Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
តុលាការចេញដីការបញ្ជារតាមចាប់ខ្លួនឧកញ៉ា លី សាយហេង ក្រោយផ្ទុះរឿងបរិហារកេរ្តិ៍និងពាក់ព័ន្ធឆរបោកប្រាក់

ឪពុកចុងល្មោមកាមអាយុ៥៤ឆ្នាំ រំលោភកូនស្រីអាយុ១១ឆ្នាំសម្រេចពីរលើកទើបបែកការណ៍

ពិតជាចម្លែកមែន! បុរសម្នាក់ទល់លាមកក៏រកទៅពេទ្យ ស្រាប់តែមិនទាន់ដល់ផងក៏ដាច់ខ្យល់ស្លាប់តាមផ្លូវ

តុលាការចេញដីការបញ្ជារតាមចាប់ខ្លួនឧកញ៉ា លី សាយហេង ក្រោយផ្ទុះរឿងបរិហារកេរ្តិ៍និងពាក់ព័ន្ធឆរបោកប្រាក់

November 10, 2021
in Social
1k
SHARES
5.4k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ផងដែរ ដោយុតុលាការបានធ្វើការប្រកាសជាសារធាណៈចេញដីការឱ្យសមត្ថកិច្ចក្នុងមូលដ្ឋានធ្វើចាប់ខ្លួននិងនាំទៅតុលាការឱ្យបានមុនថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំំ២០២១ ក្រោមការចោទប្រកាន់លោកថា បាននិយាយបរិហារកេរ្តិ៍និងពាក់ព័ន្ធករណីឆរបោកប្រាក់ថែមទៀត។

ដំណឹងនេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ឧកញ៉ា លី សាយឃាង បានចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាមដីកាឲ្យចាប់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលសមត្ថកិច្ចកំពុងបញ្ជូនខ្លួនពីខេត្តសៀមរាប មកកាន់រាជធានីភ្នំពេញ នេះបើតាមនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឧកញ៉ា លី សាយឃាង ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ សង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមដីការបង្គាប់ឱ្យនាំខ្លួនចេញដោយ លោក សេង លាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ជនត្រូវចោទឈ្មោះ លី សាយឃាង ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរពាណិជ្ជករ មានស្រុកកំណើតនៅឃុំថ្មស ស្រុកគិរីសាគរ ខេត្តកោះកុង និងមានទីលំនៅផ្ទះលេខ៥៣ ផ្លូវលេខ១៨៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ដីការបង្គាប់ឱ្យនាំខ្លួន បានឱ្យដឹងទៀតថា លោកឧកញ៉ា លី សាយឃាង ពាក់ព័ន្ធនឹងករណី រំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ , សង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០១៨ និងអំឡុងឆ្នាំ២០១៩ ដែលបទល្មើសនេះ មានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៣៩១ មាត្រា ៣៩២ និងមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ។
ក្នុងដីការបង្គាប់ឲ្យនាំខ្លួន សេង លាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដូចតទៅ៖

១៖ បង្គាប់ឱ្យនាំឈ្មោះ លី សាយឃាង ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ ដែលមានអត្តសញ្ញាណខាងលើនេះ។
២៖ បង្គាប់មកកងកម្លាំងសាធារណៈ ឱ្យចាប់ និងនាំខ្លួនឈ្មោះខាងលើនេះមកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាត់ការតាមច្បាប់៕

សេចក្តីប្រកាស តុលាការ

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
ពិតជាចម្លែកមែន! បុរសម្នាក់ទល់លាមកក៏រកទៅពេទ្យ ស្រាប់តែមិនទាន់ដល់ផងក៏ដាច់ខ្យល់ស្លាប់តាមផ្លូវ

ពិតជាចម្លែកមែន! បុរសម្នាក់ទល់លាមកក៏រកទៅពេទ្យ ស្រាប់តែមិនទាន់ដល់ផងក៏ដាច់ខ្យល់ស្លាប់តាមផ្លូវ

មហាជនងឿងឆ្ងល់សមត្ថកិច្ចដោះលែងលោកប្រធានមន្ទីរអធិការកិច្ចនិងទំនាក់ទំនងព្រឹទ្ធសភារដ្ឋសភាម្នាក់ល្បែងជល់មាន់ចាប់បានហើយអត់ជាប់ទោស

មហាជនងឿងឆ្ងល់សមត្ថកិច្ចដោះលែងលោកប្រធានមន្ទីរអធិការកិច្ចនិងទំនាក់ទំនងព្រឹទ្ធសភារដ្ឋសភាម្នាក់ល្បែងជល់មាន់ចាប់បានហើយអត់ជាប់ទោស

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!