Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
ថាមែនៗ ! បទ “Are you ok” ត្រូវក្រុមហ៊ុនចិនមួយទិញសិទ្ធយកទាល់តែបាន

អស្ចារ្យមែន មិនធ្លាប់មានឡើយ! បទ''Are you ok'' បង្ហោះមិនដល់ ៩ម៉ោងផងមានអ្នកទស្សនាជាង១លានដង

ទាស់សម្តីគ្នា! ប្តីទាញកាំបិតកាប់ប្រពន្ធឱ្យស្លាប់ភ្លាមៗ ក្រោយផឹកស៊ីចប់

ថាមែនៗ ! បទ “Are you ok” ត្រូវក្រុមហ៊ុនចិនមួយទិញសិទ្ធយកទាល់តែបាន

November 7, 2021
in Entertainment
1.1k
SHARES
5.5k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

កាលពីសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើសន្និសីទកាសែត និងចុះអនុស្សរណៈលក់សិទ្ធិបទចម្រៀង “Are you ok?” ទៅក្រុមហ៊ុនចិន GESTOS ជាផ្លូវការហើយ។

ការចុះអនុស្សរណៈលក់សិទ្ធិបទចម្រៀង ដែលកំពុងតែល្បីល្បាញ និងធ្វើឱ្យផ្អើលអស់អ្នកលេងបណ្ដាញសង្គមនៅកម្ពុជា និងបរទេសនេះ ធ្វើឡើងបន្ទាប់ពី ខាងផលិតកម្ម បានកែសម្រួលខ្លឹមសារ និងរូបភាពឡើងវិញ ដើម្បីឱ្យស្របទៅតាមលក្ខខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងទទួលបាននូវទិដ្ឋាការផ្សព្វផ្សាយជាសាធារណៈទាំងក្នុង និងក្រៅប្រទេស។

សន្និសីទសារព័ត៌មានដ៏ឱឡារឹកនេះ មានការចូលរួមពីតំណាងផលិតកម្ម និងអ្នកចាត់ការទូទៅក្រុមហ៊ុន GESTOS និងតំណាងមកពីប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងភ្ញៀវកិត្តយសជាតិ អន្តរជាតិ និងបណ្ដាញអ្នកសារព័ត៌មានជាច្រើនស្ថាប័នចូលរួមផងដែរ។

លោក យឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា បានថ្លែងថា៖ “ក្រោយពីខាងផលិតកម្មលក់សិទ្ធិបទចម្រៀង Are you ok?នេះទៅខាងក្រុមហ៊ុន GESTOS បទចម្រៀង ស្នាដៃកូនខ្មែរមួយបទនេះ នឹងត្រូវក្លាយជាកម្មសិទ្ធិបញ្ញារវាងផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា និងក្រុមហ៊ុន GESTOS ដោយមិនមានជនណាអាចថតចម្លង ឬបង្ហោះដោយគ្មានការអនុញ្ញាតនៅប្រទេសចិនឡើយ
” ។

អ្នកគ្រប់គ្រងទូទៅផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា ដដែលរូបនេះ ពន្យល់បន្ថែមទៀតថា៖ ចាប់ពីពេលចុះអនុស្សរណៈលក់សិទ្ធិបទចម្រៀង “Are you ok?” នេះទៅ ក្រុមហ៊ុន GESTOS ដែលជាក្រុមហ៊ុនផលិតចម្រៀងដ៏ធំនៅប្រទេសចិន មានសិទ្ធិយកទៅកែសម្រួលជាភាសាចិន ហើយគ្រោងនឹងផ្សព្វផ្សាយនៅគ្រប់បណ្តាញសង្គមល្បីៗនៅក្នុងប្រទេសចិន។

ដោយឡែក អ្នកស្រី Britney អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន GESTOS បានបញ្ជាក់ថា៖ តាមរយៈការសហការគ្នាលើកនេះ ភាគីទាំងពីរសង្ឃឹមយ៉ាងមុតមាំថា ពួកយើងនឹងសម្រេចបាននូវការផ្លាស់ប្ដូរកម្មសិទ្ធិបញ្ញា រវាងគ្នា និងគ្នា ហើយអ្នកចម្រៀង អ្នកនិពន្ធទំនុកច្រៀង អ្នកនិពន្ធបទភ្លេងរបស់ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា ក៏នឹងទទួលបានចំណូលជាភាគរយពីអ្នកចូលទស្សនានៅក្នុងកម្មវិធីបណ្តាញសង្គមនានានៅប្រទេសចិនថែមទៀតផង។

