Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
មិននៅស្ងៀមឡើយអ្នកនាង ដេត ម៉ាលីណា ឡាញទាំងយប់បកស្រាយរឿងបើកឡានបុកទ្រូងផ្លូវនិងចោទប្រកាន់នាងរឿងមានប្រុសទៀត

លោក ដេន សូនី បោះសម្តីថា ប្តី១០ទៀតក៏ទប់មិនដែរ ក្រោយបែកបាក់ស្នេហាជាមួយ Love Riya

អ្នកភូមិរង់ចាំសំណងពីផលប៉ះពាល់នៃទំនប់វារីអគ្គិសនីសេសានក្រោម២

មិននៅស្ងៀមឡើយអ្នកនាង ដេត ម៉ាលីណា ឡាញទាំងយប់បកស្រាយរឿងបើកឡានបុកទ្រូងផ្លូវនិងចោទប្រកាន់នាងរឿងមានប្រុសទៀត

October 15, 2021
in Entertainment
1k
SHARES
5.5k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

ភ្នំពេញ៖ រយៈពេលពីរថ្ងៃហើយបន្ទាប់ពីកើតហេតុគ្រោះថ្នាក់ចរាចរណ៍ឡានបុកទ្រូងផ្លូវរបស់អ្នកនាង ដេត ម៉ាលីណា បង្កការចាប់អារម្មណ៍រហូតផ្ទុះរឿងអាស្រូវចោទនាងបង្កគ្រោះថ្នាក់ដោយសារមនុស្សប្រុស ចេញពីកន្លែងផឹកស៊ី។

ឡាញចេញទាំងយប់តែម្តង ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ អ្នកនាង ដេត ម៉ាលីណា បានចេញមុខបកស្រាយហើយដោយបានធ្វើការបដិសេធទាំំងស្រុងចំពោះ ការចុះផ្សាយនូវសារព័ត៌មានជាច្រើនដែលបានចោទប្រកាន់ថានាងមានសង្សារ និងជិះឡានដេញគ្នានោះទេ។ ពេលនេះនាងសូមអះអាងថា នាងមិនយកសង្សារ ឬ ស្រលាញ់បុរសណាឡើយ ដូច្នេះនាងធ្វើបដិសេធយ៉ាងដាច់ហឹងការ ចំពោះរឿងរ៉ាវនាងបើកឡានជួបគ្រោះថ្នាក់ដោយសារមនុស្សប្រុសនិងផឹកស៊ីនោះឡើយ។

អ្នកនាង ដេត ម៉ាលីណា ក៏បានបញ្ជាក់ថា បុរសម្នាក់រងការចោទប្រកាន់ថាសង្សារនិងសាហាយស្មន់នោះ គឺជាមិត្តភ័ក្ត្រនឹងនាងរយៈពេល១០ឆ្នាំមកហើយ ដែលរាប់អានស្គាល់ ហើយក៏មួយរយៈចុងក្រោយប្រហែល៣-៤ឆ្នាំ នាងមិនសូវបានជួបមុខគ្នាទេ ហើយថ្ងៃនោះ ជាថ្ងៃជួបកម្មវិធីញាំបាយជប់លៀងលក្ខណៈមិត្តភ័ក្ត្រ។ នាងនៅតែបន្តនិយាយយ៉ាងម៉ឺងម៉ាត់ថា នាងគ្មានទំនាក់ទំនងស្នេហានឹងបុរសខាងលើនេះទេ នាងនិងបុរសម្នាក់នេះគ្មានអ្វីលើសពីមិត្តភ័ក្ត្រ។

សូមបញ្ជាក់ថា ហេតុការណ៍នេះគឺរថយន្តស៊េរីទំនើបម៉ាក Rolls Royce មួយគ្រឿងនេះបានបើកបុកក្បាលទ្រូងផ្លូវនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំណុចទល់មុខអាគារប៊ូយុង បណ្តាលរងការខូចខាងផ្ទៃខាងមុខយ៉ាងដំណំ ហើយបាក់បង្កោលភ្លើងមួយដើម នាម៉ោង២ រំលងអាធ្រាត្រ ឈានចូលថ្ងៃ១៣ ខែតុលា ឆ្នាំ២០២១នេះ ។ រថយន្ត Rolls Royce នេះបានដកស្លាកលេខរថយន្តទុក មិនអោយក្រុមអ្នកសារព័ត៌មានថតឡើយ ។ ទោះបីជាយ៉ាងរថយន្តនៅតែត្រូវបានថតទុកដោយឃើញថា ស្លាកលេខដាក់ Mr. IDOL ដែលជារថយន្តរបស់អ្នកនាង ដេត ម៉ាលីណា ឬជាអតីតភរិយាលោក ឌួង ឆាយ។

បុរសម្នាក់ ដែលរងការចោទប្រកាន់ថាជាសង្សារឬសាហាយស្មន់នឹងអ្នកនាង ដេត ម៉ាលីណា នោះឈ្មោះថា “Samka Kit” ជាថៅកែភោជនីដ្ឋាន 1967 Muzik and Bistro ហើយអ្នកទាំងបានអះអាងជាមិត្តភ័ក្ត្រនឹងគ្នា។

សូមរំលឹកផងដែរថា ក្នុងវីឌីអូឡាយរបស់អ្នកនាង ដេត ម៉ាលីណា ថ្ងៃនេះផងដែរ មិនបានបកស្រាយលម្អិតនូវសាច់រឿងថ្ងៃកើតហេតុគ្រោះថ្នាក់ចរាចរណ៍នោះឡើយ ដោយនាងគ្រាន់និយាយម្តងប្រធានបទនេះ បន្តិច ប្រធានបទនោះបន្តិច ហើយចុងក្រោយអត្ថន័យនិងពាក្យបកស្រាយភាគច្រើនសុទ្ធនិយាយដៀមដាមឌឺរដងត្រឡប់ទៅវិញ ឬ ត្រឡប់សងទៅមនុស្សណាដែលនាងស្អប់៕

សូមស្តាប់ការបកស្រាយអ្នកនាង ដេត ម៉ាលីណា ក្នុងវិឌីអូ៖

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
អ្នកភូមិរង់ចាំសំណងពីផលប៉ះពាល់នៃទំនប់វារីអគ្គិសនីសេសានក្រោម២

អ្នកភូមិរង់ចាំសំណងពីផលប៉ះពាល់នៃទំនប់វារីអគ្គិសនីសេសានក្រោម២

ទំនប់វារីអគ្គិសនីសេសានក្រោម២ បង្អាក់ដល់ការនេសាទត្រីរបស់ប្រជានេសាទ

ទំនប់វារីអគ្គិសនីសេសានក្រោម២ បង្អាក់ដល់ការនេសាទត្រីរបស់ប្រជានេសាទ

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!