា ប្រធាននាយកដ្ឋានភស្តុភានិងហិរញ្ញវត្ថុក្រសួងមហាផ្ទៃយកកន្លែងធ្វើការធ្វើជាកន្លែងផឹកស៊ី

September 30, 2021
in Social
1k
SHARES
5.5k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

ភ្នំពេញ៖ អំពីសកម្មភាពមិនប្រក្រតីរបស់ប្រធានអង្គភាពដែលទើបទទួលបានការតែងតាំង និងមន្ត្រីក្រោមឪវាទមួយចំនួនដែលបង្ករឲ្យ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូ ព្រមទាំងកិត្យានុភាពររបស់នគរបាលជាតិ (ប្រមូលផ្តុំបក្សពួកផឹកស៊ី ច្រៀងបង្កសំលេងរំខានក្នុងអង្គភាព)។ ផ្អែកតាមការស្រាវជ្រាវបឋម នាយ និងមន្ត្រីនគរបាលទាំងនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ។ នេះបើតាមរបាយការណ៍ក្រុមការងារប្រតិកម្មរហ័សអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលឧត្តមសេនីយ៍ ឈាង ភារិទ្ធ គោរពរាយការជូន លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១។

ប្រភពដែលបានបញ្ជាក់ថា៖ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ គណនីហ្វេសបុកឈ្មោះ San Bora ដែលបាន Comments រាយការណ៍ក្នុងគេហទំព័រហ្វេសប៊ុករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អំពីសកម្មភាពមិនប្រក្រតីរបស់ប្រធានអង្គភាពដែលទើបទទួលបានការតែងតាំង និងមន្ត្រីក្រោមឪវាទមួយចំនួនដែលបង្ករឲ្យ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូ ព្រមទាំងកិត្យានុភាពររបស់នគរបាលជាតិ (ប្រមូលផ្តុំបក្សពួកផឹកស៊ី ច្រៀងបង្កសំលេងរំខានក្នុងអង្គភាព)។ ផ្អែកតាមការស្រាវជ្រាវបឋម នាយ និងមន្ត្រីនគរបាលទាំងនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ។

ប្រភពច្បាស់ការណ៍បានឲ្យដឹងថា នាយ និងមន្ត្រីនគរបាយលទាំងនោះ បម្រើការនៅនាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋាន ភស្តុភារនិង ហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ គឺដឹកនាំដោយឧត្តមសេនីយ៍ឯក វ៉ា វិចិត្រា។

សូមជំរាបជូនថា Comments របស់ ម្ចាស់ហ្វេសបុក San Bora មានខ្លឹមសារដូចខាងក្រោម៖ «ខ្ញុំសូមរាយការជូនសម្តេចជ្រាប មានវិធានការចំពោះអំពើពាលាអាវាសែរបស់ផ្កាយ៣ប្រធានអង្គភាពមួយនៅក្រសួងមហាផ្ទៃ ដែលបបួលមន្ត្រីបើកបរឡានដឹកធំៗផឹកស៊ីក្នុងអង្គភាពស្រវឹងរៀងរាល់ថ្ងៃ គឺចាប់ពីប្រធានអង្គភាពនេះ មកកាន់ដំណែង ខែមេសា ឆ្នាំ២០២០ មកភ្លាម បានចំណាយលុយរដ្ឋ សង់បន្ទប់ផ្ទាល់ខ្លួនស្អាតជាងបន្ទប់រដ្ឋមន្ត្រីទៀត អស់ជិត១០ម៉ឺនដុល្លារ។ មិនតែប៉ុណ្ណោះសង់បន្ទប់សម្រាប់ជាកន្លែងផឹកស៊ីនៅក៥នេះ ដោយទុកជាបន្ទប់ធ្វើការបំភាន់ភ្នែកមន្ត្រី តាមពិតរៀបចំទុកផឹកស៊ី ចាក់ចម្រៀងឡូរឡារ ដូចក្នុងក្លឹប ហើយប្រមូលមន្ត្រីបើកឡានធំមកធ្វើម្ហូបឲ្យខ្លួន និងបានសម្លាប់សុនខ ដែលពួកខ្ញុំចិញ្ចឹមជាច្រើនក្បាល ធ្វើសាច់ក្លែមទៀត។

