Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
សមត្ថកិច្ចបំបែករឿងក្តីឃាតកម្មសម្លាប់ក្មេងស្រីអាយុ១២ឆ្នាំរួចហើយដោះចូលក្នុងទឹកប្រឡាយបានសម្រេច

អ្នកទោស៣នាក់ ក្នុងចំណោម៧នាក់ដែលហែកគុក ត្រូវតាមប្រមាញ់បានវិញ ដោយទម្លាយវិធីហែកគុក

សុំលុយពីប្អូនស្រីខ្លួនមិនបាន តូចចិត្តដើរទិញសាំងស្រែកថាដុតផ្ទះចោល តែចុងក្រោយមកធ្លាក់ខ្លួនឯង

សមត្ថកិច្ចបំបែករឿងក្តីឃាតកម្មសម្លាប់ក្មេងស្រីអាយុ១២ឆ្នាំរួចហើយដោះចូលក្នុងទឹកប្រឡាយបានសម្រេច

November 10, 2021
in Social
1k
SHARES
5.4k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

ខេត្តព្រៃវែង ៖ លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង បានដឹកនាំបញ្ជាផ្ទាល់ទៅកម្លាំងជំនាញខេត្ត និងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រះស្តេច សហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌ នាយកដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រ រួមនិងអង្គភាពការពារកុមារ (CPU) ដោយមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង បានធ្វើការស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីប៉ុនប៉ងរំលោ.ភ និងសម្លា.ប់ ទៅលើក្មេ.ងស្រីម្នាក់ ។

ហេតុការណ៍ប៉ុនប៉ងរំលោ.ភ និងសម្លា.ប់ខាងលើនេះបានកើតឡើងកាលពីថ្ងៃ០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិទួលជ័យ ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
ជនសង្ស័យឈ្មោះ យ៉ែម សុផែន ភេទប្រុស អាយុ២០ឆ្នាំ ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ផផន ភេទស្រី អាយុ១២ឆ្នាំ ។

ប្រភពព័ត៌មានបានអោយដឹងថា កាលពីវេលាម៉ោង១០យប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយសារបាត់ដំណឹងកូនស្រី ម្តាយរបស់ក្មេងស្រីរងគ្រោះបានរាយការណ៍ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះស្តេច ស្តីពីការបាត់ខ្លួនរបស់កូនស្រី ។

ប្រភពដដែល បានបន្តថា ក្រោយទទួលបានដំណឹងភ្លាម កម្លាំងសមត្ថកិច្ច និងអ្នកភូមិ បានចាប់ផ្តើមស្វែងរកជនរងគ្រោះ រហូតដល់ព្រឹក ប៉ុន្តែនៅតែមិនមានដំណឹង រហូតដល់វេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី០៧ ខែវិច្ឆិកា សាកសពរបស់ជនរងគ្រោះ ត្រូវបានរកឃើញនៅក្នុងទឹកប្រឡាយមួយកន្លែង មានចម្ងាយប្រហែល ៣០០ម៉ែត្រ ពីផ្ទះជនរងគ្រោះ ។
អង្គភាពការពារកុមារ (CPU) ពេលបានទទួលដំណឹងហើយ ក៏បានបញ្ជូនក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃា.ត (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្ត្រ (FST) ដើម្បីចូលរួមក្នុងការស៊ើបអង្កេតជាមួយមន្ត្រីនគរបាលខេត្តព្រៃវែង និងមន្ត្រីនគរបាល នៃនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្ត្រ នៃក្រសួងមហាផ្ទៃ ដោយក្រុមការងារបានត្រួតពិនិត្យកន្លែងកើតហេតុ និងបានធ្វើកោសល្យវិច័យទៅលើសាកសព ដើម្បីកំណត់មូលហេតុនៃការស្លាប់ ។

ក្រុមការងារចម្រុះធ្វើការស្រាវជ្រាវស៊ើបអង្កេតតាមជំនាញ និងមានសាក្សីមួយចំនួន ត្រូវបាននាំមកសាកសួរ ផ្តល់ចម្លើយបំភ្លឺ ថែមទៀតនោះ ទើបសមត្ថកិច្ចឈានទៅឃាត់ខ្លួនជនសង្ស័យ ឈ្មោះ យ៉ែម សុផែន ។

ជនសង្ស័យបានសារភាពថា នៅតាមផ្លូវក្បែរផ្ទះជនរងគ្រោះ រូបគេក៏បានលួងលោមបបួលក្មេ.ងស្រីនោះ អោយទៅកន្លែងជប់លៀងជាមួយខ្លួន ពេលដល់កន្លែងស្ងាត់ ចុះពីផ្លូវទៅកន្លែងកើតហេតុ ពេលនោះជនសង្ស័យ ក៏ធ្វើសកម្មភាពចាប់ជនរងគ្រោះបំណងរំលោ.ភ ប៉ុន្តែក្មេ.ងស្រីរងគ្រោះខំរើបម្រាស់ ជនសង្ស័យខ្លាចបែកការណ៍ ក៏ច្រាននាងទម្លាក់ទឹកទៅ ហើយរូបគេក៏លោតចុះទៅសង្កត់ក្បាលច្រមុចទឹកប្រហែល១៥នាទី ដោយគិតថា ជនរងគ្រោះស្លា.ប់ហើយ ក៏បានធ្វើដំណើរត្រឡប់មកផ្ទះវិញ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តព្រៃវែង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ចាត់ការតាមនីតិវិធី និងផ្តន្ទាទោសតាមច្បាប់ ៕

របាយការណ៍សមត្ថកិច្ច

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
សុំលុយពីប្អូនស្រីខ្លួនមិនបាន តូចចិត្តដើរទិញសាំងស្រែកថាដុតផ្ទះចោល តែចុងក្រោយមកធ្លាក់ខ្លួនឯង

សុំលុយពីប្អូនស្រីខ្លួនមិនបាន តូចចិត្តដើរទិញសាំងស្រែកថាដុតផ្ទះចោល តែចុងក្រោយមកធ្លាក់ខ្លួនឯង

ប៉ូលីសម្នាក់សម្រេចចិត្តបាញ់សម្លាប់ខ្លួនឯងដោយប្រើកាំភ្លើងអាកាក្រោមមូលហេតុយ៉ាងកំសត់មួយ

ប៉ូលីសម្នាក់សម្រេចចិត្តបាញ់សម្លាប់ខ្លួនឯងដោយប្រើកាំភ្លើងអាកាក្រោមមូលហេតុយ៉ាងកំសត់មួយ

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!