Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
ស្គាល់មុខច្បាស់ហើយនូវថៅកែការ៉ាស់សាំងដែលចិត្តបាញ់សម្លាប់ខ្លួនឯង

ផ្អើលទាំងយប់តែម្តងម្ចាស់បំណុលជិះតាមទារលុយតារាកំប្លែងនាងខ្ញុងនៅកណ្តាលផ្លូវទាមទារឱ្យចុះពីឡាន

អីយ៉ាស់ស្ងាត់ៗអគ្គនាយកក្រុមហ៊ុនវិប៊ុនថាំបោះទុនធំទិញសិទ្ធយកលក់បន្តនូវអាហារក្រៀមនិងកែច្នៃ Richelle Home

ស្គាល់មុខច្បាស់ហើយនូវថៅកែការ៉ាស់សាំងដែលចិត្តបាញ់សម្លាប់ខ្លួនឯង

October 21, 2021
in Social
1k
SHARES
5.4k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

ភ្នំំពេញ៖ បុរសជាមន្ត្រីយោធាម្នាក់ និងជាម្ចាស់ការ៉ាស់សាំង ភីធីធី (PTT) បានបាញ់សម្លាប់ខ្លួនឯង ក្នុងបន្ទប់ទឹក ហើយបានត្រូវគេអះអាងថា ករណីអត្តឃាតកម្មនេះ ព្រោះតែមានវិបត្តិរឿង លុយកាក់ធ្ងន់ធ្ងរ។ បុរសដែលបានបាញ់សម្លាប់ខ្លួននោះ ត្រូវបានមហាជនដែលជាសាច់ញាត្តិ បងប្អូន មិត្តភ័ក្ត្រ ធ្វើទម្លាយមុខមាត់ពិតហើយ អមដោយសារសោកស្តាយ និងនឹកស្មានដល់គ្រប់គ្នា។

ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ៧និង១៥នាទី ថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១ នៅក្នុងបន្ទប់ទឹក ខាងក្រោយ បរិវេណការ៉ាស់សាំង PTT ផ្លូវបេតុងព្រៃស (ស្តុបវត្តឫស្សីសាញ់) ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានី ភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថាៈ អត្តឃាតជន ឈ្មោះ ឡី សុក្រឹត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ជាមន្ត្រីយោធាម្នាក់ និងជាម្ចាស់ការ៉ាស់សាំង PTTស្នាក់នៅកន្លែងកើតហេតុ ដោយសាក សព មានស្នាមរបួស ធ្លាយពីសៀតផ្កា ខាងស្ដាំទៅខាងឆ្វេង ហើយបានបន្សល់ទុក នៅកន្លែងកើតហេតុ នូវអាវុធខ្លី១ ដើម ម៉ាក ZORAKI 2914-T, បង់ ១ មានគ្រាប់ ក្នុងបង់ ៦គ្រាប់ ក្នុងកាណុង១, សំបកកាទុស១ និងបាល់គ្រាប់១។

សមត្ថកិច្ច បានបញ្ជាក់ថាៈ មុនពេលកើតហេតុ កន្លងមក ជនរងគ្រោះ មានវិបត្តិរឿង លុយកាក់ធ្ងន់ធ្ងរ ។ លុះព្រឹកថ្ងៃកើតហេតុ កូនចៅ ងើបពីដេក ដើររកមេ មិនឃើញ ព្រោះណាត់គ្នា ត្រូវទៅខេត្តកំពត ក៏ទៅមើលនៅបន្ទប់ទឹក ឃើញតែស្បែកជើង ស្រែកហៅ មិនឮឆ្លើយ ដោយមានសង្ស័យ ក៏ហៅគ្នា យកសោរ ចាក់មើល ស្រាប់តែឃើញជនរងគ្រោះ ដេកស្លាប់បាត់ ទៅហើយ ដោយមានឈាម ផ្នែកក្បាល រួចក៏ឆោឡោ ហើយរាយការណ៍ ប្រាប់សមត្ថកិច្ចតែម្ដង។ លទ្ធផលធ្វើសំណាក ពីក្រុមគ្រូពេទ្យ គឺអវិជ្ជមាន ជំងឺកូវីដ-១៩។

យោងតាមការសន្និដ្ឋាន វាយតម្លៃ ការពិនិត្យ និងវិភាគ ជុំវិញកន្លែងកើតហេតុ របស់កម្លាំង ការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងលោកឧញ៉ា វេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូង រាជធានីភ្នំពេញ គឺជាអត្តឃាតជន ដោយបាញ់សម្លាប់ខ្លួនឯងពិតប្រាកដមែន។ បច្ចុប្បន្នសព ប្រគល់ជូន ក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ។

ដោយឡែក ចំពោះករណីដែលសមត្ថកិច្ច បញ្ជាក់ថា មានវិបត្តិធ្ងន់ធ្ងរ អំពីបញ្ហាថវិកានោះ ពុំទាន់មានការបញ្ជាក់ ណាមួយ ឲ្យបានជាក់លាក់ អំពីមូលហេតុ នៃវិបត្តិសេដ្ឋកិច្ចនោះ នៅឡើយទេ ៕

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
អីយ៉ាស់ស្ងាត់ៗអគ្គនាយកក្រុមហ៊ុនវិប៊ុនថាំបោះទុនធំទិញសិទ្ធយកលក់បន្តនូវអាហារក្រៀមនិងកែច្នៃ Richelle Home

អីយ៉ាស់ស្ងាត់ៗអគ្គនាយកក្រុមហ៊ុនវិប៊ុនថាំបោះទុនធំទិញសិទ្ធយកលក់បន្តនូវអាហារក្រៀមនិងកែច្នៃ Richelle Home

បុណ្យជួយមែន! លោក អ៊ឹម ជីវ៉ា យំស្រក់ទឹកភ្នែកទាំងមិននឹកស្មានទទួលបែបនេះសោះ

បុណ្យជួយមែន! លោក អ៊ឹម ជីវ៉ា យំស្រក់ទឹកភ្នែកទាំងមិននឹកស្មានទទួលបែបនេះសោះ

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!