ប៉ៃលិន៖ ប្តីប្រពន្ធមួយគូបានជួបជុំផឹកស៊ីសប្បាយជុំគ្នាលុះដល់ពេលស្រវឹងធ្លាក់ភ្នែករៀងៗខ្លួនស្រាប់តែកើតរឿងទាស់ពាក្យសម្តីនឹងគ្នាហើយបុរសជាបានទាញកាំបិតខ្វែវកាប់ប្រពន្ធភ្លាមៗនឹងនៅដីហើយបែរជាខ្លួនរត់ទៅចងកសម្លាប់ខ្លួនឯងតាមក្រោយទៅវិញ។

ករណីឃាតកម្មសម្លាប់គ្នាឯងមួយបានកើតចេញពីវង់ផឹកស៊ី ជាមួយគ្នាស្រវឹងជោកជាំ ខ្វែងសំដីគ្នា តិចតួច ប្តីចិត្តកំណាច បានទាញខ្វែវ កាប់ប្រពន្ធ បណ្តាលឲ្យស្លាប់ ក្នុងថ្លុកឈាម រួចចង ក បញ្ចប់ជីវិតខ្លួនឯង តាមក្រោយ។
សមត្ថកិច្ច បានបញ្ជាក់ថាៈ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅចំណុច ក្នុងភូមិដីក្រហម សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ជនបង្កជាប្តី មានឈ្មោះ ផាន់ ពៅ អាយុ ៥២ឆ្នាំ ចំណែកឯប្រពន្ធអភ័ព្វ ឈ្មោះ ចាន់ គួយ អាយុ ៥៧ ឆ្នាំ មុខរបរ កសិករ ទីលំនៅភូមិ សង្កាត់ កន្លែងកើតហេតុខាងលើ។
ក្មេងស្រីឈ្មោះ អូន សុខគា ត្រូវជាកូនបង្កើតរបស់ ជនរងគ្រោះ បានប្រាប់ថាៈ មុនពេលកើត ហេតុ នាងជាមួយឳពុកម្តាយ បាននាំគ្នាទៅលេងផ្ទះ អ្នកជិតខាង នៅឯចុងភូមិ ហើយនៅទីនោះ ក៏បានរៀបចំកម្មវិធីស៊ីផឹក អស់ប្រហែលស្រាបៀរ ១ កេះ។
នៅចុងកម្មវិធី ឳពុកម្តាយរបស់នាង បានប៉ះសំដីគ្នាបន្តិចបន្តួច ក្រោយមក កម្មវិធី បានបញ្ចប់ ពេលនោះ ឳពុកនាង បានជិះម៉ូតូត្រឡប់មកផ្ទះ តែម្នាក់ឯងដោយទុក ឲ្យម្តាយ និងខ្លួនដើរ ដោយថ្មើរជើង មកផ្ទះតាមក្រោយ ។ លុះខ្លួន និងម្តាយ ដើរមកដល់ផ្ទះ ឳពុករបស់នាង បានជជែកវែកញែក រករឿងឈ្លោះ ជាមួយនឹង ម្តាយនាង ម្តងទៀត រហូតដល់ផ្ទុះកំហឹង ទាញកាំបិតខ្វាវ ដេញកាប់ប្រពន្ធ បណ្តាលឲ្យដេកដួល ស្លាប់នៅនឹងកន្លែងតែម្តង។
នាងបានបន្តបន្ថែមថាៈ ខណ:ពេលដែលខ្លួនបានឃើញ ភាពប្រទូស្តរាយដូចនេះ នាងបានស្ទុះ ទៅជួយម្តាយ គ្រានោះ ឳពុកបានប្រតាយប្រតប់ ជាមួយនាងទៀត សំណាងល្អ នាងក៏បានរត់ គេចផុត ហើយឳពុកចិត្តឃោរឃៅនោះ បានទាញខ្វាវ គប់តម្រង់មកលើ រូបនាង បណ្តាលឲ្យ រងរបួសថែមទៀត។
ភ្លាមៗ កម្លាំងនគរបាលជំនាញ បានចុះដល់ទីតាំងកើតហេតុ ហ៊ុមព័ទ្ធខ្សែរួចហើយ សាកសួរ និងពិនិត្យសាកសព តាមនីតិវិធី៕





របាយការណ៍សមត្ថកិច្ច
Discussion about this post