ភ្នំពេញ៖ ផ្អើលទាំងយប់ ដោយរថយន្តស៊េរីទំនើបម៉ាក Rolls Royce ១គ្រឿង បើកទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងបង្កឱ្យក្បាលព្រួញពុះចែកទ្រូងផ្លូវ រងការខូចខាត រួមទាំងបាក់អស់បង្កោលភ្លេីងមួយដេីមផងដែរ។

ហេតុការណ៍នេះរថយន្តស៊េរីទំនើបម៉ាក Rolls Royce មួយគ្រឿងនេះបានកើតឡើងនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាម៉ោង២ រំលងអាធ្រាត្រ ឈានចូលថ្ងៃ១៣ ខែតុលា ឆ្នាំ២០២១នេះ ។

ជុំវិញហេតុការណ៍គ្រោះថ្នាក់មួយនេះ មិនទាន់ត្រូវបាននរណាអាចអះអាងថា មានមនុស្សប៉ុន្មាននាក់នៅក្នុងរថយន្តនោះ ហើយមានមនុស្សប៉ុន្មាននាក់ដែលរបួសផងដែរ ខណៈសមត្ថកិច្ច និង ក្រុមអ្នកសារព័ត៌មានចុះទៅដល់ឃើញតែរថយន្តនេះបុកជាប់ក្បាលទ្រូងផ្លូវទៅហើយ មិនឃើញមានវត្តមានម្ចាស់រថយន្តឡើយ។ ប៉ុន្តែតាមសាក្សីនៅទីនោះ ថាមានមនុស្សនៅទីនោះ ជាភាគីម្ចាស់រថយន្ត Rolls Royce នេះបានដកស្លាកលេខរថយន្តទុក មិនអោយក្រុមអ្នកសារព័ត៌មានថតឡើយ ។ ទោះបីជាយ៉ាងរថយន្តនៅតែត្រូវបានថតទុកដោយឃើញថា ស្លាកលេខដាក់ Mr. IDOL ដែលជារថយន្តរបស់អ្នកនាង ដេត ម៉ាលីណា ឬជាអតីតភរិយាលោក ឌួង ឆាយ។

ជាមួយការភ្ញាក់ផ្អើលទាំងយប់នោះ លោក ឌួង ឆាយ ក៏បានបង្ហោះមួយទាំងយប់ផងដែរថា លោកបន់ព្រះជួយតាមថែរក្សាអ្នកនាង ដេត ម៉ាលីណា កុំអោយរងបួសនិងមានបញ្ហាអ្វីឡើយ។ លោកបានសរសេរថា “អ្នកជាម្តាយកូនៗរបស់យើង ខ្ញុំសង្ឃឹមថាអ្នកនឹងមិនមានគ្រោះថ្នាក់អ្វីកើតឡើងចុះ។ អានិតកូនៗយើង” ។

ប៉ុន្តែលុះដល់ព្រឹកព្រលឹមឡើងថ្ងៃទី១៣ ខែតុលា ឆ្នាំំ២០២១ លោក ឌួង ឆាយ បែរជាបង្ហោះសារមួយគួរនឹកភ្ញាក់ផ្អើលនិងមិននឹកស្មានទៅវិញ ដោយលោកសរសេរថា “ដឹងការពិតហើយណាពូមីងបងប្អូនទាំងអស់គ្នា សាហាវហួសហេតុ។ ខ្ញុំស្តាយទឹកចិត្តដែរបារម្ភ និងអានិតណាស់ស្រីដូចជានាងណាស់”។
ចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មហាជនជាច្រើនមានចាប់អារម្មណ៍ជាខ្លាំងហើយ ក៏បានដាក់ការសង្ស័យថា អ្នកនាង ដេត ម៉ាលីណា អាចនឹងបើករថយន្តនេះ ក្នុងស្ថានភាពស្រវឹង ដែលទើបតែចេញពីកន្លែងផឹកស៊ីកន្លែងណាមួយ ទើបមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជ្រុលទៅបុកក្បាលពុះទ្រូងផ្លូវ ធ្វើឱ្យរថយន្ត រងការខូចខាតផ្ទៃខាងមុខយ៉ាងធ្ងន់ធ្ងរ។ ទោះបីជាយ៉ាងណា អ្នកនាង ដេត ម៉ាលីណា មិនទាន់ចេញមុខបកស្រាយ ឬ អះអាងពីស្ថានភាពរបស់ខ្លួនឡើយ៕









Discussion about this post