Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
សាហាវព្រៃផ្សៃណាស់! ស្រ្តីម្នាក់យកពូថៅកាប់ប្តីខ្លួនស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម៌

ដាច់ផ្ងារ! ស៊ុំ សុម៉ាលី ប្លែកខ្លាំងប្រែខ្លាំងគឺស្អាតជាងមុនរហូតខុសពីមុនឆ្ងាយ

ក្រោយមន្ត្រីម្នាក់ចំអកលោក ម៉ៅ ធនិន ដោះស្រាយការងារ កំប៉ិកកំប៉ុកគ្មានអ្វីធំដុំ, ស្រាប់តែលោកជំទាវ ហ៊ុន ស៊ីណាត ហ៊ានធ្វើរឿងនេះតបវិញ

សាហាវព្រៃផ្សៃណាស់! ស្រ្តីម្នាក់យកពូថៅកាប់ប្តីខ្លួនស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម៌

October 8, 2021
in Social
1k
SHARES
5.4k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

(ភ្នំពេញ)៖ បុរសម្នាក់ ត្រូវបានប្រពន្ធរបស់ខ្លួនកាប់សម្លាប់យ៉ាងអាណោចអាធម៌រហូតដល់ស្លាប់នៅក្នុងម៉ុង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីយប់រំលងអាធ្រាត ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ដែលស្ថិតនៅចំណុចភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា បុរសរងគ្រោះខាងលើមានឈ្មោះ អាត់ សូត្រ អាយុ ៧១ឆ្នាំ មុខរបរ ជាអ្នកមេីលដីចំការអោយគេ ។ ចំណែកឯស្ត្រីសង្ស័យមានឈ្មោះ ណាត នី អាយុ ៤៣ឆ្នាំ ជាប្រពន្ធរបស់ជនរងគ្រោះ ចប្ចុប្បន្ន អ្នកទាំង ២នាក់ ស្នាក់នៅភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុសម្នាក់ដែលជាអ្នករាយមងបង់សំណាញ់ត្រី បានប្រទះឃើញបុរសខាងលើដេកស្លាប់នៅក្នុងម៉ុង ភ្លាមៗនោះ ក្មេងប្រុសរូបនោះ បានរត់ទៅប្រាប់ប្រជាការពារភូមិ ឲ្យចុះមកពិនិត្យមេីលនៅទីតាំងខាងលេី ខណៈពេលនោះ ស្រាប់តែឃើញស្ត្រីខាងលើរៀបបម្រុងចេញពីទីតាំងកើតហេតុ ភ្លាមៗ ប្រជាការពារក៏ធ្វើការឃាត់ស្ត្រីរូបនោះ យកទៅសួរនាំនៅឯប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី។

ក្រោយពីទទួលបានព័ត៌មាននេះ ភ្លាមកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ និងខណ្ឌ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការហ៊ុព័ទ្ធខ្សែនៅជុំវិញទីតាំង ដោយមិនអនុញ្ញាតឱ្យមានបងប្អូនប្រជាពលរដ្ឋណាម្នាក់ចូលមកក្នុងទីតាំងកន្លែងកើតហេតុឡើយ។ រួចមកកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការរាយការណ៍ទៅកម្លាំងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ ដើម្បីចុះមកធ្វើការត្រួតពិនិត្យទៅលើសាកសពរបស់បុរសរងគ្រោះខាងលើ។

ក្រោយមក កម្លាំងសមត្ថកិច្ចជំនាញ បានធ្វេីកោសល្យវិច័យរួចមក បានប្រាប់ឲ្យដឹងថា ជនរងគ្រោះខាងលើ ត្រូវបានជនសង្ស័យកាប់ជាច្រើនពូថៅ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ ចំណែកឯស្ត្រីដែលជាប្រពន្ធរបស់ជនរងគ្រោះយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីធ្វើការសាកសួរបន្តទៀត៕

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
ក្រោយមន្ត្រីម្នាក់ចំអកលោក ម៉ៅ ធនិន ដោះស្រាយការងារ កំប៉ិកកំប៉ុកគ្មានអ្វីធំដុំ, ស្រាប់តែលោកជំទាវ ហ៊ុន ស៊ីណាត ហ៊ានធ្វើរឿងនេះតបវិញ

ក្រោយមន្ត្រីម្នាក់ចំអកលោក ម៉ៅ ធនិន ដោះស្រាយការងារ កំប៉ិកកំប៉ុកគ្មានអ្វីធំដុំ, ស្រាប់តែលោកជំទាវ ហ៊ុន ស៊ីណាត ហ៊ានធ្វើរឿងនេះតបវិញ

អាង សុជាតា បានកាដូទាំងព្រឹកមុនថ្ងៃខួបកំណើតមិនទាន់មកដល់ធ្វើឱ្យនាងរំភើបត្រេកអរដោយមិននឹកស្មានថាជារឿងពិត

អាង សុជាតា បានកាដូទាំងព្រឹកមុនថ្ងៃខួបកំណើតមិនទាន់មកដល់ធ្វើឱ្យនាងរំភើបត្រេកអរដោយមិននឹកស្មានថាជារឿងពិត

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!