សៀមរាបៈ បុរសល្មោមកាមអាយុ៥៤ឆ្នាំម្នាក់ដែលជាឪពុកចុងកម្នាក់ បានចាប់បង្ខំរំលោភកូនស្រីចុង អាយុ១១ឆ្នាំ បានចំនួន ២ លើក រហូតផ្ទុះរឿងបែកការណ៍ទប់លែងជាប់ បង្កការភ្ញាក់ផ្អើលនិងហួសចិត្តជាខ្លាំង កាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិស្រែរបង ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ។
លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាល ស្រុកស្វាយលើ ខេត្តសៀមរាប បាននិយាយ នៅថ្ងៃទី១០ ខែវិច្ឆិកា នេះថាៈ ជនសង្ស័យមានឈ្មោះ ឈន់ ឈី អាយុ៥៤ឆ្នាំ មានលំនៅ នៅភូមិស្រែរបង ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប (ត្រូវជាឪពុកចុង)។ ចំណែកក្មេងស្រី រងគ្រោះ ឈ្មោះ ស.ន.ស អាយុ១១ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ឃុំ ជាមួយនឹងជនសង្ស័យ។
លោកវរសេនីយ៍ឯក ស៊ុន អេង បាននិយាយថាៈ អង្គហេតុនៃរឿង នៅឆ្នាំ២០១១ ឈ្មោះ ទិត សារ៉ាយ ភេទស្រី អាយុ៥១ឆ្នាំ រស់នៅភូមិស្រែរបង ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវជាម្តាយរបស់ក្មេងស្រីរងគ្រោះ បានលែងលះ ប្តីដើម ហើយមានកូនប្រុស ចំនួន ២នាក់ និងកូនស្រី ១នាក់ ។
ក្រោយលែងលះហើយ គាត់បានប្តីចុង ឈ្មោះ ឈន់ ឈី ខាងលើ ដែលជាជន សង្ស័យ ។ ក្រោយពេលបានគ្នា ជាប្តីប្រពន្ធ ជនរងគ្រោះ ឈ្មោះ ស.ន.ស មានអាយុ ១១ឆ្នាំ ដែលរស់នៅក្នុង ដំបូលផ្ទះតែមួយ ស្ថិតនៅក្រោមការគ្រប់គ្រង របស់ជន សង្ស័យ ឈ្មោះ ឈន់ ឈី ត្រូវជាឪពុកចុង ហើយការគ្រប់គ្រង កន្លងមក ពុំដែលមាន អ្វីកើតឡើង ដល់ជនរងគ្រោះនោះទេ។
លុះមកដល់ដើមខែតុលា ឆ្នាំ២០២១ ជនសង្ស័យ ក៏បានប្រព្រឹត្តបទល្មើសដោយចាប់ បង្ខំរំលោភ ជនរងគ្រោះ បានសម្រេចចំនួន ១ លើក នៅលើផ្ទះរបស់ខ្លួន។ ក្រោយចាប់ រំលោភរួច ជនសង្ស័យ បានគំរាមជនរងគ្រោះ មិនឲ្យប្រាប់អ្នកណា បើសិនជាហ៊ាន ប្រាប់អ្នកណា គាត់នឹងសម្លាប់ជន រងគ្រោះ ចោល។ ដោយមានការគំរាមដូចនេះ ជនរងគ្រោះ បានលាក់រឿងខាងលើ មិនអោយម្តាយ ដឹងឡើយ ។
ក្រោយមកទៀត នៅខែតុលានោះ ជនសង្ស័យ បានចាប់រំលោភ ជនរងគ្រោះម្តងទៀត នៅចំណុច ទ្រុងមាន់ ក្រោយផ្ទះ។ នៅពេលចាប់រំលោភរួច ជនសង្ស័យ នៅតែគំរាម មិនឲ្យប្រាប់អ្នកណា និងគំរាមសម្លាប់ដដែល។ ជនរងគ្រោះ បានលាក់រឿងនេះ រហូតមក ។ លុះមកដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការភ័យខ្លាច ក្រែងឪពុកចុង ចាប់រំលោភទៀត នាងក៏យករឿងនេះ ទៅប្រាប់ម្តាយរបស់ខ្លួន។ ម្តាយកើតទុក្ខមិនសុខចិត្ត ក៏បានមកប្តឹងសមត្ថកិច្ចតែម្តង ។ ក្រោយទទួល ពាក្យបណ្តឹងរួច សមត្ថកិច្ច បាននាំខ្លួនជនសង្ស័យ មកសាកសួរ នៅអធិការដ្ឋាន នគរបាលស្រុក។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះ ឈន់ ឈី បានសារភាពថា ខ្លួនពិតជា បានប្រព្រឹត្ត ដូចការចោទប្រកាន់ ពិតប្រាកដមែន ដោយគាត់បានរៀបរាប់ថា គាត់បានចាប់រំលោភចំនួន ២ លើក ប៉ុន្តែមិនបានសម្រេចកាមនោះទេ ដោយ មូលហេតុ សុខភាពផ្លូវភេទរបស់គាត់ខ្សោយ ប្រដាប់ភេទ មិនឡើងរឹង បានត្រឹមតែ យកប្រដាប់ភេទរបស់គាត់ ទៅទល់នឹងប្រដាប់ភេទ ជនរងគ្រោះ តែប៉ុណ្តោះ។ ការប្រព្រឹត្តរបស់គាត់ គឺនៅថ្ងៃទី១២ និងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ មិនដូចការ រៀបរាប់ របស់ជនរងគ្រោះថា រំលោភនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នោះឡើយ៕


របាយការណ៍ សមត្ថកិច្ច
Discussion about this post