Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
អាង សុជាតា បានកាដូទាំងព្រឹកមុនថ្ងៃខួបកំណើតមិនទាន់មកដល់ធ្វើឱ្យនាងរំភើបត្រេកអរដោយមិននឹកស្មានថាជារឿងពិត

ក្រោយមន្ត្រីម្នាក់ចំអកលោក ម៉ៅ ធនិន ដោះស្រាយការងារ កំប៉ិកកំប៉ុកគ្មានអ្វីធំដុំ, ស្រាប់តែលោកជំទាវ ហ៊ុន ស៊ីណាត ហ៊ានធ្វើរឿងនេះតបវិញ

មិននឹកស្មានថា បទ Are you ok? កំពុងផ្ទុះខ្លាំងពេញបណ្តាញតិកតុក រហូតដល់បរទេស

អាង សុជាតា បានកាដូទាំងព្រឹកមុនថ្ងៃខួបកំណើតមិនទាន់មកដល់ធ្វើឱ្យនាងរំភើបត្រេកអរដោយមិននឹកស្មានថាជារឿងពិត

October 9, 2021
in Entertainment
1.1k
SHARES
5.9k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេងកញ្ញា អាង សុជាតា ដែលកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំងសម្រាប់យុវវ័យនិងមហាជននៅលើបណ្តាញសង្គម បានចូលរួមសម្តែងការត្រេកអរ សម្រាប់តារាស្រីស្រស់ញញឹមរូបនេះ ដែលទទួលបានកាដូធំមួយ មុនថ្ងៃខួបកំណើតរបស់នាង នាខែក្រោយនេះ ដោយស្រាប់តែនាងទទួលកាដូធំនោះគឺ តំណែងតួឯកស្រីក្នុងរឿងភាគប្រចាំស្ថានីយទូរទស្សន៍លេខ៥ ដែលរឿងភាគ ភ័ព្វព្រេងនាងពិដោរ” ជាលើកដំបូងសម្រាប់ អាង សុជាតា ហៅ ឈូឈូ។

កាលពីព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ ស្ថានីយទូរទស្សន៍លេខ៥បានរៀបចំពិធីក្រុងពាលីរឿងភាគថ្មីដែលត្រៀមផលិតដោយមានចំណងជើងថា “ភ័ព្វព្រេងនាងពិដោរ” ដោយគណៈកម្មផលិតខ្សែភាពយន្តខ្មែរនៃស្ថានីយទូរទស្សន៍បានសម្រេចជ្រើសរើសយកតារាស្រីទើបតែពេញវ័យកញ្ញា អាង សុជាតា ជាតួឯកស្រីក្នុងរឿងភាគថ្មីមួយនេះមានឈ្មោះថា “ពិដោរ” ។ រឿងភាគថ្មី “ភ័ព្វព្រេងនាងពិដោរ” ក៏បានសម្រេចជ្រើសរើសតារាសម្តែងប្រុសលោក ជា លាងឈែរ ជាតួឯកប្រុសឈ្មោះថា “សាត្រា” ដែលអ្នកទាំងពីរនៅក្នុងរឿងពិតជាសមគ្នា។

ក្នុងពិធីក្រុងពាលីរឿងភាគថ្មីមួយនេះ កញ្ញា អាង សុជាតា បានថ្លែងប្រាប់ក្រុមអ្នកអ្នកសារព័ត៌មានឱ្យដឹងថា នាងពិតជាមានក្តីរំភើបខ្លាំងណាស់ដែលចូលរួមសម្តែងសម្រាប់រឿងភាគថ្មីរបស់ទូរទស្សន៍លេខ៥ សម្រាប់រឿង “ភ័ព្វព្រេងនាងពិដោរ” ហើយក៏បានសាងស្នាដៃជាមួយតួឯកប្រុសលោក ជា លាងឈែ ដែលការងារនេះនាងមានក្តីរំភើបនិងរីករាយ។ ព្រោះរឿងភាគថ្មី“ភ័ព្វព្រេងនាងពិដោរ” ដែលនាងទទួលតំណែងបានតួឯកស្រីលើកនេះ ជារឿងភាគដំបូងសម្រាប់នាង។ នាងក៏បានសន្យាថានឹងខំប្រឹងបញ្ចេញសមត្ថភាពធ្វើយ៉ាងសម្តែងឱ្យសាកសម និងល្អសម្រាប់រឿងភាគខ្មែរមួយនេះ មានគុណភាព។

