Subscribe
KBN MEDIA
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
KBN MEDIA
ក្រុមជនជាតិថៃទំនើងពីរក្រុមវាយគ្នានិងបាញ់ប្រហារទៅលើសមត្ថកិច្ចនៅពេលបង្ក្រាបនៅសាហាវធ្វើឱ្យមនុស្សម្នារត់ចែកគ្នាមិនបកក្រោយ

យកក្មេងកំព្រាពីមណ្ឌលចិញ្ចឹមស្មានតែអាណិតស្រលាញ់នាងតែបែរជាយកនាងវាយធ្វើទារុណកម្មព្រៃផ្សៃ

បីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក៖ មានអ្នកស្លាប់ចំនួន ២២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៤៤នាក់

ក្រុមជនជាតិថៃទំនើងពីរក្រុមវាយគ្នានិងបាញ់ប្រហារទៅលើសមត្ថកិច្ចនៅពេលបង្ក្រាបនៅសាហាវធ្វើឱ្យមនុស្សម្នារត់ចែកគ្នាមិនបកក្រោយ

November 21, 2021
in Social
1k
SHARES
5.4k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT

បន្ទាយមានជ័យ: មានករណីផ្ទុះអាវុធរវាងជនជាតិថៃនិងថៃនៅកន្លែងផឹកស៊ីផ្សាររាត្រីទឹកពុះ ទល់មុខកាស៊ីណូប៉ារ៉ាមិចភូមិក្បាល ស្ពាន១សង្កាត់ក្រុងប៉ោយប៉ែតបណ្តាលឳ្យរបួសខ្លះ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង២៥នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។

ប្រភពព័ត័មានបានឪ្យដឹងនាយប់ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២១ថា :ជម្លោះឈានដល់ផ្ទុះអាវុធខ្លីនោះ ចេញមកពីភ្ញៀវថៅកែ មេការនិងភ្ញៀវជាជនជាតិថៃបានកំសាន្តនិងញ៉ាំអាហារផឹកស៊ី ហើយស្រវឹង។ក្នុងចំណោមជនជាតិថៃនោះ មានអ្នកស្គាល់គ្នា ហើយមានរឿងចាស់ជាមួយគ្នា ហើយក៏ឌីដងដាក់គ្នានិងគប់ដបស្រាបៀរដាក់គ្នា ។

ប្រភពសន្តិសុខកាស៊ីណូនិងភ្ញៀវបានអោយដឹងថា : តមក ជនជាតិថៃជាគូទំនាស់បានឈានដល់ដកកាំភ្លើងខ្លីបាញ់គ្នាតែម្តង។
ក្នុងនោះ របួសខ្លះ ។

ប្រភពបន្តថា :ក្រុមបង្ករទាំងនោះបានប្រើដប គប់មកលើកម្លាំងអាវុធហត្ថ ព្រមទាំងបានប្រើអាវុធបាញ់មកលើសមត្ថកិច្ច បណ្តាលអោយកម្លាំងអាវុធហត្ថរងរបួស៣នាក់។ក្នុងនោះកម្លាំងអាវុធហត្ថម្នាក់ត្រូវគ្រាប់កាំភ្លើងដែលជនបង្ករបាញ់ធ្លាយថ្ពាល់និងថ្គាមពីម្ខាងទៅម្ខាងរបួសធ្ងន់ ទើបកម្លាំងសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ដើម្បីបង្ក្រាបស្ថានការណ៍ ។

តែភ្លាមៗនោះខាងកងកម្លាំងសមត្ថកិច្ច បង្ខំចិត្តផ្ទុះអាវុធដើម្បីបង្រ្កាបទៅលើក្រុមជនបង្កហិង្សា ខាងលើ និងបានឃាត់ខ្លួនចំនួន ១៥ នាក់ផងដែរ ។ ជាលទ្ធផលសមត្ថកិច្ចចាប់ខ្លួនក្រុមបង្កទាំងនេះបាន១៥នាក់ និងកំពុងបន្តស្វែងរកចាប់ខ្លួនបក្សពួកក្រុមបង្កបញ្ហាបន្តបន្ទាប់ទៀត ។

សមត្ថកិច្ចបានចាត់ទុកឧបទ្ទហេតុដែលជនជាតិថៃមួយក្រុមនិងក្រុមកាងជនជាតិថៃ បានបង្ករការអុកឡុកបង្ករបញ្ហាធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ។ប៉ុន្តែទាំងកម្លាំងកងរាជអាវុធហត្ថខេត្តនិងក្រុងប៉ោយប៉ែត រួមទាំងលោកវរសេនីយ៍នួននី ណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដែលតែងតែផ្តល់របាយការណ៍ព័ត៌មាន ក៍ដូចជាកម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតដែលទទួលខុសត្រូវតំបន់បរិវេណកាស៊ីណូ កម្លាំងសន្តិសុខផ្ទៃក្នុង(នគរបាលប្រចាំការពារតាមកាស៊ីណូ) និងកម្លាំងនគរបាលខេត្ត ក៏ដូចក្រុងប៉ោយប៉ែតនៅមិនទាន់ផ្តល់ការបំភ្លឺករណីនេះនៅឡើយមកទល់ព្រឹកថ្ងៃទី២១ខែវិច្ឆិកា ។

ទោះយ៉ាងណា ប្រភពផ្សេងទៀត ករណីនោះជាជម្លោះនិងផ្ទុះអាវុធរវាងជនជាតិខ្មែរនិងខ្មែរ ហើយជាមួយជនជាតិថៃទៅវិញទេ ។ការផ្ទុះអាវុធជាច្រើនគ្រាប់នោះ បណ្ដលរបួសធ្ងន់និងស្រាលជាច្រើននាក់ទៀតផង ៕

HK7 ផលិតផលគ្រឿងសម្អាងឈានមុខគេ
ADVERTISEMENT
Next Post
បីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក៖ មានអ្នកស្លាប់ចំនួន ២២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៤៤នាក់

បីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក៖ មានអ្នកស្លាប់ចំនួន ២២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៤៤នាក់

សម្តេចក្រឡាហោម ស ខេង សរសើរដល់សមត្ថកិច្ចតាមចាប់ខ្លួនអ្នកទោសដែលលួចរត់បានមកវិញ

សម្តេចក្រឡាហោម ស ខេង សរសើរដល់សមត្ថកិច្ចតាមចាប់ខ្លួនអ្នកទោសដែលលួចរត់បានមកវិញ

Discussion about this post

ADVERTISEMENT
March 2023
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
  • About
  • Advertise
  • Privacy & Policy
  • Contact
Call us: 093685789

© 2022 KBN MEDIA On TOP MEDIA In Cambodia

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2022 KBN MEDIA On TOP MEDIA In Cambodia

error: Content is protected !!