អ្វីដែលរឹតតែមោទៈនភាពសម្រាប់ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជានោះ គឺអ្នកស្រី Britney បានបង្ហើបថា នៅពេលស្ថានភាពជំងឺកូវីដកាន់តែធូរស្បើយនាពេលខាងមុខ ក្រុមហ៊ុននឹងអញ្ជើញតារាចម្រៀង ក៏ដូចជាខាងផលិតកម្ម ទៅចូលរួមកម្មវិធីប្រគំតន្ត្រីធំៗនៅឯប្រទេសចិនមិនខាន។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងក្នុងសន្និសីទសារព័ត៌មានដ៏មានខ្លឹមសារនេះថា៖ អនុស្សរណៈលក់សិទ្ធិបទចម្រៀង Are you ok? របស់ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទៅឱ្យខាងក្រុមហ៊ុនផលិតចម្រៀងនៅប្រទេសចិនថ្ងៃនេះ គឺជាពន្លឺនៃក្ដីសង្ឃឹមដ៏ថ្មីសន្លាងសម្រាប់សិល្បៈករ អ្នកនិពន្ធទំនុកចម្រៀង អ្នកនិពន្ធបទភ្លេង អ្នកចម្រៀង និងផលិតកម្មទាំងឡាយ ឬអាចនិយាយបានថា ជាលើកដំបូងសម្រាប់វិស័យចម្រៀងក្នុងប្រទេសកម្ពុជា ដែលទទួលបានការចាប់អារម្មណ៍ពីដៃគូសហការពីបរទេសដូច្នេះ។

លោកសង្កត់ធ្ងន់ទៀតថា អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ គឺការចូលរួមគោរពទៅតាមច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ឬកម្មសិទ្ធិបញ្ញា នៅក្នុងប្រទេសកម្ពុជាយើងថែមទៀតផង។

ផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា មានចក្ខុវិស័យដើម្បីនាំយកបទចម្រៀងខ្មែរទៅកាន់ទីផ្សារបរទេស ប្រកាន់ភ្ជាប់នូវការផលិតចម្រៀងថ្មីៗមិនចម្លងស្នាដៃអ្នកដទៃនិងមានគោលបំណងធ្វើឲ្យបរទេសបានស្គាល់អំពីប្រទេសកម្ពុជា ដើម្បីឈានទៅទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាប្រទេសយើងកាន់តែច្រើន។ ជាក់ស្តែងបទ Are you ok? នេះតែម្តង ឃើញមានតារាល្បីៗលំដាប់ពិភពលោកបានយកបទនេះទៅសម្តែងដាក់ក្នុងបណ្តាញសង្គមយ៉ាងច្រើនជាពិសេសបណ្តាញសង្គម TikTok។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចទិដ្ឋកាបទចម្រៀង Are you ok? របស់ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា អាចផលិត MV ខារ៉ាអូខេថ្មីបាន។ បន្ទាប់ពីខាងផលិតកម្ម បានធ្វើការកែតម្រូវចំណុចខ្វះខាតស្របតាមលក្ខខណ្ឌរបស់ក្រសួង និងមតិរិះគន់បែបស្ថាបនាពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា៕

ប្រិយមិត្តមកស្ដាប់ បទ”Are you ok” ទាំងអស់គ្នា តើមានអត្ថន័យយ៉ាងណាសូមទស្សនា៖

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
ទាស់សម្តីគ្នា! ប្តីទាញកាំបិតកាប់ប្រពន្ធឱ្យស្លាប់ភ្លាមៗ ក្រោយផឹកស៊ីចប់

ទាស់សម្តីគ្នា! ប្តីទាញកាំបិតកាប់ប្រពន្ធឱ្យស្លាប់ភ្លាមៗ ក្រោយផឹកស៊ីចប់

បុរសល្មោមកាមទ្រាំំមិនបានក៏លបឡើងលើផ្ទះចាប់រំលោភក្មេងស្រីអាយុ១៣ តែចុងក្រោយ

បុរសល្មោមកាមទ្រាំំមិនបានក៏លបឡើងលើផ្ទះចាប់រំលោភក្មេងស្រីអាយុ១៣ តែចុងក្រោយ

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!