Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
លួចស្រលាញ់ប្រពន្ធគេអស់១៥ថ្ងៃនិងមានអារម្មណ៍ធ្លាក់ក្នុងអង្លង់ស្នេហប្រពន្ធគេខ្លាំងក៏ទៅចាប់រំលោភនាង

ការប្រកួតប្រជែងក្នុងតំបន់សម្រាប់ឱកាសវិនិយោគនៅម៉ាល់ឌីវ

ខឹងប្រពន្ធក៏ស្ទុះយកកាំបិតស្រែកគំរាមរកសម្លាប់ចោល និងដុតផ្ទះខ្លួនឯង

លួចស្រលាញ់ប្រពន្ធគេអស់១៥ថ្ងៃនិងមានអារម្មណ៍ធ្លាក់ក្នុងអង្លង់ស្នេហប្រពន្ធគេខ្លាំងក៏ទៅចាប់រំលោភនាង

November 18, 2021
in Entertainment
1.1k
SHARES
5.6k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

កណ្តាល៖ បុរសម្នាក់បែរជាមានគំនិតស្រមើស្រម៉ៃមកលួចស្រលាញ់ប្រពន្ធគេអស់១៥ថ្ងៃ និង មានអារម្មណ៍ធ្លាក់ក្នុងអង្លង់ស្នេហប្រពន្ធគេកាន់តែខ្លាំងក៏រកឱកាសនាងភ្លេចខ្លួនទៅចាប់រំលោភនាងក្នុងបន្ទប់ជួល តែមិនបានសម្រេចឡើយព្រោះនាងមិនព្រមខំរើបំរះរត់គេច។

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ករណីប៉ុនប៉ងរំលោភសេពសន្ថវ: នៅ ចំណុចក្នុងបន្ទប់ជួល ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យឈ្មោះ ទឹម យ៉ត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកម៉ៅការសំណង់ ស្នាក់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) ។

នៅមុនពេលកើតហេតុ ជនរងគ្រោះបានយកខោអាវ ដែលខ្លួនបានគក់រួចហើយ ហាលមិនទាន់ស្ងួតបានយកទៅដាក់ហាល សំដិល នៅក្នុងបន្ទប់ជួលមួយ ដែលគ្មានអ្នកស្នាក់នៅ ក្បែរបន្ទប់របស់ខ្លួន ។ រហូតដល់ថ្ងៃខែឆ្នាំ វេលាម៉ោង កើតហេតុជនរងគ្រោះបាន ត្រលប់មកពីទិញទឹកកក ដើម្បីទុកក្លាស់សេបន្លែ ក៏ជួបជាមួយជនសង្ស័យ ហើយជនសង្ស័យបានសួរទៅជនរងគ្រោះថា ពេលណា បានឲ្យបងទៅជួប ហើយជនរងគ្រោះ ក៏បានឆ្លើយតបទៅវិញថា មកជួបខ្ញុំមានការអ្វី? បន្ទាប់មកជនរងគ្រោះក៏ដើរបន្តទៅបន្ទប់ ជួលរបស់ខ្លួន ។

ក្រោយពីជនរងគ្រោះ បានដាក់ទឹកកកក្លាស់សេបន្លែរួចរាល់ហើយ ក៏ដើរទៅយកខោអាវដែលខ្លួន បានដាក់ហាលសំដិលនៅក្នុង បន្ទប់នោះ ដើម្បីយកមកទុកនៅក្នុងបន្ទប់របស់ខ្លួនវិញ ។ នៅពេលជនរងគ្រោះ កំពុងយកខោអាវនោះស្រាប់តែឃើញ ជនសង្ស័យ បានបើកទ្វារបន្ទប់នោះ ហើយចូលទៅចាប់ឱបស្ទាបអង្អែលលើរាង្គ កាយរបស់ជនរងគ្រោះ ពេលនោះជនរងគ្រោះបានរើបម្រះរួច ក៏រត់ចេញពីបន្ទប់នោះ ហើយក៏ជួបជាមួយស្វាមីរបស់ខ្លួន និងបាននិយាយប្រាប់អំពីសាច់រឿងទាំងអស់ បន្ទាប់មកភាគី ទាំងពីរ ក៏បានជួបជជែកដើម្បីដោះស្រាយគ្នា ។
ក្រោយមកភាគីទាំងពីរជជែកគ្នាមិនត្រូវ ទើបជនរងគ្រោះ បានទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចប៉ុស្ដិ៍បែកចាន បន្ទាប់ពីកម្លាំងប៉ុស្ដិ៍ ទទួលបានព័ត៌មាន ក៏ចុះទៅដល់កន្លែងកើតហេតុ និងបានអញ្ជើញភាគីទាំងពីរ មកអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំតាមនីតិវិធី ។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចូលទៅក្នុងបន្ទប់នោះមែន គោលបំណងគឺចាប់រំលោភ លើជនរងគ្រោះ ដោយសារខ្លួនបានលួចស្រឡាញ់ លើជនរងគ្រោះរយ:ពេល១៥ថ្ងៃមកហើយ ។ ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕

របាយការណ៍ សមត្ថកិច្ច

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
ខឹងប្រពន្ធក៏ស្ទុះយកកាំបិតស្រែកគំរាមរកសម្លាប់ចោល និងដុតផ្ទះខ្លួនឯង

ខឹងប្រពន្ធក៏ស្ទុះយកកាំបិតស្រែកគំរាមរកសម្លាប់ចោល និងដុតផ្ទះខ្លួនឯង

ដើរទៅសុំលុយគេតែគេមិនឱ្យស្រាប់តែយកដែកវាយឱ្យបែកក្បាលតែម្តង ដើរចេញធ្វើមិនដឹង

ដើរទៅសុំលុយគេតែគេមិនឱ្យស្រាប់តែយកដែកវាយឱ្យបែកក្បាលតែម្តង ដើរចេញធ្វើមិនដឹង

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!