តារាស្រីវ័យក្មេងដែលកំពុងមានប្រជាប្រិយភាពរូបនេះ បានបញ្ជាក់ទៀតថា ជាការពិតណាស់ សម្រាប់ខួបកំណើតរបស់នាងឆ្នាំនេះគឺនឹងជិតដល់ហើយ នាខែក្រោយខាងមុខនេះ ហើយសម្រាប់ព្រឹត្តិការណ៍ប្រកាសត្រៀមផលិតរឿងភាគថ្មី “ភ័ព្វព្រេងនាងពិដោរ” របស់ស្ថានីយទូរទស្សន៍លេខ៥លើកនេះក៏ជាកាដូមួយសម្រាប់នាងមុនថ្ងៃខួបកំណើតដែលធ្វើឱ្យនាង មានក្តីរីករាយនិងត្រេកអរក្នុងដំណើរការងារសិល្បៈសព្វថ្ងៃនេះផងដែរ។

សូមបញ្ជាក់ផងដែរថា កាលពីថ្មីៗកន្លងមកនេះ អ្នកនាង សឿង ផានផាភួង ដែលជាម្តាយរបស់កញ្ញា អាង សុជាតា ហៅ ឈូឈូ ទើបតែបានធ្វើរឿងធំមួយសម្រាប់កូនស្រីរបស់នាង ដោយទិញរថយន្តស៊េរីទំនើបថ្មីឆ្នាំ២០២១តម្លៃរាប់សិបម៉ឺនដុល្លារ សម្រាប់ជាកាដូស្រីផងដែរ បើទោះបីជាមិនទាន់ដល់ថ្ងៃខួបកំណើតកូនស្រីពៅបំណូលចិត្តយ៉ាងណាងក្តី។ បើគិតដល់ឆ្នាំនេះ តារាសម្តែងស្រីកញ្ញា អាង សុជាតា មានអាយុ១៧ឆ្នាំហើយនឹងត្រៀមពេញក្រមុំស្តូកៗនាពេលខាងមុខ ខណៈនាពេលបច្ចុប្បនេះនាងក៏កំពុងជាសិស្សថ្នាក់ទី១២ផងដែរ ដោយសព្វថ្ងៃនាងនៅតែខំប្រឹងបន្តរៀងសូត្រទៅមុខជាប់ជានិច្ច។

សូមរំលឹកផងដែរថា កន្លងមកកញ្ញា អាង សុជាតា ជាក្មេងស្រីស្រលាញ់អាណិតម្តាយចេញថត ចេញសម្តែងជួយម្តាយរកប្រាក់ជួយសម្រាលបន្ទុកអ្នកម្តាយតាំងពីនាងមានអាយុ១២ឆ្នាំមកម្ល៉េះ ហើយនាងជាកូនសិស្សម្នាក់រៀនពូកែក្នុងសាលាប៊ែលធី ខណៈមិត្តភ័ក្ត្រជាច្រើនស្រលាញ់រាប់អាននាង ក្រោមហេតុផលគឺ ឈូឈូ ជាមនុស្សចិត្តល្អ ចេះយកឧស្សាហ៍គេ មិនប្រកាន់វណ្ណៈ មិនមើលងាយគេឯង ចូលចិត្តរាប់អានមនុស្សគ្រប់គ្នា៕

អត្ថបទ Mr Reno រូបភាព សហការី

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
មិននឹកស្មានថា បទ Are you ok? កំពុងផ្ទុះខ្លាំងពេញបណ្តាញតិកតុក រហូតដល់បរទេស

មិននឹកស្មានថា បទ Are you ok? កំពុងផ្ទុះខ្លាំងពេញបណ្តាញតិកតុក រហូតដល់បរទេស

ម្ចាស់សំឡេង Are you ok? លក់សិទ្ធិបានរាប់មឺនដុល្លារ យកលុយធ្វើផ្ទះនិងជួយម៉ែឪ

ម្ចាស់សំឡេង Are you ok? លក់សិទ្ធិបានរាប់មឺនដុល្លារ យកលុយធ្វើផ្ទះនិងជួយម៉ែឪ

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!