ក្រៅពីពូកែប្រព្រឹត្តអំពើពាលា កិបគេងលុយរដ្ឋនេះ នៅមានការប្រមាទមន្ត្រីចាស់ៗថាគ្មាន សមត្ថភាព គ្មានធនធាន គឺចាប់តាំងពីបុគ្គលនេះកាន់តំណែង បានជាង៣ខែ ភាពរង្គោះរង្គើរបាត់បង់ សាមគ្គីភាពផ្ទៃក្នុង មិនដែលគិតពីការអភិវឌ្ឍអង្គភាពគិតតែបក្ខពួកផឹកស៊ី រាល់ពេលថ្ងៃត្រង់បបួលប្រធានការិយាល័យ មួយចំនួនមកផឹកស៊ីរហូតស្រវឹងក្នុងអង្គភាពទៀត អំពើពាលានេះ សូរមន្ត្រី នៅភស្តុភារព្រែកប្រា នរណាក៏ដឹងដែរពិសេសកម្លាំងមន្ត្រីបើកឡាននៅការិយាល័យក៥ ហើយគូកនមកផឹកជាមួយភាគច្រើនជាអ្នកមកពីក្រៅ ព្រោះមន្ត្រីក្នុងនាយកដ្ឋាន មិនពេញចិត្តនឹងទង្វើបែបពាលានេះទេ។ ចាក់វ៉ាក់សាំងហើយក៏ផឹកមិនខ្វល់ ពីការណែនាំរបស់ពេទ្យ។

ហ្វេសប៊ុក San Bora បញ្ជាក់ឈ្មោះ បក្សពួកផឹកស៊ីមានទូរស័ព្ទដែលអាចសាកសួរគឺ៖

  1. ស័កិ្តប្រាំ ម៉ី សំអាត លេខទូរស័ព្ទ ០៩៩ ៨៩៨ ៩០០ ប្រធានការិយាល័យដឹកជញ្ជូន ជាអ្នករៀបចំកន្លែងផឹកស៊ី ,
  2. ស័កិ្តប្រាំ មេង សុខា លេខទូរស័ព្ទ ០១២ ៥៤៩ ៩០០ ប្រធានការិយាល័យឃ្លាំង ដែគូរផឹកស៊ី.
  3. ស័កិ្ត បួនកន្លះ សាយ ថន លេខទូរស័ព្ទ ០៧៨ ៥៥៥ ០០៧ ប្រធានខាងកាន់ប្រេង ជាដៃគូផឹក ស្រវឹងជាប់អ្នកមកបើកប្រេងត្រូវខកខានមក បីបួនថ្ងៃ ទើបបាន
  4. ស័កិ្តប្រាំ ឡេង បុនថេន លេខទូរស័ព្ទ ០១២ ៧១៨ ៨១២ ប្រធានការិយាល័យផែនការ ដែគូផឹកស៊ី
  5. លោកឆាយ ០៩២ ៤៤៩ ៩៩៩ ជាជំនួយការអគ្គត្រូវជាបងរបស់ប្រធាននាយកដ្ឋាន អ្នកនាំគូកនមកផឹក
  6. ស្ត្រី សុធារី ០៩៩ ៦៩៨ ៨៧៧ អ្នកកំដរ និងជាអ្នកទិញម្ហូប
  7. លោកស័កិ្ត៤ សុយ មិនា ០៨៩ ១៩៤ ១១៥ ជាចុងភៅធ្វើម្ហូបនិងអ្នកធ្វើសត្វឆ្កែ
  8. ស័កិ្ត៣ ជិន បុនស្រាង ០១២ ៨៥៥ ២៨១ អ្នកបើកបររថយន្ត និងជាអ្នកបម្រើ
  9. ស័កិ្ត រែម វិច្ឋិកា ០៨៩ ៧០០ ០២៧ អ្នកបើបររថយន្ត អ្នកកាន់លុយចំណាយ និងជាអ្នកបម្រើ
  10. ស័កិ្ត៣ គុន សុធា ០៩៩ ៧២៩ ៤២៤ អ្នកបើករថយន្ត និងជាអ្នកបម្រើ
  11. ស័កិ្ត៣ សុខ មករា ០៩៦ ៨៨៨ ៧៤៥៤ ជាអ្នកបម្រើ
  12. ស័កិ្ត៣ មុនី រិទ្ធី ០១៧ ៤៩១ ០០៩ អ្នកបើកបររថយន្ត និងជាអ្នកបម្រើ
  13. ស័កិ្ត៣ ណុប មុនីរតនៈ ០១៦ ៥៣៩ ៦៤៦ ជាអ្នកបម្រើ
  14. ស័កិ្ត៣ អឹម ឡាយូ ០៧៧ ៧០០ ៨៤២ ជាអ្នកបម្រើ
  15. ស័កិ្ត៣ ហ៉ីង បុនពៅ ០១២ ៧៨៦ ៩៨៣ ជាអ្នកបម្រើ
  16. ស័កិ្ត៣ ឆូយ ប៊ូថន ០៩៦ ៥៤៦៧ ៩៦៨ ជាអ្នកបម្រើ
  17. ស័កិ្ត១ ជា តូរី ០៨៩ ៦០៦ ៩៦៧ ជាអ្នកបម្រើ
  18. ស័កិ្ត១ លន់ ភារិទ្ធ ០៨៨ ៥១៧ ១១២១ ជាអ្នកបម្រើ
  19. ស័កិ្ត១ ប្រាក់ សាវឿន ០១៨ ៩១៧ ៨៣៦៣ ជាអ្នកបម្រើ និងចុងភៅ
    20.ស័កិ្ត១ ផេង ខេមរា ០១១ ៨៩៨ ៨០០ ជាអ្នកបម្រើនិងចុងភៅ
  20. ស័កិ្ត ងែត មី ០៩២ ៥៤៦ ៩៥៣ ជាអ្នកបម្រើនិងចុងភៅ។

ក្រៅពីមន្ត្រីទាំងនេះនៅមានអ្នកមកពីខាងក្រៅជាច្រើននាក់ទៀត ឆ្លាស់គ្នាមកស៊ីផឹករហូត ពាក់ព័ន្ធបុគ្គលប្រធាននាយកដ្ឋាននេះ នៅមានរឿងច្រើនទៀត ទាំងរឿងទិញរថយន្តទំនើបៗតំលៃរាប់ម៉ីនដុល្លារ មកតម្រៀបបង់អួតពួកខ្ញុំដែលរកតែសាំងចាក់ម៉ូតូមកធ្វើការមិនបានផង។ ពួកខ្ញុំសូំសំណូមពរឲ្យសម្តេច មានវិធានការផង។ សូមអរគុណ សម្តេច អរគុណសន្តិភាព។

ចំពោះករណីខាងលើនេះ លោកឧត្តមសេនីយ៍ឯក វ៉ា វិចិត្រា មិនអាចទាក់ទងដើម្បីសុំការបំភ្លឺបាននៅឡើយទេ៕

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
មិនសូវដែលឃើញសិចស៊ីស្អាតបែបនេះពីមុន! តែនេះ ហ្វាហ្វា ថតបញ្ចេញតិចៗធ្វើឱ្យកក្រើកខ្លាំង

មិនសូវដែលឃើញសិចស៊ីស្អាតបែបនេះពីមុន! តែនេះ ហ្វាហ្វា ថតបញ្ចេញតិចៗធ្វើឱ្យកក្រើកខ្លាំង

ដាច់ផ្ងារ! ស៊ុំ សុម៉ាលី ប្លែកខ្លាំងប្រែខ្លាំងគឺស្អាតជាងមុនរហូតខុសពីមុនឆ្ងាយ

ដាច់ផ្ងារ! ស៊ុំ សុម៉ាលី ប្លែកខ្លាំងប្រែខ្លាំងគឺស្អាតជាងមុនរហូតខុសពីមុនឆ្ងាយ

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!